ឆេះ​អគារ​មួយ​នៅ​កណ្ដាល​ទីក្រុង​ទ្បុ​ង

narinchin

ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០

.

បរទេស

.

 

អគ្គី​ភ័យ​ធំ​មួយ​បាន​កើត​មាន​កាលពី​ថ្ងៃ​ទី ១១ មីនា នៅ​កណ្ដាល​ទីក្រុង​ឡុ​ង ជិតស្ថានីយ​មេត្រូ OLD STREET ។ ភ្លើង​បានឆាបឆេះ​អគារ​មាន​៤​ជាន់​មួយ ស្ថិត​នៅ​តាមវិ​ថី TABERNACTE STREET ។
ភ្លើង​បាន​ឆាបឆេះ​ពី​ម៉ោង​៤​ព្រឹក​ម៉ោងនៅ​អង់គ្លេស ដោយ​មានការ​កេណ្ឌ​ប្រមូលអ្នក​ពន្លត់អគ្គីភ័យ​១០០​នាក់ និង​ឡានទឹក​២៥គ្រឿង។ អ្នកតំណាង​ម្នាក់​នៃ​ក្រុម​ពន្លត់ភ្លើងក្រុង​ឡុ​ង​និយាយ​ថា នេះ​ជា​អគ្គី​ភ័យ​យ៉ាងស្មុគស្មាញ​មួយ ដែល​ភ្លើង​ឆេះ​រាលដាលយ៉ាង​ឆាប់រហ័ស ញ៉ាំង​ឱ្យ​ពពក​ផ្សែងហុយឡើង​ពីលើ​ទីក្រុង​ ដោយ​បង្កើត​លក្ខខណ្ឌយ៉ាង​លំបាក​បំផុត​សំរាប់​ក្រុម​អ្នក​ពន្លត់ភ្លើង​។

ក្រុម​អ្នក​ពន្លត់ភ្លើង​ត្រូវ​ស្ថិត​នៅ​ទីនោះ​រហូតដល់​យប់​ថ្ងៃ​ទី​១១ មីនា ។ ទំហំ​នៃ​ការ​ខូចខាត និង​មូលហេតុ​នៃគ្រោះ​អគ្គី​ភ័យ​នេះ​នៅ​ពុំ​ទាន់​កំណត់​ដឹង​នៅឡើយ រួច​ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជនរង​គ្រោះ​ណាមួយ​ដែរ ទោះបី​មាន​រថយន្ដសង្គ្រោះ​ជា​ច្រើន​គ្រឿង​ស្ថិត​នៅ​ក្បែរ​កន្លែងកើត​អគ្គី​ភ័យ​នេះ​ក៏​ដោយ ។

ព័ត៌មាន​ថ្មី​ៗ