ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាកធ្ងន់ធ្ងរពេក… គាត់​បាន​ស្លា.ប់ហើយ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិចិនដែលរងរបួស​​ក្នុងហេតុការណ៍ភ្លើង​ឆេះនៅ​ក្នុ​ង​បន្ទប់​ជួល​​កាល​ពី​ម្សិល​មិញនោះ នៅព្រឹក​ថ្ងៃ​ទី២១ មិថុនា នេះ បានបាត់បង់ជីវិតហើយ នៅឯមន្ទីរកាល់ម៉ែត ព្រោះតែស្ថាន​ភាព​ធ្ងន់ធ្ងរ​ពេក ។ ដោយ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិចិនដែលរងរបួស​​ក្នុងហេតុការណ៍ភ្លើង​ឆេះនៅ​ក្នុ​ង​បន្ទប់​ជួល​​កាល​ពី​ម្សិល​មិញនោះ នៅព្រឹក​ថ្ងៃ​ទី២១ មិថុនា នេះ បានបាត់បង់ជីវិតហើយ នៅឯមន្ទីរកាល់ម៉ែត ព្រោះតែស្ថាន​ភាព​ធ្ងន់ធ្ងរ​ពេក ។ ដោយ​ឡែក​​ស្ត្រីជា​ប្រពន្ធ​ខ្មែរដែលរងរបួសធ្ងន់​​ ​កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយ​នៅមិនទាន់ដឹងលទ្ធផល​​យ៉ាងណា​ដែរ គ្រាន់តែ​ស្ថានភាពរបួសក៏ធ្ងន់ធ្ងរដូចគ្នា ។

ប្រភពឱ្យដឹងថា បុរសជនជាតិចិនដែលស្លាប់ខាងលើ ​​មាន​ឈ្មោះ​ម៉ាយ សាវហ្វ័ន អាយុ៥១ឆ្នាំ ជាពាណិជ្ជករ​រកស៊ីក្នុងស្រុកខ្មែរ ។ រីឯ​ប្រពន្ធ​ខ្មែរ​ឈ្មោះ​ស៊ឹម សំណាង អាយុ​២៧​ឆ្នាំ មាន​ស្រុក​កំណើត ។

​យោងតាមរបាយការណ៍សមត្ថកិច្ច​​ឱ្យ​ដឹង​ដែរ​ថា ​ករណីអគ្គិភ័យនៅបន្ទប់​ជួល​​គឺបាន​កើតឡើង​ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២០ មិថុនា ស្ថិត​​នៅ​ផ្ទះលេខ​៣៧ ផ្លូវលេខ៣០០ ក្រុមទី៥៤ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន ។ ​

ទាំងប្តីប្រពន្ធខាងលើ គឺ​មានទំនាក់ទំនង​ស្នេហា​នឹងគ្នា​រយៈ​ពេល៣ឆ្នាំមកហើយ ដោយបាននាំគ្នា​មកជួល​ផ្ទះខាងលើ (ផ្ទះឆេះ) ស្នាក់​នៅ​ ។ ការទំនាក់ទំនងរួមរស់រវាង​អ្នកទាំង២ គឺ​​មិនចុះសម្រុងគ្នាទេ តែងតែឈ្លោះគ្នាផ្អើលគេផ្អើលឯង ។ កន្លងមក ត្រូវគេដឹងថា បុរស​ចិន​ឈ្មោះ​សាវហ្វ័ននេះ សុំបែកគ្នា​ជាមួយ​នារី​ជា​ប្រពន្ធ​ខ្មែរ​​នោះ​ ។ ស្រាប់តែនៅវេលាកើតហេតុ ឃើញស្ត្រីជាប្រពន្ធបានទិញសាំង​មក​ផ្ទះ​ជួល​ខាងលើនោះ មួយសន្ទុះក៏កើតភ្លើងឆេះ​បន្ទប់ឆេះទាំង​ទាំងប្តី និងប្រពន្ធតែម្តង ។