វាយប្រហារមីស៊ីលអាមេរិកនៅប៉ាគីស្ថាន
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ មិនា ឆ្នាំ ២០១០
បណ្ដាអ្នកទទួលខុសត្រូវប៉ាគីស្ថានរាយ ការណ៍ថា ពួកឧទ្ទាមយ៉ាងតិច១២នាក់ បាន ត្រូវស្លាប់កាលពីថ្ងៃទី១០ មីនា ក្នុងការវាយ ប្រហារដោយមីស៊ីល២លើកដោយយន្ដហោះ គ្មានមនុស្សបើកអាមេរិកក្នុងតំបន់កុល សម្ព័ន្ធភាគពាយ័ព្យប៉ាគីស្ថាន ។យោងតាមប្រភពនេះថា ការវាយប្រហារ លើកដំបូងធ្វើឡើងនាវេលាម៉ោង៨ព្រឹក ម៉ោងក្នុងស្រុក ក្នុងភូមិមីហ្សារម៉ាដាខែល ស្ថិតនៅចំងាយប្រមាណជា៥០គ.ម ខាងលិច ទីក្រុងមីរ៉ាន សាហ៍ ជាទីក្រុងសំខាន់មួយនៃ ស្រុកកុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើងដែល គេចាត់ទុកថា ជាកន្លែងលាក់ខ្លួនរបស់ពួកតា លីបង់ និងពួកបះបោរដែលមានទំនាក់ទំនង ជាមួយអាល់កៃដា ។មីស៊ីល៤គ្រាប់បាញ់ចេញពីយន្ដហោះគ្មាន មនុស្សបើកសំដៅលើរថយន្ដមួយគ្រឿង និង អគារមួយដែលប្រើប្រាស់ដោយពួកឧទ្ទាម ដោយសម្លាប់ពួកនោះ៨នាក់ ។ អ្នកទទួល ខុសត្រូវមូលដ្ឋានប៉ាគីស្ថានមួយរូបនិយាយថា ការវាយប្រហារមួយទៀតបណ្ដាលឱ្យពួក ឧទ្ទាមស្លាប់៤នាក់ ។