Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

មន្ត្រី​ទេស​ចរ​​៦៥នាក់​ បញ្ចប់​វគ្គ​វិក្រិត​ការ​គ្រូ​បង្គោល

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:៤៩

រាជធានីភ្នំពេញ ៖ សិក្ខា​​កាម​ជា​មន្ត្រី​ទេស​ចរ​​ចំនួន​៦៥​នាក់ បាន​ចូល​រួម​សិក្សា​វគ្គ​​វិក្រិត​ការ​គ្រូ​បង្គោល​ផ្នែក​ចំណាត់​ថ្នាក់​សណ្ឋា​គារ​ និង​សេវា​កម្ម​ស្នាក់​នៅ​រយៈ​ពេល​២​ថ្ងៃ (៣០-៣១ សីហា) នៅ​សណ្ឋា​គារ​មិត្ត​ភាព​រាជ​ធានី​ភ្នំពេញ ។ សិក្ខា​​​កាម​ទាំង​អស់​​មក​ពី​នាយក​ដ្ឋាន​នានា​របស់​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​ អនុ​ប្រធាន​ មន្ទីរទេស​ចរណ៍​មក​ពី​គ្រប់​បណ្តា​ខេត្ត​-រាជធានី​ទូទាំង​ប្រទេស ។ ក្នុង​ឱកាស​បិទ​វគ្គ​វិក្រិត​ការ​ខាង​លើ​នេះ លោក​សំ ព្រហ្មនា រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍ បាន​ធ្វើ​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​គ្រូ​ឧទ្ទេស​ និង​សិក្ខា​កាម​ទាំង​អស់​ដែល​បាន​ព្យា​យាម​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ពន្យល់​ និង​ការ​ត្រង​ត្រាប់​នូវ​ខ្លឹម​​សារ​នានា ដែល​ជា​គោល​ដៅ​ការ​ងារ​របស់​ក្រសួង​ទេស​សចរណ៍ ។ លោក​សំ ព្រហ្ម​នា បាន​សំណូម​ពរ​ដល់​មន្ត្រី​ទាំង​អស់​ថា ​បន្ទាប់​ពី​បញ្ចប់​វគ្គ​នេះ ទៅ​នឹង​ត្រូវ​ជួយ​ផ្សព្វ​ផ្សាយ​ ពន្យល់​ដល់​ម្ចាស់​អាជីវ​កម្ម​សណ្ឋា​គារ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ ពិសេស​​បញ្ជាក់​បន្ថែម​ឱ្យ​បាន​ច្បាស់​អំពី​ច្បាប់​ អនុ​ក្រឹត្យ ដែល​ក្រសួង​ទេស​ចរណ៍​បាន​ដាក់​ចេញ​ឱ្យ​អនុ​វត្ត ហើយ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​គ្រប់​ខេត្ត​-​រាជ​ធានី​ទាំង​អស់ ត្រូវ​ជំរុញ​បង្កើត​ក្រុម​ការ​ងារ​បង្កើត​ការ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថ​កិច្ច​បំពេញ​ការ​ងារ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ។

ក្រសួង​ទេស​ចរណ៍​តែង​ជំរុញ​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​តាម​រយៈ​ការ​បង្កើត​វគ្គ​វិក្រិត​ការ​ ឬ​វគ្គ​បដិ​សណ្ឋា​រ​កិច្ច​ក្នុង​ទិស​ដៅ​ពង្រឹង​ការ​គ្រប់​គ្រង​ និង​ការ​វាយ​តំលៃ​ចំ​ណាត់​ថ្នាក់​សណ្ឋា​គារ និង​សេវា​កម្ម​ស្នាក់​នៅ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុ​ប្បន្ន​ មាន​សណ្ឋា​គារ​សរុប​ចំនួន ​៤៥៤​ស្មើ​នឹង​២៣.៣៤៩​បន្ទប់, ក្នុង​រាជ​ធានីភ្នំពេញ​ មាន​សណ្ឋា​គារ១៥៩​ សើ្ម​នឹង​៦.៩២០​បន្ទប់, ខេត្ត​ព្រះ​សីហនុ​មាន​សណ្ឋា​គារ ​៤៤​ ស្មើ​នឹង​១.៧៧១​បន្ទប់​,​ ខេត្ត​សៀម​រាប មាន​សណ្ឋា​គារ​១២០​ស្មើ​នឹង​៨.៧៦៣​បន្ទប់ ។ ក្រសួង​ទេស​ចរណ៍​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចុះ​ត្រូត​ពិនិត្យ​វាយ​តំលៃ​សណ្ឋា​គារ​ទាំង​នោះ​ ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់​ ។ ក្នុង​នោះ​ការ​ជំរុញ​ឱ្យ​មាន​វគ្គ​សិក្សា​ជា​ហូរ​ហែ​កន្លង​មក គឺ​ក្នុង​ទិស​ដៅ​ពង្រឹង​ចំណេះ​ដឹង​មន្ត្រី​ទេស​ចរ​ ដើម្បី​បំពេញ​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ទ​ភាព ។ បច្ចុ​បុ្បន្ន​មាន​សណ្ឋា​គារ​ចំនួន​៨​ដែល​ក្រសួង​បាន​ផ្តល់​ចំណាត់​​​ថ្នាក់​ផ្កាយ​៥ និង​​មាន​លំដាប់​ក្រោម​ផ្កាយ​៥ ជា​ច្រើ​នទៀត ។ ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​វាយ​តំលៃ គឺ​ជា​ករណី​ចាំ​បាច់​មិន​អាច​ខ្វះ​បាន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd