ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ឧបករណ៍ភ្លេង រនាដធុង

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:៣៩

តាម​ទម្លាប់​ធម្ម​តា​គេ​អាច​ហៅ​ឈ្មោះ​បាន​ពីរ​យ៉ាង​ គឺ​គេ​ហៅ​ថា​រនាត​ធុង​ក៏​បាន​ ឬ​រនាត​ធំ​ក៏​បាន ។ រនាត​ធុង​មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ និង​ក្នុង​វង់​ភ្លេង​មហោរី ប៉ុន្តែ​រនាត​ធុង​ណា​ដែល​យក​ទៅប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោរី រនាត​ធុង​នោះ​​ត្រូវ​​មាន​ផ្លែ​សំនៀង​ខ្ពស់​ជាង​១​សំនៀង​​លើស​រនាត​ធុង​ដែល​ប្រើ​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ចាប់​ពីផ្លែ​ទី​១រហូត​ មក ។ តាម​ទស្សនៈ​របស់​តន្ត្រី​ករ​បុរាណខ្មែរ​បាន​ឱ្យ​​និមិត្ត​រូប​ទៅ​លើ​រនាត​ធុង​ដូច​រនាត​ឯក​ដែរ គឺ​រនាត​ឯក​តំណាង​នាគ​ញី​ ឯរនាត​ធុង​តំណាង​នាគ​ឈ្មោល​ នាគ​ទាំង​ពីរ​នេះ​ត្រូវ​តែ​នៅ​ក្បែរ​គ្នា​ជា​និច្ច ។

ស្នូក​រនាត​ធុង​ ឬ​ប្រអប់​សំនៀង​ធ្វើ​អំពី​ឈើ​ខ្នុរ ឈើ​បេង ឬ​ឈើ​នាង​នួន ។ រនាត​ធុង​ខ្លះ​មាន​ជើង​ពាន​មួយ​សំរាប់​ទ្រ​ពីក្រោម ។ រនាតធុង​ខ្លះ​ទៀត​​មាន​ជើង​​៤ រាង​មូល​ទ្រ​ពី​ក្រោម​ដែរ ។ ក្បាំង​ចុង​សង​ខាង​ស្នូក​ហៅ​ថា ខោល មាន​រាង​ដូច​ជា​ក្បាល​នាគ​បើក​ពពា ។ រនាត​ធុង​មាន​ផ្លែ​សំនៀង​តែ​១៦​ទេ ដែល​ធ្វើ​អំពី​ឫស្សី​ ឬ​ឈើ​រឹងៗ ដូច​ជា​ឈើ​នាង​នួន ឈើ​គ្រញូង​។ល។ ប៉ុន្តែ​ឫស្សី​ឱ្យ​សំនៀង​ល្អជាង ។ ផ្លែ​សំនៀង​ទាំង​អស់​នេះ​មាន​របៀប​ធ្វើ​មិន​ខុស​គ្នា នឹង​ផ្លែ​សំនៀង​រនាត​ឯក​ឡើយ ។ ផ្លែ​សំនៀង​ទី​១​មាន​ទទឹង​៥២​ម.ម បណ្តោយ​៣៨០​ម.ម  ផ្លែ​ទី​១៦​ត្រូវ​តែ​មាន​ទទឹង​៥៥ម.ម បណ្តោយ​​៤៥៨​ម.ម  កម្រង​ផ្លែ​រនាត​សរុប​០,៨៨​​ម ។

ពី​ខោល​ម្ខាង​ទៅ​ខោល​ម្ខាង​ទៀត​ត្រង់​ទំពក់ មានប្រវែង​០,៩៨ម ។ ផ្លែ​សំនៀង​ទាំង​អស់​ត្រូវ​រឹត​សំនៀង​ដោយ​ដុំ​ប្រមរ​ដូច​ផ្លែ​រនាត​ឯក​ដែរ ។ ដើម្បី​គោះ​ផ្លែ​រនាត​ធុង គេត្រូវ​ប្រើ​អន្លូង​ទន់​ពីរ ដូច​អន្លូង​ទន់​រនាត​ឯកដែរ ប៉ុន្តែ​មេ​លំ​ធំ​ជាង​បន្តិច ។ ក្នុង​ពេល​គោះ​ម្តងៗ​គេត្រូវ​គោះ​រាយ​លើ​ផ្លែ​សំនៀង​នីមួយៗ ទៅ​តាម​បែប​មិន​គោះ​ទាំ​ងពីរ​ដំណាល​គ្នា​ដូច​ប្រើ​អន្លូង​រនាត​ឯក​ឡើយ ។
រនាត​ធុង​មាន​ដំណើរ​សាច់​បទ ឃ្លេង ឃ្លោង ផ្តក់​ពី​មុខ ផ្តក់​ពី​ក្រោយ ឧបករណ៍​ដទៃ ជួន​កាល​ប្រើ​សំនៀង​ត្រួត​ខ្លះដែរ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​សំនៀង​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ក្នុង​ចន្លោះ​សំនៀង​គេ​ឯង ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd