លោកអូបាម៉ាបែងចែកប្រាក់ពានរង្វាន់ណូបែលរបស់លោក
ដោយ ៖ អប្សរា
ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៨:១២

គេហទំព័របរទេស
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ប្រកាសកាលពីថ្ងៃទី១១ មីនា ពីការបែងចែកយ៉ាងម៉េចនូវទឹកប្រាក់ចំនួន១,៤ លានដុល្លារ ជាពានរង្វាន់ណូបែលសន្ដិភាព របស់លោកឱ្យដល់អង្គការមនុស្សធម៌ផ្សេងៗ ។លោកអះអាងថា ទឹកប្រាក់រង្វាន់នេះ ច្រើនជាងគេ ដល់ទៅ២៥០.០០០ដុល្លារ នឹងត្រូវផ្ដល់ឱ្យអង្គការ FISHER HOUSE ជាអង្គការក្រៅរដ្ឋាភិបាលអាមេរិកមួយ ដែលជួយដល់បណ្ដាគ្រួសារអតីតយុទ្ធជនដែលមានជំងឺ ។ ទឹកប្រាក់ចំនួន២០០.០០០ដុល្លារ នឹង ផ្ដល់ឱ្យមូលនិធិប៊ូស-គ្លីនតុន សំរាប់ជួយប្រទេសហៃទីក្រោយការរញ្ជួយដី ។ ចំណែក ទឹកប្រាក់សល់ក្រៅពីនេះនឹងត្រូវផ្ដល់ឱ្យអង្គការមួយចំនួនទៀតដែលចូលរួមក្នុងគំរោងអប់រំ ឬជំនួយដល់ការអភិវឌ្ឍន៍នៅអាហ្វ្រិកនិងអាស៊ី ។