ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតមក​ជា​កូន​អ្នកក្រ​គ្មាន​កំហុស​ទេ​…​ហេតុ​អ្វី​ដាច់​ចិត្ត​ធ្វើ​រឿង​បែប​នេះ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​១០០​ខ្នង តូចចិត្ត​កើតមក​ជា​កូន​អ្នកក្រ​គ្មាន​អ្នក​យល់ចិត្ត

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​១០០​ខ្នង តូចចិត្ត​កើតមក​ជា​កូន​អ្នកក្រ​គ្មាន​អ្នក​យល់ចិត្ត​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​បងស្រី​ដោយ​សរសេរ​លិខិត​បណ្តាំ​ចំនួន​២​សន្លឹក​ទុក ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ជាន់​ទី​១ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ យុវជន​ដែល​ចង​.​ក​មានឈ្មោះ ឈ​.​ស​.​អ អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​១០០​ខ្នង ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​ក្បាលថ្នល់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វិល ខេត្ត​បាត់​បំបង មាន​បងប្អូន​ចំនួន​៧​នាក់ ប្រុស​៥​នាក់ និង​ស្រី​២​នាក់ ជា​កូន​ទី​៦​ក្នុង​គ្រួសារ ។

តាម​សម្តី​បងស្រី​យុវជន​ខាងលើ​ឈ្មោះ ឈឺ​ត ហួយ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា គាត់​បាន​ចេញពី​ធ្វើការ​ហើយ​ទៅ​ពេទ្យ​នៅ​ម្តុំ​ទឹកថ្លា លុះដល់​វេលា​កើតហេតុ​រូប​គាត់​បាន​មក​ដល់​ផ្ទះ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​អត់​មាន​ចាក់​គន្លឹះ និង​មិនឃើញ​ប្អូនប្រុស​ចេញ​មក​ពញ្ញាក់​ដូច​សព្វដង រួច​ក៏​ចូល​ទៅ​មើល​ស្រាប់​តែ​ឃើញ​ប្អូនប្រុស​បាន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​រូប​គាត់​តក់ស្លុត​ជា​ពន់ពេក​បាន​ស្ទុះ​ទៅ​ឱប​ប្អូនប្រុស​រួច​ស្រែក​ទ្រហោយំ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​ចោមរោម​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​រក​ឃើញ​លិខិត​បណ្តាំ​ចុង​ក្រោយ​២​សន្លឹក​របស់​យុវជន​ដែល​ចង​.​កបាន​សរសេរ​ថា «​លា​ហើយ​បងស្រី ខ្ញុំ​ស្រលាញ់​បងស្រី​ណាស់ ខ្ញុំ​ខុស​ហើយ​សុំ​ទោស​ផង បើ​មាន​ជាតិ​ក្រោយ​ពិត ខ្ញុំ​សុំ​ធ្វើ​ប្អូនរ​បស់បង​ទៀត ហើយ​សូម​ឱ្យ​ជាតិ​ក្រោយ​បងប្អូន​យើង​បាន​ជួបជុំ​គ្នា​រហូត​កុំឱ្យ​ដូច​ជាតិ​នេះ​» និង​មួយ​សន្លឹក​ទៀត​បាន​សរសេរ​ថា «​រូប​ខ្ញុំ​ពិបាក​ណាស់ ព្រោះ​ខ្ញុំ​កើតមក​ជា​កូន​អ្នកក្រ គ្មាន​អ្នក​យល់ចិត្ត​ទេ​» ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ចង​.​ក​ជា​ក្មេង​កំព្រាម្តាយ​ស្លាប់​ចោល​តាំងពី​នៅ​តូច​ម្ល៉េះ​រស់នៅ​ជាមួយ​ឪពុក​រហូត​ដល់​ធំ​នៅ​ឯ​ស្រុក​កំណើត តែ​ដោយសារ​តែ​ឪពុក​មាន​ប្រពន្ធចុង​មួយទៀត​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ក៏​សុំ​ឪពុក​មក​រស់នៅ និង​រៀនសូត្រ​ជាមួយ​បងស្រី​ដែល​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ​នៅ​កន្លែង​កើតហេតុ​ខាងលើ​បាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ។ ពេល​រស់នៅ​ជាមួយ​បងស្រី​ក៏​ធ្លាប់​ត្រូវ​បងស្រី​ស្តីបន្ទោស​រឿង​ធ្វើ​ឱ្យ​បាត់​កង់​អស់ពីរ​គ្រឿង​ហើយ លុះដល់​វេលា​កើតហេតុ​មិនដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​ប្អូន​ខូចចិត្ត​រឿង​អ្វី​នោះ​ទេ​បានជា​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ដូច្នេះ ។ បងប្អូន​សាច់ញាតិ​របស់​យុវជន​ចង​.​ក​មិន​បាន​ប្តឹងផ្តល់ និង​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​អ្វី​នោះ​ទេ​បាន​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