អ្នកជំនួសលោកស្រីទីម៉ូឆេនកូជាប្រមុខរដ្ឋាភិបាលអ៊ុយក្រែន
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០

រូបភាពពីរវ៉េបសាយបរទេស
.
សភាអ៊ុយក្រែនបានបង្កើតរដ្ឋាភិបាលចំរុះថ្មីនៅជុំវិញប្រធានាធិបតីថ្មីលោកវិកទ័រ អ៊ីយ៉ា នូកូវីត កាលពីថ្ងៃទី១១ មីនា ហើយបានអនុម័តការតែងតាំងលោកមីកូឡា អាហ្សារ៉ូវ ឱ្យកាន់តំណែងនាយករដ្ឋមន្ដ្រីជាមួយនឹងការចាកចេញរបស់លោកស្រីអ៊ីអ៊ូលីយ៉ា ទីម៉ូឆេនកូ ដែលពេលនេះក្លាយជាមេដឹកនាំប្រឆាំង។លោកមីកូឡា អាហ្សារ៉ូហ្វ ជានាយកខាងផ្នែកយុទ្ធសាស្ដ្រនៃក្រុមយុទ្ធនាការឃោសនា របស់លោកអ៊ីយ៉ានូកូវីត សំរាប់ការបោះឆ្នោតប្រធានាធិបតីដែលលោកអ៊ីយ៉ានូកូវីតជាអ្នកឈ្នះលើប្រធានាធិបតីចប់អាណត្ដិលោកវិក ទ័រអ៊ីអ៊ូច ឆេនកូ ប្រមុខរបស់បដិវត្ដន៍ពណ៌ទឹកក្រូចកាលពីឆ្នាំ២០០៤ រួមជាមួយលោកស្រីទីម៉ូឆេនកូ ។
លោកស្រីទីម៉ូ ឆេកូ ប៉ុនប៉ង តវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកអ៊ី យ៉ានូកូវីត ទោះបីរបាយការណ៍របស់ពួក អ្នកសង្កេតការណ៍អន្ដរជាតិរៀបរាប់ពីភាពត្រឹមត្រូវនៃការបោះឆ្នោតនោះក៏ដោយ ។លោកអាហ្សារ៉ូ ពេលនេះដឹកនាំរដ្ឋាភិ បាលចំរុះថ្មីដែលមានសំលេងភាគច្រើនរួម មានគណបក្សតំបន់របស់លោកអ៊ីយ៉ានូ កូវីត ពួកកុំមុយនីស្ដ គណបក្សរបស់ប្រធានសភា លោក វ៉ូឡូឌីមៀរ លីតវីន អតីតសម្ព័ន្ធ មិត្ដរបស់ក្រុមចំរុះពណ៌ទឹកក្រូច គណបក្ស ឯករាជ្យ៤ទៀត និងពួកអ្នកដែលដើរចេញពីគណបក្សដទៃៗទៀត ។លោកស្រីអ៊ីអ៊ូលីយ៉ា ទីម៉ូឆេនកូ និងលោក វិកទ័រ អ៊ីអ៊ូច ឆេនកូ ប្រកាសថា នឹងរួបរួមគ្នាប្រឆាំងលោកអាហ្សារ៉ូវ ។