ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រមុខ​របបយោធា​ភូមា​ទៅ​​បំពេញ​ទស្សន​កិច្ច​នៅចិន

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៥

ប្រមុខយោធាភូមា ពេលទៅដល់ប៉េកាំង

គេហទំព័របរទេស

ប្រមុខយោធាភូមា ពេលទៅដល់ប៉េកាំង

ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​រយៈ​ពេល​មួយ​ម៉ោង​ក្នុង​វិមាន​ប្រជា​ជន​​ក្រុ​ងប៉េ​កាំង ប្រធានា​ធិបតី​ចិន លោក​ហ៊ូ​ជីន តាវ និង​ប្រមុខ​របប​យោ​ធា​មីយ៉ាន់ម៉ា (ភូមា) ឧត្តម​សេនីយ៍​ថាន់​ស្វេ បាន​​ឈាន​ដល់​កុង​សង់​ស៊ុល​មួយ ។ ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​កាលពីថ្ងៃ​ទី​៨ កញ្ញា ឆ្លៀត​ឱកាស​​ខួប​គំរប់​៦០​ឆ្នាំ នៃ​ការ​ប​ង្កើត​​ទំនាក់ទំនង​ការ​ទូតជា​​មួយ​គ្នា ដើម្បី​ពង្រឹង​មិត្ត​ភាព​ជា​ប្រពៃ​ណី ហើយ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​​វិស័យ​សំខាន់​ៗ ដូចជា​ ថាម​ពល​ និង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាដើម ។

លោក​ហ៊ូជីន តាវ មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២ មាន​ការ​ពង្រឹង និង​ពង្រីក​ចាប់តាំង​ពី​ដើម​មក ហើយ​នោះជា​គំរូ​មួយ​សំរាប់​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​បណ្តា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សង្គម​ខុស​គ្នា ។ ​ដោយ​សំដែង​ការ​អប​អរសាទរ​ចំពោះ​ការ​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​២ ឧត្តម​សេនីយ៍​​ថាន់​ស្វេ ​គូស​បញ្ជាក់​ថា ភាគី​ទាំង​២​បាន​ជួយ​ទ្រ​ទ្រង់​គ្នា និង​យោគ​យល់​គ្នា​ទៅវិញ​ទៅ​មក រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ ។ លោក​បាន​រៀប​រាប់​ពីមិត្ត​ភាព និង​ការ​ពង្រឹង​ទំនុកចិត្ត​ ព្រម​ទាំង​ការ​ផ្លាស់ប្តូរ​ទស្ស​នកិច្ច​គ្នា​កំរិត​ខ្ពស់ជា​ញឹក​ញាប់​ និង​ការ​ពង្រីក​យ៉ាង​ឆាប់​រហ័សនៃ​កិច្ច​សហ​​ប្រត​ិបត្តិ​ការ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​ផ្សេងៗ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
 

qbmore - Cambodia Advance Communication Ltd