លោក​អូ​បា​ម៉ា​បែងចែក​ប្រាក់​ពានរង្វាន់​ណូបែល​របស់​លោក

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០

ប្រធានាធិបតី​អា​មេ​រិ​កលោក​បា​រ៉ា​ក់អូ​បា​ម៉ា

រូបភាព​ពីរ​វ៉េបសាយ​បរទេស

ប្រធានាធិបតី​អា​មេ​រិ​កលោក​បា​រ៉ា​ក់អូ​បា​ម៉ា

 

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​កាលពី​ថ្ងៃ​ទី​១១ មីនា ពី​ការបែងចែក​យ៉ាងម៉េច​នូវ​ទឹកប្រាក់​ចំនួន​១,៤ លាន​ដុល្លារ ជា​ពានរង្វាន់​ណូបែល​សន្ដិភាព របស់​លោក​ឱ្យ​ដល់​អង្គការ​មនុស្សធម៌ផ្សេង​ៗ ។លោក​អះអាង​ថា ទឹកប្រាក់​រង្វាន់​នេះ ច្រើន​ជាងគេ ដល់​ទៅ​២៥០.០០០​ដុល្លារ នឹងត្រូវ​ផ្ដល់​ឱ្យ​អង្គការ FISHER HOUSE ជាអង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិ​កមួយ ដែលជួយ​ដល់​បណ្ដា​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​មានជំងឺ ។ ទឹកប្រាក់​ចំនួន​២០០.០០០​ដុល្លារ នឹង ផ្ដល់​ឱ្យ​មូលនិធិ​ប៊ូ​ស​-​គ្លី​ន​តុ​ន សំរាប់​ជួយប្រទេស​ហៃ​ទី​ក្រោយ​ការ​រញ្ជួយ​ដី ។ ចំណែក ទឹកប្រាក់​សល់​ក្រៅពី​នេះ​នឹង​ត្រូវ​ផ្ដល់​ឱ្យ​អង្គការ​មួយ​ចំនួន​ទៀត​ដែល​ចូលរួម​ក្នុង​គំរោងអប់រំ ឬ​ជំនួយ​ដល់​ការ​អភិវឌ្ឍន៍​នៅ​អាហ្វ្រិកនិង​អាស៊ី ។

ព័ត៌មាន​ថ្មី​ៗ