ក្រុងម៉ិចស៊ីកូរៀបការអ្នករួមភេទដូចគ្នាលើកដំបូង
narinchin
ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០

បរទេស
.
ទោះបីមានការប្រឆាំងជំទាស់របស់ព្រះ វិហារកាតូលិក និងការតវ៉ាជំទាស់របស់រដ្ឋាភិ បាលសហព័ន្ធចំពោះតុលាការកំពូលក៏ដោយ ក៏ទីក្រុងម៉ិចស៊ីកូនៅតែប្រារឰធ្វើកាលពីថ្ងៃទី ៤ មីនា នូវការរៀបការពួកអ្នករួមភេទដូចគ្នា ដំបូងដែលអនុញាតដោយច្បាប់មួយរបស់ អាមេរិកឡាទីនដែរ ។ មានគូស្នេហ៍រួមភេទ ដូចគ្នា៥គូដំបូងបានរៀបការក្នុងរដ្ឋធានីម៉ិចស៊ិក ។
ចំពោះការរៀបការបែបនេះគេចាំបាច់ត្រូវផ្លាស់ប្ដូរក្រមរដ្ឋប្បវេណីរបស់រដ្ឋធានី ដែលត្រូវចែងថា “ការរៀបការជាការជ្រើសរើសដោយសេរីរវាងមនុស្ស២នាក់ពុំមែនសម្ព័ន្ធភាពរវាងបុរសម្នាក់ និងនារីម្នាក់ទៀតហើយ”។
លោកស្រីជូឌីត វ៉ាស្កេស អារីអូឡា អាយុ៤៥ឆ្នាំ និងលោកស្រីឡូល គីន កាស្ដាណឺដា អាយុ៣៣ឆ្នាំ ដែលអ្នកទាំង២ស្លៀកពាក់រ៉ូបរៀបការដូចគ្នា គឺជាគូស្នេហ៍មួយគូក្នុងចំណោមគូស្នេហ៍រួមភេទដូចគ្នាដែលរៀបការ ទោះបីអ្នកទាំង២ចាត់ទុកថា ជាប្ដីប្រពន្ធនឹងគ្នា ហើយរស់នៅជាមួយគ្នាអស់រយៈពេលជាង៦ឆ្នាំមកហើយក្ដី ។ អភិបាលក្រុងម៉ិចស៊ីកូ លោកម៉ារសឺឡូ អឺប្រាដ ជាអ្នកចំរើនជឿនលឿនម្នាក់ គាំទ្រការរៀបការអ្នករួមភេទដូចគ្នាត្រូវបានអញ្ជើញជាកិត្ដិយសក្នុងការរៀបការរួមរបស់ពួកអ្នករួមភេទដូចគ្នាលើកដំបូងនេះ ។