គោតូរ៉ូមួយក្បាលធ្វើឱ្យទស្សនិកជន30នាក់ត្រូវរបួសក្នុងកន្លែងអង្គុយនៃសង្វៀនមួយ
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:៣២

គេហទំព័របរទេស
នៅសង្វៀនល្បែងជាមួយគោតូរ៉ូ
ម៉ាស៊ីនឃោសនាអេស្ប៉ាញរាយការណ៍ថា គោឡើង.កតូរ៉ូមួយក្បាលបានបង្កភាពចលាចលកាលពីថ្ងៃទី១៨ សីហា ក្នុងសង្វៀនមួយនាភាគខាងជើងអេស្ប៉ាញបណ្តាលឱ្យទស្សនិកជន៣០នាក់របួស ក្រោយពីវាអាចលោតចូលមកក្នុងកន្លែងអង្គុយដែលគ្រោះថ្នាក់បែបនេះកម្រមានបំផុត ។ ទូរទស្សន៍រដ្ឋអេស្ប៉ាញបង្ហាញរូបភាពគួរឱ្យព្រឺទាំងឡាយអំពីការលោតផ្លោះរបស់គោនេះ ដែលអាចផ្លោះរបាំងខ្ពស់ព័ទ្ធជុំវិញសង្វៀនហើយចូលទៅកណ្តាលចំណោមទស្សនិកជនដែលភ័យចលាចល។ រថយន្តសង្គ្រោះជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅ ដើម្បីដឹកអ្នករបួស ។ គោតូរ៉ូនោះអាចបង្រ្កាបបានរយៈពេល១៥នាទីក្រោយមក ដោយបណ្តានិយោជិតរបស់សង្វៀនមុនពេលសម្លាប់វានៅនឹងកន្លែង ៕