Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោក​ថា​ក់​ស៊ី​ន​នឹង​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​ការ​ចេញ​-​ចូល​ប្រទេស​អា​រ៉ាប់​រួម

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០១០ ម៉ោង ១១:០៧

តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃនេះ (​ទី​១៩ មីនា​) លោក​ថា​ក់ ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ នៅឡើយ​ទេ ប៉ុន្ដែ​លោក​អតីត​នាយក​រដ្ឋមន្ដ្រី​រូប នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា រូប​លោក​នឹង​វិលត្រឡប់​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់រួមវិញ ក្រោយ​ពី​បញ្ចប់​ទំនាក់ទំនង​ផ្នែកជំនួញ​របស់​លោក​ជាមួយ​ប្រទេស​ម៉ុង​តេ​ណេក្រូ ។ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ព័ត៌មាន​ចុងក្រោយ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​ផង​ដែរ (​ទី ១៩ មីនា​) លោក​ថា​ក់​ស៊ី​ន នឹង​បង្ហាញ​ឱ្យឃើញច្បាស់​ដល់​សាធារណជន និង​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត អំពី​បញ្ហា​ថា​តើអា​រ៉ាប់​រួម​នៅ​តែ​ស្វាគមន៍​រូប​លោក​ឬ​ក៏​អត់ព្រោះ​ថ្មី​ៗ​នេះ ទាំង​លោក​អាប់​ភី​ស៊ី​ត និង​ក្រុម និយម​ជ្រុល​របស់​លោក​បាន​និយាយ​សំអុយ​ថា រដ្ឋាភិបាល​អា​រ៉ាប់​រួម​បាន​បណ្ដេញ​រូប​លោកចេញពី​ប្រទេស ។លោក​ថា​ក់​ស៊ី​ន បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ប្រទេស​ម៉ុង​តេ​ណេ​ក្រូ ហើយ​ស្នាក់​នៅ​ទីនោះ កាលពី​ចុង​សបា្ដហ៍​មុន គឺ​ចំ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើមហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត របស់​ក្រុម​អាវ​ក្រហម ។ គេ​សង្ឃឹមថា នៅ​ថ្ងៃនេះ​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត នឹង​បានដឹង​ច្បាស់​ហើយ​ថា​តើ​លោក​ថា​ក់​ស៊ី​ន អាច​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​អា​រ៉ាប់​រួម ទៀត​ឬ​ក៏​អត់ ?

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd