ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អំណោយ​សប្បុ​រស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ដល់​កូន​ភ្លោះ​ប្រុស​កំព្រា​ពិការ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:៥២

អំណោយ​​ជា​ថវិកាចំនួន​២៤០.០០០​រៀល និង​១០០​ដុល្លារ​​របស់​សប្បុរស​ជន ដែល​ផ្តល់​តាម​រយៈ​កោះ​សន្តិ​ភាព

សេកុង

អំណោយ​​ជា​ថវិកាចំនួន​២៤០.០០០​រៀល និង​១០០​ដុល្លារ​​របស់​សប្បុរស​ជន ដែល​ផ្តល់​តាម​រយៈ​កោះ​សន្តិ​ភាព

សប្បុរសធម៌ ជា​ច្រើន​ទៀត

ខេត្ត​ស្ទឹង​ត្រែង ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ សីហា កន្លង​មក​​ អំណោយ​​ជា​ថវិកា​របស់​សប្បុរស​ជន​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​កូន​ភ្លោះប្រុសកំព្រា​ពិការ​២នាក់​​ដែលផ្ញើ​​ខ្លួន​រំពឹង​លើ​ជីដូន​ជរា ​​ចំនួន​២៤០.០០០​រៀល និង​១០០​ដុល្លារ​ដែល​ផ្តល់​តាម​រយៈ​កោះ​សន្តិ​ភាព ។ ថវិកា​ជា​អំណោយ​នេះ កោះ​សន្តិ​ភាព​ទទួល​បាន​ពី​១-​លោក​សរ ធូរី ប្រធាន​នាយក​ដ្ឋាន​រដ្ឋ​បាល​ទូរ​គម​នាគមន៍​កម្ពុជាឧបត្ថម្ភ​៥០​ដុល្លារ ២-លោក​គិត​ សុផល មេ​បញ្ជា​ការ​កង​រាជ​អា​វុធហត្ថ​​ខណ្ឌ​សែន​សុខ​រាជ​ធានីភ្នំពេញ ឧបត្ថម្ភ​៥០​​ដុល្លារ ៣-លោក​តែ​ សុខឡុង ឧបត្ថម្ភ​២០​ម៉ឺន​រៀល និង​៤-អ្នក​ស្រី​ខោល ម៉ា​លី ព្រម​ទាំង​បុត្រ​ឧបត្ថម្ភ​៤ម៉ឺន​រៀល ។

កូន​ភ្លោះ​កំព្រា​ពិការ​ទាំង​២នាក់នេះ មាន​​អាយុ​១៤​ឆ្នាំ ​ឈ្មោះ​ដួង ហួ និង​ដួង ហៃ ពិការ​​ស្វិត​ដៃជើង​តាំង​ពី​កំណើត ហើយ​រស់​នៅ​ជា​មួយ​ជី​ដូន​ឈ្មោះ​ទូ គីមឡេង អាយុ​៧៩​ឆ្នាំ រស់​នៅ​ក្នុង​​វត្ត​ភ្នំ​ស្ទឹងត្រែង​ ភូមិ​រា​ជា​នុ​កូល សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែង​ ដែល​មាន​ម្តាយ​ឈ្មោះ​ច្រឹប បាន​ស្លាប់​តាំង​ពី​ឆ្នាំ១៩៩៦ ក្រោយ​ពី​វះកាត់បង្កើត​ពួក​េគ​ទាំង​ពីរ​នាក់​បាន​រយៈ​ពេល​៨ថ្ងៃ និងមាន​ឪពុក​ឈ្មោះ​ដួង យូ​ ជា​យោ​ធា ហើយ​បាន​ស្លាប់​តាំង​ពីឆ្នាំ​២០០៦ ដោយ​ជំងឺ​គ្រុន​ចាញ់​ ។

