ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

IIC តាំងពិព័រណ៍​បង្ហាញ​អំពី​ចំណេះដឹង​ដែល​បង្ហោះ​ក្នុង​ខ្យល់

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៣:៥២

ការបង្ហាញពីបច្ចេកវិទ្យាទាន់សម័យ ការបង្ហាញពីបច្ចេកវិទ្យាទាន់សម័យ

អ៊ុយសុង

ការបង្ហាញពីបច្ចេកវិទ្យាទាន់សម័យ

រាជធានី​ភ្នំពេញ ៖ នៅ​សាកល​វិទ្យាល័យ​អាយ​អាយ​ស៊ី នៃ​បច្ចេកវិទ្យា មាន​រៀបចំ​ពិធី​តាំងពិព័រណ៍​អប់រំ និង​បច្ចេកវិទ្យា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ មិថុនា ដើម្បី​ឱ្យ​និស្សិត​បាន​ស្វែង​យល់​អំពី​អានុភាពនៃ​បច្ចេកវិទ្យា​ព័ត៌មាន ។

លោក​បណ្ឌិត​ឈួ​ន ចាន់​ថន សាកល​វិទ្យាធិ​ការ​នៃ​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​នៃបច្ចេកវិទ្យា​បាន​ថ្លែង​ថា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ត្រូវ​បាន​សាកលវិទ្យាល័យ​នានា​លើពិភពលោក​កំពុង​ប្រើប្រាស់ ហើយ​សាកល វិទ្យាល័យ​អាយ​អាយ​ស៊ី​នៃ​បច្ចេកវិទ្យា ក៏​ជាសាកលវិទ្យាល័យ​មួយ​លំដាប់​ស្ដង់ដា​អន្ដរជាតិ​ដែរ ។ ហេតុ​ដូច្នេះ​ហើយ ទើប​សាកលវិទ្យាល័យ​បាន​សំរេចចិត្ដ​រៀបចំ​ឱ្យ​មានការតាំងពិព័រណ៍​បែប​នេះ​ឡើង ដើម្បី​បង្ហាញ​ឱ្យនិស្សិត​មើលឃើញ​អំពី​ប្រព័ន្ធ​អប់រំ ដែល​កាន់តែ​ទំនើប​ទៅ​ៗ ប្រយោជន៍​ដើម្បី​ឱ្យ​និស្សិតទាំងនោះ​មានគំនិត​ថ្មី​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ចំណេះដឹង​របស់​ខ្លួន​រត់​ឱ្យ​ទាន់សម័យ​បច្ចេកវិទ្យា ដែល​សាកលវិទ្យាល័យនានា​លើ​ពិភពលោកគេ​កំពុង​ប្រើប្រាស់​អស់ទៅ​ហើយ​នេះ ។ និស្សិត​ទាំងឡាយ​គួរតែយល់​ដឹង​គ្រប់​គ្នា​ហើយ​ថា សម័យនេះ​គេបង្ហោះ​ចំណេះដឹង​ទៅ​តាម​ខ្យល់​ទៅ​ហើយខុស​ប្លែក​ពី​សម័យ​មុន​ៗ​ដែល​ចំណេះដឹង​គេអាច​បង្ហោះ​បាន​តែ​តាម​រយៈ​សំលេង និង​ការ បោះពុម្ព​ប៉ុណ្ណោះ ។ កាលណា​គេ​និយាយ​អំពីបច្ចេកវិទ្យា ICT នេះ គឺ​គេ​តែង​នឹកឃើញ​អំពីអ៊ី​ន​ធើ​រ​ណេ​ត​ជា​ប្រភព​ចំណេះដឹង​លើ​គ្រប់វិស័យ​ទាំងអស់ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ទុកនៅ​ក្នុង​អ៊ី​ន​ធើ​រ​ណេ​ត ហើយ​គេ​ក៏​អាច​ទៅស្វែង​រកបាន​គ្រប់ពេលវេលា​ដែរ ។

លោក​បណ្ឌិត​ឈួ​ន ចាន់​ថន បាន​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សាកល​វិទ្យាល័យ​អាយ​អាយ​ស៊ី​នៃ​បច្ចេកវិទ្យាបាន​រៀបចំឱ្យ​មានការ​តាំងពិព័រណ៍​អប់រំ និង​បច្ចេកវិទ្យាបែប​នេះ ដែល​ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​ចំនួន៥០​ចូលរួម ផ្ដោត​សំខាន់​ទៅ​លើ​បច្ចេកវិទ្យាអប់រំ​ថ្នាក់​មហាវិទ្យាល័យ ហើយ​ពិព័រណ៍​នេះមិនមែន​មាន​តែ​និស្សិត​ចូលរួម​ទស្សនា​ទេ មាតា បិតា និង​អាណាព្យាបាល​និស្សិត​ក៏​បានចូលរួម​ទស្សនា​ផង​ដែរ ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ នូវ​ការ​គិត​អំពី​អ្វីខ្លះ​ដែល​ត្រូវ​មានការ​កែប្រែនៅ​ក្នុង​វិស័យ​សិក្សាធិការ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd