ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុង​ត្រូល​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ភ្នំ​ដិន​​ដុត​​កំទេច​​សាច់​​មាន់​នាំ​ចូល​ពី​​វៀតណាម

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​សាច់​មាន់​ខូច​គុណ​​ភាព​ចំនួន ​​២៥០​គីឡូ​ក្រាម​​​ និង​ក្បាល​​ត្រីប្រា​​ប្រឡាក់​​ដែល​អាជីវករលួច​លាក់​​បង្កប់​​នៅក្នុង​ប​ន្លែ​​ផ្លែ​ឈើ​នាំ​ចូលពី​ស្រុក​យួន​តាម​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​ភ្នំដិនត្រូវ​​​មន្ត្រី​កាំកុងត្រូល​​ឃាត់​​ទុក​ជា​បន្តបន្ទាប់​​ ​រួចយក​ទៅកំទេច​​ចោល​កាលពីថ្ងៃទី​១៦ មិថុនា ​​​នៅខាង​ជើង​​​ច្រកទ្វារ​​អន្តរ​ជាតិ

ខេត្តតាកែវ ៖ ​សាច់​មាន់​ខូច​គុណ​​ភាព​ចំនួន ​​២៥០​គីឡូ​ក្រាម​​​ និង​ក្បាល​​ត្រីប្រា​​ប្រឡាក់​​ដែល​អាជីវករលួច​លាក់​​បង្កប់​​នៅក្នុង​ប​ន្លែ​​ផ្លែ​ឈើ​នាំ​ចូលពី​ស្រុក​យួន​តាម​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​ភ្នំដិនត្រូវ​​​មន្ត្រី​កាំកុងត្រូល​​ឃាត់​​ទុក​ជា​បន្តបន្ទាប់​​ ​រួចយក​ទៅកំទេច​​ចោល​កាលពីថ្ងៃទី​១៦ មិថុនា ​​​នៅខាង​ជើង​​​ច្រកទ្វារ​​អន្តរ​ជាតិ ។

​លោកពៅ ​បូផា ​អនុ​ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត និង​​ជា​អនុ​​ប្រធាន​​​ស្នាក់​ការកាំ​កុង​ត្រូល​ច្រក​ទ្វារ​អន្តរជាតិភ្នំដិន​​ឱ្យ​ដឹង​ថា ​អនុវត្ត​​តាមបទ​បញ្ជា​​របស់លោកអគ្គ​នាយក​នៃ​នាយក​​ដ្ឋាន កាំកុងត្រូល​​​ សា​ខា​កាំកុង​ត្រូល​ខេត្ត ក៏ដូច​​ជា​ស្នាក់​​ការច្រក​ទ្វារ​អន្តរ​ជាតិ​​ភ្នំដិនបាន​​យក​ចិត្ត​ទុក​ត្រួតពិនិត្យ​​មុខ​ទំនិញ​​នៅតាម​​ទី​ផ្សារ​​នានា​នៅ​ក្នុងខេត្ត​​​ដែល​ក្រុមឈ្មួញ​មួយ​ក្តាប់​តូច​ចេះ​តែ​លួច​បន្ត​​​នាំចូល​មកពី​​ប្រទេស​ជិត​​ខាង​យក​​ទៅ​លក់​នៅតាមផ្សារ​​ឱ្យ​ប្រជាពលរដ្ឋ​យើង​ទិញ​​យកមក​ធ្វើ​​ម្ហូប​ទទួលទាន​ដែល​បញ្ហា នេះ​វា​បាន​ប៉ះពាល់​ដល់សុខភាព​ប្រជាពល​រដ្ឋ​​។

​លោកពៅ បូផា ​បន្ត​ទៀត​ថា ដោយ​សារ​តម្លៃ​​​សាច់មាន់​ សាច់​ជ្រូក ​នៅក្នុង​​ស្រុក​មាន​តម្លៃ​ខ្ពស់​​នោះ​ធ្វើ​ឱ្យ​ក្រុម​អាជីវករ​​​ដែលនាំ​ចូល​ទំនិញ​​ពីវៀត​ណាម​​​តែង​តែ​​បង្កប់​មុខ​ទំនិញ​​​ខូច​គុណ​ភាព​​ចូលមក​តាម​ចក្រ​ទ្វារ​​អន្តរ​ជាតិ ​តែ​ត្រូវ​កម្លាំង​ជំនាញ​ចាប់បាន​​ជាបន្ត​បន្ទាប់​ ។ ​រយៈ​ពេល​២ថ្ងៃ​​ គឺថ្ងៃ​ទី១៥ និង​១៦​ មិថុនា កម្លាំង​​ជំនាញ​​​យើង​​ដែលមាន​កិច្ច​សហការ​ពី​លោក​ប្រធាន​ស្នាក់​ការ​​ត្រួតពិនិត្យ​​គយ និង​​ប៉ូលិស​​​សេដ្ឋកិច្ច​នោះ​​ចាប់​សាច់​មាន់​​ដែលបង្កប់​ក្នុង​ទំនិញ​នាំចូល​​មាន​សាច់​មាន់​ដែល​កាប់រួចមាន​ជាតិគីមី​ចំនួន​២៥០​គីឡូ​ក្រាម​ និងក្បាល​ត្រីប្រា​ប្រឡាក់​ចំនួន​៣០​គីឡូ​​ហើយ​យើង​​​នឹង​ដុតកំទេច​​ចោល ។ ​ចំពោះ​​ការ​ចាប់​ឃាត់​​បាន​សាច់មាន់​ខូច​​គុណភាព​​នាំ​ចូល​ពី​វៀត​ណាម​​នេះ​មិន​មានការ​ចូលរួម​​​ពីពេទ្យ​​សត្វ​នៅ​ទីនោះឡើយ ។ ទោះ​បី​ជា​​បែប​ណា មិន​មាន​របាយការណ៍​​​ពី​ការចាប់ឈ្មួញ​​​នាំ​ចូល​​ល្មើស​ច្បាប់​ផា​កពិន័យ​​​​ ឬ​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​ឡើយ ៕