អំណោយ​ជា​ថវិកា ដែល​យក​ទៅ​ប្រគល់​ឱ្យ​ក្មេ​ង​កំព្រា​ទាំង​ពីរ​នាក់នោះ ក៏​មាន​ការនិមន្ត​ចូល​រួម​ពី​សំណាក់​ព្រះតេជគុណ​អ៊ិត វីន ព្រះ​ចៅ​អធិ​ការ​វត្ត​ភ្នំ​ស្ទឹង​ត្រែង​ ។ កូន​ភ្លោះ​កំព្រាដួង ហួ និង​ដួង ហៃ ក្រោយ​​ពី​​ទទួល​​​អំណោយ​រួច​ក៏​បាន​លើក​ដៃ​ទាំង​ពីរ​​ប្រណម​ឡើង​ដោយ​សេចក្តី​ថ្លែង​អំណរ​គុណ​ដល់​សប្បុរស​ជន​ទាំង​អស់​ដែល​ជួយ​ជា​ថវិកា​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ និងទិញ​ថ្នាំ លេប ​ព្រោះ​សព្វ​ថ្ងៃ​កុមារ​ពិការ​ទាំង​ពីរ​នាក់​កំពុង​​មាន​ជំងឺ​ជាប់​កាយ ហើយ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ ដៃ ជើង​ចេះតែ​ស្វិត​ទៅៗ អា​ស្រ័យ​ដោយ​កង្វះ​អា​ហារូប​ត្ថម្ភ ។

កុមារ​​ពិការ​ទាំង​ពីរ​នាក់នេះបាន​និយាយ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា សព្វ​ថ្ងៃ​ពួកគេរស់​នៅ​យ៉ាង​​វេទ​នា​បំផុត​ បើ​សិន​ជា​ជី​ដូន​ស្លាប់​ចោល ពួក​គេ​មិន​ដឹង​ជា​ពឹង​លើ​នរ​ណា​ទៀតទេ តែ​បើ​គេ​ស្លាប់​មុន​ប្រហែលជា​អស់​កម្ម​ពៀរ និង​មាន​សំណាង​ជាង ​ព្រោះ​រាល់​ថ្ងៃ​នេះបាន​ជីដូន​ជរា​ជាអ្នក​ថែ​រក្សា ​ហើយ​មាន​ពេល​ខ្លះ​ខឹង​ខ្លួន​ឯង​ដែល​មិន​អាច​ធ្វើ​អ្វី​​បាន​ទាល់​តែ​សោះ មិន​ដឹង​ថា ខ្លួនឯង​នេះ​មាន​កម្ម​អ្វី​ពី​ជាតិ​មុនទេ ។

ជំនួស​​ឱ្យ​កូន​ភ្លោះ​កំព្រា​ទាំង​ពីរ ​​ព្រះ​តេជ​គុណ​អ៊ិត វីន ព្រះ​ចៅ​អធិ​ការ​វត្ត​ភ្នំ​ស្ទឹង​ត្រែង​បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរស​ជន​ដែល​មាន​ទឹក​ចិត្ត​អា​ណិត​អា​សូរ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រស់​នៅ​របស់​ក្មេង​ទាំង​ពី​រនាក់​នេះ ដែល​កន្លង​​មក​ពួក​គេ​មិន​សូវ​ជា​​មាន​ពន្លឺ​ប៉ុន្មាន​ទេ តែឥឡូវ​ពួក​គេ​បាន​ទទួល​​ការ​យក​ចិត្តទុកដាក់​ពី​សប្បុរស​ជន​នានា​ជា​ពិសេស​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​លាត​ត្រដាង​ពី​ជីវិត​ពិត​របស់​ពួក​គេ ។​ ព្រះ​អង្គ​សូម​ជូន​ពរ​ដល់​សប្បុរ​ស​ជន​ជា​ម្ចាស់អំណោយ​ឱ្យ​ជួប​តែ​សេចក្តី​សុខ សេចក្តីចំរើន កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd