តំលៃ​ប្រេង​ឆៅ​នៅ​ក្រុង​ញូ​វ​យ៉​ក​ឡើង​ជាង​៨២​ដុល្លារ​មួយ​ធុង

narinchin

ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ មិនា ឆ្នាំ ២០១០

 

តំលៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ប្រេង​ក្រុង​ញូ​វយ៉​ក បាន​ឡើង​ថែម​ទៀត​កាលពី​ថ្ងៃ​ទី​១០ មីនា ដោយសារ​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​ភ្ញាក់ផ្អើលនៃ​ប្រេងសាំង​ស្ដុក​នៅ​សហរដ្ឋអាមេរិក ។
តំលៃ​ប្រេង​ឆៅ​ស្រាល​អា​មេ​រិ​កបាន​ឡើង០,៧៤%​ទៀត​ ដល់​៨២,០៩​ដុល្លារ​ក្នុង​មួយ​ធុង ដែល​នោះ​ជា​តំលៃ​យ៉ាង​ខ្ពស់​មួយ​ចាប់តាំងពីថ្ងៃ​ទី​១១ មក​រា មក ដែល​នា​ថ្ងៃ​នោះ​តំលៃប្រេង​មាន​ដល់​៨២,៥២​ដុល្លារ​ក្នុង​មួយ​ធុង​។

យោង​តាម​ស្ថិតិ​របស់​ទីភ្នាក់ងារ​ព័ត៌មានអា​មេ​រិ​ក​ខាង​ថាមពល​ថា ប្រេង​ឆៅ​ស្ដុកអា​មេ​រិ​ក​មានការ​កើនឡើង​តិចតួច ចំណែកប្រេងសាំង និង​ផលិតផល​ប្រេង​ចំរាញ់ឯទៀត​ៗ​ដែល​ស្ដុក​មានការ​ចុះ​ថយ​យ៉ាងច្បាស់។ ប្រេងសាំង​ស្ដុក​ធ្លាក់​ចុះ​២,៩​លានធុង ខណៈ​ដែល​ទីផ្សារ​មុន​នេះ​ព្យាករណ៍​ពីការ​កើន​ចំនួន​២០០.០០០​ធុង ហើយ​ផលិតផល​ប្រេង​ចំរាញ់​មាន​ទាំង​ប្រេងកាត​សំរាប់ប្រើ​ក្នុងផ្ទះ​ផង​ដែរ​ការ​ស្ដុក​មានការ​ចុះ​ថយ ដល់​២,២​លាន​ធុង ។

ព័ត៌មាន​ថ្មី​ៗ