ទាហាន​ថៃ​ជា​ច្រើន​រយ​នាក់​ចូលលុក​លុយ​ប្រាសាទតាមាន់ធំ​ម្ដងទៀត​ខណៈ​សម្ដេច​តេ​ជោ​ស្ថិត​នៅ​ក្បែរ​នោះ

narin

ថ្ងៃ ច័ន្ទ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១០

ទិដ្ឋភាពនៅប្រាសាទតាមាន់ធំ

កោះសន្តិភាព

ទិដ្ឋភាពនៅប្រាសាទតាមាន់ធំ

 

ទាហាន​ឈុត​ខ្មៅ និង​ប៉ា​រ៉ា​របស់​ថៃ​ជាច្រើន​រយ​នាក់ បាន​រុលចូល​មក​ឈរជើង​នៅលើ​បរិវេណ​ប្រាសាទតាមាន់ធំ ស្ថិត​ក្នុងស្រុកបន្ទាយ​អំពិល ខេត្ដឧត្ដរមានជ័យ នា​ព្រឹក​ថ្ងៃ​ទី៨ កុម្ភៈ បង្ក​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធាមួយ​កំរិត​ទៀត បន្ទាប់​ពី​បាន​ធូរស្រាល​កាល ពី​ប៉ុន្មាន​ថ្ងៃមុន ។

ការ​មក​ឈរជើង​របស់​ទាហាន​ឈ្លានពានថៃ​លើក​នេះ​ មាន​ដំឡើង​កាំភ្លើង​ធំ​ជា​ច្រើនដើម និង​កាំភ្លើង​តូច​គ្រប់​ៗ​ដៃ ហាក់ដូចជា មក​បង្កជម្លោះនិង​ត្រៀមប្រយុទ្ធ ខណៈ ដែល​ទាហាន​កម្ពុជា​មិន​ទាន់​មាន​ចំណាត់ការបែប​ណា​នៅឡើយ​ទេ ប៉ុន្ដែ​បាន​ពង្រាយកំលាំង​ត្រៀម​នៅ​ខាងក្រោម​ប្រាសាទ ដើម្បីប្រឆាំង​នឹង​ទាហាន​ឈ្លានពាន​របស់​ថៃ​វិញ ដោយ​គ្រាន់តែ​នៅ​រង់ចាំ​បញ្ជា​ពី​មេ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា ការ​ដាក់​ទាហាន​ឈ្លា​នពាន​របស់​ថៃ​មក​ក្នុង​ប្រាសាទតាមាន់ធំ​នេះ គឺស្រប​ពេល​គ្នា​នឹង​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ ព្រមទាំង​ប្រតិភូ​រាជរ​ដ្ឋា​ភិបាល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បញ្ជាការដ្ឋាន​វរ​សេនា​តូច​លេខ​៤២២ ចម្ងាយប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​តា​មាន់ធំ​ប៉ុណ្ណោះ ហើយ​ពេល​នេះ​ទៀត​សោត មេបញ្ជាការ​កងទ័ព​កម្ពុជា​ជា​ច្រើន​នាក់​រវល់​ជួបបដិសណ្ឋារកិច្ច​ដល់​សម្ដេច​តេ​ជោ មិន​ទាន់បាន​ដោះស្រាយ​រឿង​នេះ​យ៉ាងណា​នៅឡើយ​ទេ ៕

ព័ត៌មាន​ថ្មី​ៗ