ផ្ទុះយ៉ាងខ្លាំងនៅភាគខាងត្បូងរុស្ស៊ីស្លាប់5នាក់
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:៣៧
បណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា ការផ្ទុះយ៉ាងខ្លាំងមួយកើតមានកាលពីថ្ងៃទី៩ កញ្ញា ក្នុងផ្សារមួយនៃទីក្រុងវ៉្លាឌីកាវកាសនាភាគខាងត្បូងរុស្ស៊ីបណ្តាលឱ្យមនុស្សស្លាប់៥នាក់ ។ ទីភ្នាក់ងារព័ត៌មាន INTERFAX គូសបញ្ជាក់ថា មានការផ្ទុះក្នុងផ្សារមួយនៃទីក្រុងវ៉្លាឌីកាវកាស ហើយមានជនរងគ្រោះជាច្រើននាក់ ។ ដោយដកស្រង់សំដីមន្ត្រីមូលដ្ឋានម្នាក់នៃក្រសួងសុខាភិបាលទីភ្នាក់ងារព័ត៌មានរុស្ស៊ី ITAR-TASS បញ្ជាក់ថា ការផ្ទុះយ៉ាងខ្លាំងនេះ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ ។ ពុំទាន់មានការបញ្ជាក់ឱ្យលំអិតជាងនេះនៅឡើយទេ ហើយមូលហេតុនៃការផ្ទុះនេះក៏នៅពុំទាន់ដឹងដែរ ៕