ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ប្រមូល​កំលាំង​ដាំ​កូន​ឈើ​អម​ប្រ​​ឡាយ​ស្ថានីយ​បូមទឹក

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:២០

ដាំ​កូន​ឈើ​អម​ប្រ​​ឡាយ​ស្ថានីយ​បូមទឹក ដាំ​កូន​ឈើ​អម​ប្រ​​ឡាយ​ស្ថានីយ​បូមទឹក

ចោមចៅ

ដាំ​កូន​ឈើ​អម​ប្រ​​ឡាយ​ស្ថានីយ​បូមទឹក

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​អភិបាលរង ហែម ដា​រិ​ទ្ធិ បានប្រមូល​កំលាំង​អាជ្ញាធរ​សង្កាត់​ទាំង​១៥​របស់ខណ្ឌ ចុះ​ដាំ​ដើមឈើ​អម​ប្រឡាយ​ស្ថានីយ​បូមទឹក​ទំនប់​កប់​ស្រូវ ទៅ​តាម​ផែនការ​របស់​សាលា រាជធានី​ភ្នំពេញដាក់ចុះ ។ ពិធី​ដាំ​ដើមឈើ​នោះ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ ២០១០ តាម​បណ្ដោយ​ប្រឡាយ​ស្ថានីយ​បូមទឹកទំនប់​កប់​ស្រូវ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ​ដែរ មាន​លោក អ៊ុ​ន វ​ណ្ណា​រិ​ទ្ធិ នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើភ្នំពេញ ព្រមទាំង​សហការី និង​អាជ្ញាធរ​សង្កាត់ ទាំង​១៥​របស់​ខណ្ឌដង្កោ​ផង​ដែរ ។

លោក​ហែម ដា​រិ​ទ្ធិ អភិបាលរង​ខណ្ឌដង្កោ បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ដាំ​ដើមឈើ​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​អម​ប្រឡាយ​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ទៅ​តាម​ផែនការ​របស់​សាលា​រាជធានី ដើម្បីសោភ័ណ​ភាព​ប្រឡាយ និង​រក្សា​បរិស្ថាន ព្រម ទាំង​ដើម្បី​អបអរសាទរ​រុក្ខទិវា​៩ កក្កដា ទៀតផង ។ លោក​បាន​ថ្លែង​បន្ដ​ទៀត​ថា តាម​ផែនការ​របស់​សាលា​រាជធានី គឺ​តំរូវ​ឱ្យ​ខណ្ឌ​ទាំង​៨​ដាំដើមឈើ​អម​ប្រឡាយ​ដែល​មាន​ប្រវែង​ជិត​១០គីឡូម៉ែត្រ ។ ដោយឡែក​សាលា​ខណ្ឌដង្កោ ទទួល​ដាំ​ប្រវែង​១.៨៧៥​ម៉ែត្រ ហើយ​ដើមឈើ ដែល​ត្រូវ​ដាំ​នោះ​មាន ចំនួន​សរុប​៧៥៣​ដើម ក្នុង​នោះ​មាន​ប្រភេទ​ដើម​លឿង​រាជ ចំនួន ២៥១​ដើម ស្ដៅ​ចំនួន​២៥១​ដើម និង​ដើម​គ្រាប់ បែក​ចំនួន​២៥១​ដើម​។

លោក​ហែម ដា​រិ​ទ្ធិ បាន​បន្ដ​ទៀត​ថា ដើមឈើ​ទាំង​អស់នោះ គឺជា​ការ​ឧបត្ថម្ភ​របស់​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ហើយ​ក៏​មាន​មន្ដ្រី​រដ្ឋ បាល​ព្រៃឈើ​ខាងលើ​ជួយ​ណែនាំ​ពី​បច្ចេកទេស ក្នុង​ការ​ដាំ​ដោយ​ផ្ទាល់​ផង​ដែរ ។ ដើមឈើ​ទាំងនោះ ត្រូវ​ដាំ​ចន្លោះ​ពី​១​ដើម​ទៅ​១​ដើម ប្រវែង​៥ ម៉ែត្រ​ពី​គ្នា​មិន​ឱ្យ​ញឹក​ពេក និង​មិន​ឱ្យ​រង្វើល​ពេកនោះ​ឡើយ ។ ម្យ៉ាងទៀត​ក្រោយ​ពេល​ដាំ​រួច លោក​នឹង​ចាត់​កំលាំង​ត្រួតពិនិត្យ​ដើមឈើ​ទាំងនោះ ដើម្បី​ឱ្យ​ដឹង​ថា ដើម​ណា​ងាប់ និង​ដើម​ណា នៅ​រស់ បើសិន​មាន​ងាប់​នឹង​ត្រូវ​យក​ដើមឈើ​ថ្មី ទៅ​ដាំ​ជំនួស​វិញ ។

តាម​ផែនការ​សាលា​រាជធានី ក្រៅពី​ខណ្ឌដង្កោ​នៅ​មាន​ខណ្ឌ​ចំនួន​៧ទៀត ដែល​ត្រូវ​ដាំ​ដើមឈើ​អម​ប្រឡាយ​នោះ គឺ​ខណ្ឌ​សែន​សុខ ទទួលខុសត្រូវ​ដាំ​៣៦០​ម៉ែត្រ ខណ្ឌ​៧​មក​រា​ប្រវែង​៧៥៧​ម៉ែត្រ ខណ្ឌឫស្សីកែវ ប្រវែង​១.៧០៣​ម៉ែត្រ ខណ្ឌដូនពេញ​ប្រវែង ១.៣២០​ម៉ែត្រ ខណ្ឌទួលគោក​ប្រវែង​១.២០០ ម៉ែត្រ ខណ្ឌមានជ័យ​ប្រវែង​៧៥៧​ម៉ែត្រ និងខណ្ឌចំការមន​ប្រវែង​១.២៣៧​ម៉ែត្រ ។ លោក​អ៊ុ​ន វ​ណ្ណា​រិ​ទ្ធិ នាយ​រង​សង្កាត់​រដ្ឋបាល ព្រៃឈើ​ភ្នំពេញ បាន​ថ្លែង​ថា កូន​ឈើ​ដែល​ត្រូវចំណាយ​ដាំ​អម​ប្រឡាយ​នា​ពេល​នេះ មានចំនួន​សរុប​១១.០០០​ដើម គឺ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ឧបត្ថម្ភ​ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បែងចែក​ទៅ​តាម​ខណ្ឌ​នីមួយ​ៗ​សំរាប់​ដាំ អម​ប្រឡាយ​ស្ថានីយ​បូមទឹក​ខាងលើ ដើម្បីរក្សា​សោភ័ណ​ភាព​ប្រឡាយ​បង្កើត​ឱ្យ​មានបរិស្ថាន​ល្អ មិនតែប៉ុណ្ណោះ​ដើមឈើ​ផ្ដល់​ផល ប្រយោជន៍​ខ្លាំង​ណាស់ សំរាប់​មនុស្ស​យើង​ទាំងអស់​គ្នា ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd