លី​ប៊ី​ព្រម​ទទួល​ការ​សុំ​ទោស​របស់​អា​មេ​រិ​ក

narinchin

ថ្ងៃ សុក្រ ទី ១២ ខែ មិនា ឆ្នាំ ២០១០

.

បរទេស

.

 

ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​ទី​១០ មីនា បាន ព្រម​ទទួលយក​ការ​សុំ​ទោស​របស់​អ្នក​ទទួលខុស​ត្រូវ​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការបរទេស​អា​មេ​រិ​ក​ដែល​បាន​និយាយ​លេងសើច​កាលពី​ដំណាច់ខែ​កុម្ភៈ​លើ​ពាក្យ​សំដីរបស់​មេដឹកនាំ​លី​ប៊ី លោក​មូ​អាម​ម៉ា​រកា​ដា​ហ្វី ពេល​ដែល​មេដឹកនាំ​រូប​នេះ​អំពាវនាវ​ឱ្យ​មានសង្គ្រាម​សាសនា​ប្រឆាំង​ប្រទេស​ស្វ៉ី​ស ដែលទើប​អនុម័ត​តាម​រយៈ​ការ​បោះ​ប្រជាមតិ​មួយ ហាមឃាត់​មិន​ឱ្យ​កសាង​កំពូល​ដំបូល​បែប អ៊ិ​ស្លា​ម ។
កាលពី​សបា្ដហ៍​មុន ប្រទេស​លី​ប៊ី​បានព្រមាន​អំពី​ផលវិបាក​ជា​អវិជ្ជមាន​នានា​សំរាប់សហរដ្ឋអាមេរិក​ប្រសិនបើ​សហរដ្ឋអាមេរិក ពុំ​ធ្វើការ​សុំ​ទោស​ទេ​នោះ។ ប្រមុខ​អ្នក​នាំពាក្យ​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក លោក CROWLEY បាន​ធ្វើការ​សុំ​ទោស កាលពី​ថ្ងៃ​ទី​៩ មីនា កន្លង​មកនេះ ។
ប្រទេស​លី​ប៊ី​ប្រកាស​ទទួលយក​ការ​សុំទោស​នេះ​តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​របស់ក្រសួងការបរទេស ហើយ​អបអរសាទរចំពោះ​កិច្ច​ដំណើរការ​ឡើង​វិញ​នៃ​ការ​ផ្លាស់​ប្ដូររវាង​ប្រទេស​ទាំង​២ ។

ព័ត៌មាន​ថ្មី​ៗ