ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោកអូបាម៉ា ៖ អាមេរិក​ត្រៀម​ស្វែង​រក​សន្តិ​ភាព​ស្ថិតស្ថេរ​រវាង​អ៊ីស្រាអែ​ល និងប៉ាឡេស្ទីន

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:០៩

មេដឹកនាំប៉ាឡេស្ទីន និងអ៊ីស្រាអែលចាប់ដៃគ្នាមុនចរចា ប្រធានាធិបតីសហរដ្ឋអាមេរិក និងបណ្តាមេដឹកនាំដែលត្រូវចរចាគ្នា

គេហទំព័របរទេស

មេដឹកនាំប៉ាឡេស្ទីន និងអ៊ីស្រាអែលចាប់ដៃគ្នាមុនចរចា

ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបាម៉ា ថ្លែងកាលពីថ្ងៃទី​១​ កញ្ញា ថា សហរដ្ឋ​អាមេរិក​បានត្រៀម​ស្វែង​រកសន្តិភាព​ដ៏ស្ថិត​ស្ថេរ​មួយរវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ដោយ​លោក​បន្ត​ថា ការចរចា​ដោយ​ផ្ទាល់​គឺជា​ផ្លូវ​តែ មួយគត់​​ឆ្ពោះទៅ​រក​សន្តិ​ភាព​ដ៏ស្ថិត​ស្ថេរ​នៅ​មជ្ឈិមបូព៌ា ។

លោកអូបាម៉ា ថ្លែង​បែបនេះ​ទៅកាន់​សារ​ព័ត៌​មាន​​នៅ​សេតវិមាន ។ លោកមាន​ប្រសាសន៍​ថា ផ្លូវ​នេះ​បានបើក​ចំហសំរាប់​ប្រជាជន​អ៊ីស្រា​អែល និង​ប្រជាជន​ប៉ាឡេស្ទីន ហើយ​ការ​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ានឹង​ជួយ​​ដោះ​ស្រាយ​រាល់ បញ្ហា​ស្តីពី​លក្ខន្តិកៈចុង​ក្រោយ និង​នាំ​ទៅរក​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីនមួយ ។ រដ្ឋាភិ​បាល​អាេមរិក​​នឹង​ធ្វើជា​​អាជ្ញាកណ្តាល​ក្នុង​ការ​ចរចា​ដោយផ្ទាល់​រវាងនាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​​បេន​ចាមីន​ នេតាន់​យ៉ាហ៊ូ និង​ប្រធា​នា​ធិបតី​ប៉ាឡេ ស្ទីន លោកម៉ាមូដ អាប់​បាស់ ដែល​ការចរចា​នោះ​ចាប់ផ្តើម​ថ្ងៃទី​២ កញ្ញា ទៅ ដែល​នោះ​ជា​ការ​ចរចា​ដោយផ្ទាល់​រវាង​ភាគី​ទាំង​២ ចាប់តាំង​ពី​ប្រមាណ​ជា​២០​ខែ​មក​ហើយ។
លោកអូបាម៉ា ថ្លែង​ថា ខ្ញុំអំពាវនាវ​ដល់​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោកនេ​តាន់យ៉ាហ៊ូ និង​លោក​ប្រធានាធិបតី​អាប់បាស់ ឱ្យ​ឆ្លៀត​ឆក់​យក​ឱកាស​នេះ ។

នាព្រឹក​ថ្ងៃទី​១ កញ្ញា លោកអូបាម៉ា បាន​ជួប​ដាច់​ដោយ​ឡែក​ពីគ្នា ជាមួយ​មេដឹកនាំ​អ៊ីស្រា​អែល​ និងមេដឹកនាំ​ប៉ាឡេស្ទីន ដែល​អ្នកទាំង​២​ត្រូវចរចា​គ្នា​ដោយផ្ទាល់​នាថ្ងៃទី​២ កញ្ញា ។ លោក​អូបាម៉ា បញ្ជាក់​ថា ការចរចា​នេះគឺ​សំដៅ​ដោះស្រាយ​រាល់​បញ្ហា​ស្តីពី​លក្ខន្តិកៈ​ចុង​ក្រោយ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd