បុរសមានជីវភាពផ្លូវភេទយូរជាងនារី
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ មិនា ឆ្នាំ ២០១០

រូបភាពពីរវ៉េបសាយបរទេស
បុរសមានជីវភាពផ្លូវភេទយូរជាងនារី
យោងតាមការសិក្សាមួយចេញផ្សាយ កាលពីថ្ងៃទី១០ មីនា ក្នុងកាសែតអង់គ្លេស BRITISH MEDICAL JOUNNAL (B MJ) ថាបុរសៗពេលអាយុច្រើននៅមានជីវភាពរួមភេទសកម្មជាងនារីដល់ទៅ២ដង ។ យោងតាមការសិក្សានេះ បណ្ដាមនុស្សចាស់ដែលអាចនៅរួមភេទសកម្មបានក៏បង្ហាញពីសុខភាពល្អផងដែរទើបអាចទៅរួច ។គឺក្នុងអាយុដល់រវាងពី៧៥ ទៅ៨៥ឆ្នាំ ដែលមានគម្លាតដាច់ឆ្ងាយគ្នារវាងភេទទាំង២។ បុរស៤នាក់ក្នុងចំណោមបុរស១០នាក់ ក្នុងវ័យនេះនិយាយថា ពួកគាត់នៅអាចរួមសិចសកម្មទល់នឹងនារីមិនដល់២នាក់ផងក្នុងចំណោមនារី១០នាក់ក្នុងវ័យដូចគ្នានេះ។
ក្នុងចំណោមបុរសមានអាយុពី៧៥ ទៅ៨៥ឆ្នាំ ដែលគេបានសាកសួរ៤២,២% និយាយថា នៅមានការចាប់អារម្មណ៍ខ្លាំងដល់រឿងសិច ទល់នឹងនារីក្នុងវ័យដូចគ្នានេះ ត្រឹម១១,៤% ។ ក្នុងចំណោមអ្នកដែលនៅរក្សាជីវភាពសិច បុរស៧០,៨% យល់ថា ពេញចិត្ដណាស់ចំពោះជីវភាពនេះទល់នឹង នារីត្រឹម៥០,៩% ។បណ្ដាមនុស្សដែលមានសុខភាពល្អពិតណាស់ មានការយកចិត្ដទុកដាក់លើការរួមភេទជាង២ដងលើសបណ្ដាអ្នកដែលមានសុខភាពពុំសូវល្អ ។ ក៏ប៉ុន្ដែទោះបីជាជីវភាពរួមភេទរបស់បុរសមានលើសនារីក៏ដោយ តែបុរសៗក៏ងាយឆាប់ទ្រុឌទ្រោមជាងនារីដែរ។