ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​លុយ​ជិះ​ម៉ូតូឌុប ​ដើរ​តាម​ផ្លូវ​អ្នកលក់​គ្រឿងក្លែម​ហៅ​ជិះ​ជាមួយ​ ហើយ​សុំ​ស្រឡាញ់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​ម្នាក់ ទៅ​លេង​ផ្ទះ​បងស្រី មិន​បាន​ជួប​អត់​មាន​លុយ​ជិះ​ម៉ូតូឌុប​ត្រលប់​ទៅ​ផ្ទះ វិញ បាន​ដើរ​ត្រលប់​ទៅ​វិញ ជួប​បុរស​ចំណាស់​ជា​អ្នក​បើក​រ៉ឺ​ម៉ក​លក់​គ្រឿងក្លែម ក៏​ហៅ​ជិះ​ជាមួយ ហើយ​ប្រាប់​ថា​គាត់​ចង់​ស្រឡាញ់​នាង​ដែរ តែ​រូប​គាត់​ចាស់​ពេក លុះដល់​គោលដៅ ហើយ​បែរជា​អ្នកលក់​គ្រឿងក្លែម មិន​ព្រម​ឈប់​ដាក់​នាង​ចុះ ធ្វើ​ឲ្យ​នាង​ភ័យ​បាន​លោត​ចុះ​ពីលើ​រ៉ឺ​ម៉ករ​ត់ទៅ​ឲ្យ​គេ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្ពាន​អាកាស​៧​មក​រា ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ខាង​នារី​វ័យក្មេង​មានឈ្មោះ ចក់ នី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា នេះ នាង​បាន​ជិះ​ម៉ូតូឌុប​ចេញពី​បន្ទប់​ជួល​របស់​នាង​នៅ​ម្តុំ​ព្រែក​លៀប គោលបំណង​ទៅ​លេង​ផ្ទះ​បងស្រី​នៅ​ម្តុំ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពេល​នាង​ទៅ​ដល់​ផ្ទះ​បងស្រី តែ​គាត់​មិន​នៅផ្ទះ នាង​ក៏​អង្គុយ​ចាំ​ដល់​ម៉ោង​០៦​ព្រលប់​ថ្ងៃ​ដដែល បងស្រី​នៅ​តែ​មិនឃើញ​ត្រលប់​មក​ផ្ទះ​វិញ ដោយសារ​តែ​នៅ​ក្នុង​ខ្លួន​របស់​នាង​គ្មាន​លុយ​ជិះ​ម៉ូតូឌុប​ត្រលប់​មក​ផ្ទះ​វិញ ហើយ​លេខ​ទូរស័ព្ទ​របស់​បងស្រី​ក៏​មិន​ស្គាល់​ទៀត នាង​ក៏​សម្រេចចិត្ត​ដើរ​ត្រលប់​ទៅ​ផ្ទះ​ជួល​នៅ​ឯ​ព្រែក​លៀប​វិញ ខណៈ​ពេល​ដើរមក​ដល់​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​បាន​ជួប នឹង​រ៉ឺ​ម៉ក​លក់​គ្រឿងក្លែម​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​ហៅ​នាង​ឲ្យ​ជិះ​រ៉ឺ​ម៉ក​ជាមួយ ពេល​នោះ​នាង​ក៏​បាន​សួរ​ថា​អុំ​ទៅ​ដល់​ណា គាត់​និយាយ​ថា​ទៅ​ដល់​ស្ពាន​អាកាស​៧​មក​រា នាង​ក៏​ព្រម​ឡើង​ជិះ​រ៉ឺ​ម៉ក​ទៅ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​បណ្តើរ​និយាយ​គ្នា​បណ្ដើរ បុរស​ជា​អ្នកលក់​គ្រឿងក្លែម​បាន​និយាយ​ថា​គាត់​ចង់​ស្រឡាញ់​នាង​ដែរ តែ​គាត់​មិន​ហ៊ាន​ទេ ព្រោះ​គាត់​ចាស់​ហើយ នាង​ក៏​មិន​និយាយ​អ្វី​ដែរ ព្រោះ​គិត​ថា​គាត់​និយាយ​លេង លុះ​មក​ដល់​ចំណុច​ស្ពាន​អាកាស​៧​មក​រា នាង​បាន​សុំ​ឲ្យ​គាត់​ឈប់ តែ​គាត់​មិន​ព្រម​ឈប់ នាង​ភ័យ​ខ្លាចក្រែង​គាត់​មាន​បំណង​មិនល្អ ក៏​លោត​ចុះ​ពីលើ​រ៉ឺ​ម៉ករ​ត់ទៅ​ឲ្យ​គេ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

ចំណែក​បុរស​ជា​អ្នក​បើក​រឺ​ម៉ក​លក់​គ្រឿងក្លែម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​បើក​មក​ដល់​ស្ពាន​អាកាស​៧​មក​រា នាង​ឲ្យ​គាត់​ឈប់ គាត់​មិន​ឈប់​មិនមែន​គាត់​មាន​បំណង​មិនល្អ​នោះ​ទេ ព្រោះតែ​នាង​បាន​និយាយ​ថា​នាង​ជួយ​ចេញថ្លៃ​សាំង​ចំនួន​កន្លះ​លី​ត្រ តែ​មិនឃើញ​នាង​ឲ្យ​គាត់ ក៏​មិន​ឈប់​ទៅ ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ តែ​ដោយ​ភាគី​ខាង​នារី​មិន​បាន​ដាក់​ពាក្យបណ្តឹង ហើយ​ភាគី​រ៉ឺ​ម៉ក​លក់​គ្រឿងក្លែម ព្រោះ​មិន​បាន​ប៉ះពាល់​អ្វី​គ្នា​នោះ​ទេ ក្រោយមក​ភាគី​រ៉ឺ​ម៉ក​ក៏​បាន​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ចំណែក​ភាគី​ខាង​នារី ដោយ​អ្នក​ឃើញ​ហេតុ​ការ​ណ៌​អាណិតអាសូរ បាន​ជួយ​ជូន​ត្រលប់​ទៅ​ផ្ទះ​វិញ ៕