ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ពំនូត​រយ​រស

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃព្រហស្បត្ត៏ ទី២០ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:៤០

(​បទ​ពាក្យ ៤)

១.​កូន​ណើ​យ​ហូប​បាយ​    ​    ​យើង​រត់​ប្រ​ញ៉ា​យ​    ​    ​    ​ប្រណាំង​ប្អូន​បង
    ខ្ញុំ​រត់​មុនគេ​    ​    ​    ​      មិន​អោយ​កន្លង​    ​    ​    ​   ជុំ​គ្នា​ត្រសង
    ​    ​    ​                    ​  ម៉ែ​អោយ​បាយ​ពូត ។
២.​ម៉ែ​លាងដៃ​ល្អ​    ​    ​    ​   លូក​ចូល​ក្រឡ​    ​    ​    ​    អំបិល​រះ​រូត
    អំបិល​ជាប់ដៃ​    ​    ​    ​   ហើយ​ម៉ែ​ប្រឹង​ពូត​    ​    ​    ​ បាយ​ជា​ពំនូត
    ​    ​    ​    ​                  ហុច​កូន​ម្នាក់​មួយ ។
៣.​រស​បាយ​ពូត​ម៉ែ​    ​    ​    ​ឆ្ងាញ់​អ្វី​ម្លេះ​ទេ​    ​    ​    ​      កូន​ឆី​រងួយ
   មាន​ជាតិ​ពិត​ពិត​    ​    ​    ​អស់​មួយ​ថែម​មួយ​    ​    ​     ​កូន​ៗ​គ្មាន​ព្រួយ
    ​    ​    ​    ​                 ឆី​លុះ​ធំធាត់ ។
៤.​​កូន​ណើ​យ​ញុំា​បាយ​    ​   ​កូន​ខ្ញុំ​នាយអាយ​    ​    ​    ​    គេ​មិន​ខ្ចី​មាត់
    គេ​ដើរ​ចូល​តុ​    ​    ​    ​  សំឡឹង​ផ្ទៀងផ្ទាត់​    ​    ​        ទើប​គេ​លាន់មាត់
    ​    ​    ​    ​                មាន​អ្វី​ឆ្ងាញ់​ទេ ? ។
៥.​មា​ដល់​ត្រីងៀត​    ​    ​    ​ពង​ទា​ចៀន​ទៀត​    ​    ​    ​ ក៏​គង់នៅ​អេ
   គេ​ថា​មិន​ញ៉ាំ​    ​    ​    ​   គេ​មិន​ឃ្លាន​ទេ​    ​    ​       ​ម្ហូប​អី​ស្រែ​ស្រែ
    ​    ​    ​                    ​កូន​ញុំាម្ដេច​កើត ! ។
៦.​​គេ​ថា​ប៉ុណ្ណឹង​    ​    ​    ​ចេញ​ម៉ូតូ​វឹង​    ​    ​           ​ទ្រូង​ខ្ញុំ​ចុក​ពើត
   គេ​ចេញ​បាយ​ក្រៅ​    ​  ​ម្ហូប​ហាង​ឆើត​ឆើត​    ​    ​    ​ទើប​គេ​ច្រាស់​កើត
    ​    ​    ​                 ​បាយ​ផ្ទះ​សល់​ចោល ។
៧.​នឹកឃើញ​បាយ​ពូត​    ​    ​   ​គ្រប់​ៗ​ពំនូត​    ​    ​    ​រស​ហាក់​អន្ទោល
   កាល​ណោះ​ម៉ែ​ក្រ​    ​    ​    ​ពុំ​មាន​ចំណូល​    ​    ​    ​កូនភ្លោះ​កូនទោល
    ​    ​    ​                       ​រៀន​រស់​ជុំ​គ្នា ។​    ​   

ឃុ​ត ណា​រិ​ន​កាន់​បូ ភ្នំពេញ ២០ ឧសភា ២០១០ ម៉ោង ០៧:​៣០ ព្រឹក

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd