ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ទួត​ព្រៃ​ធ្វើ​ឱ្យ​រាង​កាយ​​មាន​សុខ​ភាពល្អ

15 ឆ្នាំ មុន

ផ្លែ​កន្ទួត​ព្រៃ​មាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សំរាប់​ជួយ​ទ្រទ្រង់​លើ​រាង​កាយ​ដូ​ច​ជាៈ
-ព្យា​បាល​ជំងឺ​​ផ្តា​សាយ៖ ​ត្រូវ​ប្រើ​ផ្លែ​កន្ទួត​ព្រៃ​ស្រស់ៗ​ពី​១៥-៣០​ផ្លែដោយ​ប្រចាច់​យក​ទឹក​ ឬ​​ស្ងោរ​រួច​យក​មក​ពិសា​ជំនួស​ទឹក​ម្ត​ងម្កាល អាច​ជួយ​ព្យា​បាលជំងឺ​ផ្តា​សាយ ​​ឈឺ.ក​ និង​អា​ការៈ​​​ស្ងួតបំពង់​.ក​បាន ។
-​ជួយ​ទ្រទ្រង់​សក់ឱ្យ​រឹង​មាំ៖ ត្រូវ​យក​ក​ន្ទួត​ព្រៃ​ស្ងួត (ក្រៀម)​១​ក្តាប់​ដៃ ត្រាំ​ទៅ​ក្នុង​ទឹក​មួយ​ផ្តិល​ដោយ​ត្រាំ​​ទុក​​រយៈពេលមួយ​យប់ ​ហើយនៅ​ពេល​កក់​សក់​រួច​​ត្រូវ​យក​ទឹក​កន្ទួត​ព្រៃដែល​ត្រាំនោះ​​មក​លាង​សំអាត​សក់​ជា​ចុង​ក្រោយ​ទើប​ជួយ​ធ្វើ​ឱ្យ​សក់​រឹងមាំ​មិន​ជ្រុះ ។
-​ទំនុក​បំរុង​ខ្លួន​ប្រាណ​ឱ្យ​មាន​លក្ខណៈ​មាំ​
មួន៖​ កន្ទួត​ព្រៃ​ជួយទំនុក​បំរុង​អវយវៈ​សព្វ​សារ​ពាង្គ​​កាយដូច​ជា ​ជួយ​ធ្វើ​ឱ្យ​សក់​មិនជ្រុះ​​ជំនួយ ដល់​ខួរ​ក្បាល​ ភ្នែក​ បំពង់.ក​ បំពង់​ដក​ដង្ហើម សួត បេះ​ដូង ក្រពះ ពោះ​វៀន ថ្លើម តំរង​នោម​ ក្រលៀន ស្បែក និង​ធ្វើឱ្យ​រដូវ​មកជា​ទៀត​ទាត់ ទ្រ​ទ្រង់​ឈាម​ឡើង​​ ព្រមទាំងកាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ បច្ចុប្បន្ន​មាន​ការ​សិក្សា​ស្រា​វ​ជ្រាវ​ប្រទះ​ឃើញ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​របស់​កន្ទួត​ព្រៃក្នុង​ការកាត់​បន្ថយ​សម្ពាធ​ឈាម​ កាត់​បន្ថយ​ជាតិ​ស្ករ និង​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។
-បន្ថយ​អាការស្រេក​ទឹក៖ ប្រសិន​បើ​បាន​បៀម​កន្ទួត​ព្រៃ​ អាការស្រេក​ទឹក​ និង​ស្ងួត​បំពង់. ក​​នឹង​មាន​អារ​ម្មណ៍​ធូរ​ស្រាល​ភ្លាមៗសម​ប្រកប​ទៅ​នឹងការ​ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ​ ឬរត់ម៉ារ៉ាតុន ​
ត្រូវ​ខាំ​គ្រាប់​កន្ទួត​ព្រៃ​ឱ្យ​មាន​ការ​ចេញ​រស​ជាតិ​ ហើយ​លេប​ទឹក​មាត់​ចូល​រឿយៗ​។
-ព្យាបាល​ការ​ទល់លាមក​៖ បើ​បាន​ទទួល​ទាន​​កន្ទួត​ព្រៃ គឺ​អា​កា​រទល់​លា​មក​នឹង​​ជាសះ​ស្បើយ​ ។
-ការ​ពារ​អាការ​រមាស់៖ ត្រូវ​ប្រើ​ប្ញស​កន្ទួត​ព្រៃ​ចិញ្ច្រាំ​ជា​ចំណិត​តូចៗ​រួច​យក​ទៅ​ដាំ​ទឹក​​ឱ្យពុះ​រយៈ​ពេល​១៥​នាទី​ បន្ទាប់មក​ត្រូវ​យកទឹក​នោះ ទៅ​លាប​នៅ​បរិវេណ​ដែល​មាន​អា​ការ​​រមាស់ក្នុង​មួយ​ថ្ងៃ​២​ដង ទាំង​ព្រឹក-ល្ងាច ក្រោយ​ពីលាប​រួច​ក្នុង​រយៈ​ពេល​ប្រហែល​២-៣​ម៉ោង អា​ការ​រមាស់​មាន​​សភាព​ថយ​ចុះ​ និង​ត្រូវ​បាន​ជា​សះ​ស្បើយ​ក្នុង​រយៈ​ពេល​ប្រហែល​​១​សបា្តហ៍ ។
-បំបាត់​ការ​ឈឺ​ធ្មេញ៖ ត្រូវ​ប្រើ​ប្រាស់​មែក​ ឬ​ដើម​កន្ទួត​ព្រៃ​ដាំ​ជា​មួយនឹង​ទឹក រួច​​យក​ទឹក​នោះ​មកបៀម​ និង​ខ្ពុរ​​មាត់ជា​ញឹកញាប់​អាច​ជួយ​បំបាត់​​អា​ការ​ឈឺ​ធ្មេញ​បាន​ ៕