Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

រាល់​អាង​ទឹក​ស្ថិត​ក្នុង​តំបន់​៣​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំងស្រុង​គ្មាន​ការ​រើសអើង

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៤:០០

រាជធានី​ភ្នំពេញ ៖ លោក​លឹ​ម គាន​ហោ ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​គូសបញ្ជាក់​ថា រាល់​អាង​ទឹក​ណា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់៣ គឺ​ត្រូវ​បំផ្លាញ​ចោល​ទាំងស្រុង គ្មាន​លើកលែង​ទេ ឬ​អនុគ្រោះ​ទេ ត្រូវ​យក​ចេញ​ឱ្យ​អស់ ដើម្បី​ទុក​ឱ្យ​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ ។ នៅពេល​ណា​ឃើញ​មាន​អាង​ទឹក​នៅ​ជាប់​ៗ​គ្នា គឺត្រូវ​បើកមុខ​ទឹក ដូច្នេះ​អាង​ទឹក​២ ឬ​អាង​ទឹក៣​ត្រូវ​យក​ចេញ​បំផ្លាញ​ចោល​ទាំងស្រុង​តែម្ដង ។ លោក​លឹ​ម គាន​ហោ គូសបញ្ជាក់​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១០ នៅសាល​ប្រជុំ​អាជ្ញាធរ​ទន្លេសាប​ប្រាប់​អ្នកកា សែត​ជាតិ​-​អន្ដរជាតិ​ក្នុង​ឱកាស​ជួប​សំភាសន៍ ពាក់ព័ន្ធ​ទៅ​នឹង​អាង​ទឹក​ដែល​មាននៅ​ជុំវិញ បឹង​ទន្លេសាប​ទាំងអស់ ទាំង​តូច ទាំង​ធំ ២៣ អាង​ទឹក ដែល​ត្រូវ​បំផ្លាញ​ចោល និង​កែសំរួល ដើម្បី​ឱ្យ​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ ។

លោក​ប្រធាន​អាជ្ញាធរ​ទន្លេសាប​បន្ដ​ថា អាង​ទឹក​មួយ​ចំនួន​ទៀត​គឺ​ត្រូវ​ទុក​ឱ្យ​នៅ​មាន ដោយ​ចាត់វិធានការ​កែសំរួល ។ បច្ចុប្បន្នគេ​ធ្វើ​ទំនប់​រាង​បួន​ជ្រុង​ព័ទ្ធ​ជុំវិញ ដូច្នេះ​វិធាន ការ​គឺ​ត្រូវ​កែសំរួល ដោយ​កាត់​យក​ចេញ ប្រមាណ​៦០% ដោយ​យក​គ្រឿងចក្រ​កាយ​ដី​ទំនប់​ដែល​កាត់​នោះ មក​ដាក់​នៅ​រណ្ដៅ​ដែល គាត់​បាន​កាយ​ពី​មុន​មក​លើក​ធ្វើ​ជា​ទំនប់បំពេញ​វិញ ដូច្នេះ​នៅ​សល់​តែ​ចំណុច​ក្រោម ដែល​នៅ​សល់​ផ្ទៃដី​៣០% ល្មម​គ្រប់គ្រាន់ ដែល​ហៅ​ថា អាង​ពន្លិចទឹក ។ ពេល​ណា​ទឹកឡើង លិច ពេល​ណា​ទឹក​ស្រក​ទៅ​វិញ គឺតំកល់​ទឹក​ទុក​ក្នុង​អាង​នេះ ហើយ​ការ​ធ្វើ​បែប នេះ​ទន្លេសាប​អាច​មានទឹក​បែក​វាល​ពេល​ទឹក​ឡើង ហើយ​នៅ​ពេល​ទឹក​ស្រក​ប្រជាពលរដ្ឋ មានទឹក​តំកល់​នៅ​ក្នុង​អាង​បាន​ទឹក​ដើម្បីស្រោចស្រព​ស្រែ​ជុំវិញ ។ ព័ត៌មាន​លំអិត​នឹង ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រកាសែត​កោះសន្ដិភាព .

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd