Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

​កាំជ្រួច​​ប្រតិ​កម្ម​ និង​គ្រាប់បែក​​ផ្សែង​ពុល​​ចាប់​ផ្តើម​​​ប្រើប្រឆាំង​​គ្នា​​នៅ​តំបន់​ប្រា​សាទ​​តាមាន់ធំ​

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៨:១២

BM-21 (កាំជ្រួច​ប្រតិ​កម្ម​ ឬ​កាំ​ជ្រួច​ហ្វូង)

សំរោង

BM-21 (កាំជ្រួច​ប្រតិ​កម្ម​ ឬ​កាំ​ជ្រួច​ហ្វូង)

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​ឧត្តរ​មានជ័យ​ ៖ មក​ដល់​វេលាម៉ោង​​​៦​ល្ងាច​​ថ្ងៃទី​២៦ មេសា ២០១១ ការវាយ​ប្រយុទ្ធ​​​គ្នា​ដោយ​​​កាំភ្លើង​​ធុនធ្ងន់​​​​ និងស្រាល នៅ​មិនទាន់ស្ងាត់​សូរ​នៅឡើយ​ទេ គឺ ការ​បាញ់​​​មាន​ការ​ញ័រ​​រង្គើ​ខ្លាំង​ជាង​​កាលពី​ប៉ុន្មានថ្ងៃ​​មុន​ទៅ​ទៀត​...​។

សូមបញ្ជាក់​ថា ​​ទាហានសៀម​​​ផ្តើម​​​ប្រើគ្រាប់​​​បែក​ផ្សែង​​ពុល ​កាំភ្លើង​រថក្រោះ​ និងគ្រាប់​​​ធុន​ធ្ងន់​​ជា​ច្រើន​​​ប្រភេទ​​ទៀត វាយប្រហារ​​មកលើ​ទីតាំង​​​ឈរជើង​​របស់ទាហាន​​កម្ពុជា​នៅ​តំបន់​ប្រាសាទ​​​​តាមាន់ធំ និង​តំបន់​​ប្រាសាទ​តាក្របី​​​កាលពី​វេលា​ម៉ោង​​​​២​និង​​១៥នាទី​​រសៀល ថ្ងៃទី​​​២៦ ​មេសា ​២០១១ ​ហើយ​ជា​មួយគ្នានេះ ទាហានកម្ពុជា​បាន​​ពន្លះ​​​​វិញដោយ​​ការប្រើ​​កាំភ្លើង​​ BM-21 (កាំជ្រួច​ប្រតិ​កម្ម​ ឬ​កាំ​ជ្រួច​ហ្វូង) និង​កាំភ្លើង​​ធុន​ធ្ងន់​​​​​ផ្សេងៗទៀត​​​ បាញ់​​​ឆ្លើយ​តប​​ប្រឆាំង​​​​ទាហាន​សៀម​​​វិញ​​លែង​ថ្នម​​ជា​មួយ​​ទាហាន​​សៀម​ទៀត​ហើយ ។ ​​ថ្ងៃ​នេះ​​ការ​ផ្ទុះ​​អាវុធ​​រវាង​​ទាហានទាំង​​២ភាគី​​​បាន​លាន់​ទ្រហឹង​​រង្គើដី​ញ័រ​​ព្រៃ​​គួរ​​​ឱ្យ​តក់​ស្លុត​​​បំផុត​...​​តួលេខ​​​អ្នក​​ស្លាប់​​​-របួស​​​ និងការ​ខូច​ខាត​​​ផ្សេងៗ​នៅមិនទាន់​សម្រង់​បាន​​នៅ​ឡើយ​ទេ ​​ព្រោះ​​​ក្រុមទាហាន​​​កំពុង​មមាញឹក​​​ក្នុង​ការ​ប្រយុទ្ធ​​​​ទប់ស្កាត់ និង​ប្រឆាំង​ការ​ឈ្លានពាន​​​របស់​ទាហាន​សៀម​។

កម្ពុជា​បានអត់ធ្មត់​មិនប្រើ​អាវុធ​​ធុនធ្ងន់​​ទេ ចាប់​​តាំង​ពី​​ទាហាន​​សៀម​​ចូល​​ឈ្លាន​ពាន​​​​ទឹកដី​កម្ពុជានៅ​តំបន់​ប្រាសាទ​តាមាន់ធំ ​នាថ្ងៃទី​​២២ ដល់​ថ្ងៃទី​២៥ មេសា ២០១១ ​​មក​ម៉្លេះ ​ប៉ុន្តែ​​ពេល​នេះ​ការ​ជូន​ដំណើរ​ទាហាន​សៀម​​​​ទំនង​ជា​ដល់ទី​​បញ្ចប់ហើយ ​ព្រោះ​ថា ​​ទោះជា​​ជូនដំណើរ​​​​១០០​យោជន៍ ក៏​គ្មាន​​ន័យអ្វី​ដែរ ​បើភាគី​​សៀម​គ្មាន​​សុច្ឆន្ទៈ​​ ដើម្បី​បញ្ចប់សង្គ្រាម​​​ ឬ​ជម្លោះ​​នេះ​ផងនោះ ។ ​​មូលហេតុ​​ដែលនាំ​​ឱ្យទាហាន​កម្ពុជា​​ឈានទៅប្រើ​​ការបាញ់​កាំជ្រួច​​ប្រតិកម្ម​​​​នេះ គឺ​​ទី១-​​ដោយ​​សារទាហាន​សៀម​​បាន​បាញ់​​គ្រាប់​​បែក​ផ្សែង​ពុល​ដាក់​​កម្ពុជា ទី​២-​កម្ពុជា​ត្រូវ​​ការ​ពារ​ទីតាំង​​របស់ខ្លួន និង​ទី​៣-​ប្រឆាំង​ការ​ឈ្លាន​ពាន​​កុំ​ឱ្យ​​ទាហានសៀម​បន្តបាញ់​​ចូល​​ភូមិ​​ឋាន​​ប្រជា​ពលរដ្ឋ​​ស្លូត​ត្រង់​តទៅទៀត ។​

ក្រៅពី​​ការ​បាញ់​​​កាំជ្រួច​​ប្រតិ​កម្ម​​​ប្រឆាំង​​ទៅលើទាហាន​​​សៀម​នោះ​​ ទាហានកម្ពុជា​​នៅបាន​ប្រើ​​កាំភ្លើង​​​បាញ់ចេញ​​ពីរថក្រោះ​​​ថែមទៀត ​ដើម្បី​​សង្គ្រប់​​ទៅលើទាហាន​​សៀម​​...​​មេបញ្ជា​ការ​​​​ទាហាន​កម្ពុជា ​មានការ​សោកស្តាយ​​ថា កម្ពុជា​​មិន​បាន​​ប្រើ​នយោបាយ​​​​វាយប្រយុទ្ធ​​​រំកិល​ទៅមុខ​នោះទេ គឺ​​ប្រើនយោបាយ​​​វាយប្រយុទ្ធ​​​​​នៅ​នឹង​កន្លែង​​ ទប់​ស្កាត់​​ និងការពារ​ខ្លួន​...​ប៉ុន្តែ​​​ប្រសិនបើ​​កម្ពុជា​​មាន​គោល​ការណ៍​​​​​វាយប្រយុទ្ធ​​​រំកិល​​ទៅមុខ​វិញ ​គឺប្រើ​​ពេលតែ​​​​២​ម៉ោងប៉ុណ្ណោះ ​នឹង​វាយកាន់​កាប់​​បាន​បន្ទាយទាហាន​​របស់សៀម​​​​ជាក់ជា​មិនខាន​​​មិន​ចាំ​បាច់​​អូសបន្លាយ​​​ច្រើនថ្ងៃនោះ​​​ឡើយ​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd