ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ពីរ​នាក់​រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង​។ ហេតុការណ៍​នេះ​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាង​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ទី​១​មានឈ្មោះ មឿ​ន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​រោង​កម្មករ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ស្វាយ​ឯម  ខេត្តកណ្តាល​។

ទី​២​មានឈ្មោះ បឿន ភាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុន​របរ​កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ទឹក​លង​ទី​២ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ប្រ​តិ​បត្ត​ការ​នេះ​ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរង​ខណ្ឌ​សែន​សុខ តំណាង លោក ប៉ិល កុសល អភិបាល​ខណ្ឌ លោក គួ​ក សុខ​ហួ អធិការរង​ខណ្ឌ តំណាង​លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ និង​កម្លាំង​កង​រាជ​អា​វុ​ហត្ថ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​។ លោក ហោ វាសនា អភិបាលរង​ខណ្ឌ បាន​មាន​ប្រសា​ន៍​ថា ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ​គឺ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដែល​ដឹកនាំ​ដោយ​លោក ប៉ិល កុសល ជា​ប្រធាន បាន​ដាក់​បទបញ្ជា​ឲ្យ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​អាច​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន​។

ខណៈ​ពេល​នេះ​ក៏​មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២.១-៥៥៩៩ ជិះ​មក​ចូល​ក្នុង​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ខាងលើ​។ ដោយ​ក្នុង​លក្ខណ​សង្ស័យ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ក៏​បាន​ធ្វើការ​កាក់​ឆែកឆេរ និង​នាំ​ខ្លួន​យក​ទៅ​ធ្វើតេស្ត​ទឹកនោម​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា បន្ទាប់​ពី​ធ្វើការ​តេស្ត​ទឹកនោម​យុវជន​ទាំង​ពីរ​នាក់​ខាងលើ​រួច​មក ឃើញ​ថា​យុវជន​ទាំង​ពីរ​នាក់​ខាងលើ​គឺ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​៕