Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោក​គីម ជុង​អ៊ីល​ រៀប​ចំ​ការ​ឡើង​កាន់​អំណាចរបស់​កូន​ប្រុស​ទី​3

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៥

មេដឹកនាំកំពូលកូរ៉េខាងជើង

គេហទំព័របរទេស

មេដឹកនាំកំពូលកូរ៉េខាងជើង

សកម្ម​ភាព​នានា​ត្រូវ​បាន​ជំរុញ​នៅ​ក្រុង​ព្យុង​យ៉ាង​។ ចាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ផ្កាយ​រណប​ចារកម្ម​អាមេរិក​ចាប់​បាន​រូប​ភាព​នៃ​ចលនា​កង​ទ័ព​គួរ​ឱ្យ​សង្ស័យ​ដែល​កង​ទ័ព​មិន​​ត្រូវ​បាន​បញ្ជូន​ឆ្ពោះ​ទៅ​កាន់​រណ​សិរ្សឡើយ​ តែ​ឆ្ពោះ​មក​កាន់​រដ្ឋ​ធានី​កូរ៉េ​ខាង​ជើង​។ ម៉្យាង​ទៀត​មាន​ការ​ឃោសនា​គួរ​ឱ្យ​កត់​សំគាល់​មួយ​នៃ​របប​ក្រុង​ព្យុង​យ៉ាង​ដែល​រៀប​ចំ​បទ​ចំរៀង​ថ្មី​មួយ​។ ជា​លើក​ដំបូង​ចាប់​តាំង​ពី​៣​សត​វត្ស​មក​ហើយ​ដែល​របប​នេះ​ស្នើ​ដល់​បណ្តា​សម​មិត្ត​ឱ្យ​បូជា​ជីវិត​របស់​ខ្លួន​ដើម្បី​ការ​ពារ​ក្បាល​ម៉ា​ស៊ីន​របស់​បក្ស​។ នេះ​ជា​ពាក្យ​ដែល​គេ​ធ្លាប់​ប្រើ​កាល​ពី​ទស​វត្ស​ឆ្នាំ​១៩៧០​ពេល​មាន​ការ​រៀប​ចំ​សំរាប់​ការ​ជ្រើស​តាំង​លោក​គីម ជុង​អ៊ីល​ ឡើង​បន្ត​តំណែង​ពី​ឪពុក​លោក​ គឺ​លោក​គីម អ៊ីលស៊ុង​ ជា​«ប្រធានា​ធិបតី​អមតៈ​​»​ដែល​ទទួល​មរណ​ភាព​កាល​ពី​ឆ្នាំ​១៩៩៤​។ ក្រោយ​ពី​ការ​រៀប​ចំ​ជា​សំងាត់​រយៈ​ពេល​ច្រើន​ឆ្នាំ​ទី​បំផុត​លោក​គីម​​ ជុង​អ៊ីល​ ត្រូវ​បាន​ប្រកាស​ផ្លូវ​ការ​ជាមេដឹក​នាំ​​កំពូល​កូរ៉េ​ខាង​ជើង​កាល​ពី​ឆ្នាំ​១៩៨០​នា​ឱកាស​នៃ​សមាជ​វិសាមញ្ញ​មួយ​របស់​បក្ស​ពលករ​កូរ៉េ​។

ប្រវត្តិ​សាស្ត្រ​បាន​ជាន់​ដាន​គ្នា​ដោយ​បក្ស​នេះ​ត្រៀម​សំរាប់​បើក​ធ្វើ​សមាជ​មួយ​ដូចគ្នា​នេះ​។ សមាជ​វិសាមញ្ញ​នោះ​ដែល​សំដៅ​ជ្រើស​រើស​មេ​ដឹក​នាំ​កំពូល​ថ្មីៗ​ត្រូវ​បាន​ប្រកាស​ជា​មហោ​ឡារិក​កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ​។ កាល​ពី​សប្តាហ៍​មុន​ ការ​រៀប​ចំ​នានា​ត្រូវ​បាន​ជំរុញ​ហើយ​ការ​ជំរុញ​ខ្លាំង​អាច​ពិនិត្យ​ឃើញ​តាម​រយៈ​ការ​ធ្វើ​ព្យុហយាត្រា​យោធា​យ៉ាង​ធំមួយនា​ថ្ងៃ​ទី​៩ កញ្ញា​ ខាង​មុខ​នេះ​ជា​ទិវា​បង្កើត​របប​កុំមុយ​នីស្ត​កូរ៉េ​ខាង​ជើង​។ នោះ​ជា​ព្រឹត្តិ​ការណ៍​ពិសេស​អាច​ជា​មូល​ដ្ឋាន​គ្រឹះ​ក្រោម​ការ​កាន់​អំណាច​របស់​លោក​គីម ជុង​អ៊ីល ជាមួយទិស​ដៅ​រៀប​ចំ​ការ​ឡើង​កាន់​អំណាច​របស់​កូន​ប្រុស​ទី​៣របស់​លោក ឈ្មោះ​គីម ជុង​អ៊ុន​ អាយុ​ប្រមាណ​​ជា​២៧​ឆ្នាំ​ ដែល​នោះ​នឹង​ជា​ការ​រក្សា​អំណាច​កំពូល​ក្នុង​ដៃ​របស់​គ្រួសារ​ដដែល​៣​ជំនាន់​ជាប់​គ្នា៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd