ការបោះប្រជាមតិរើសប្រធានាធិបតីម៉ុលដាវី ត្រូវបរាជ័យ
ដោយ ៖ ប្រុសកោះ
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៣

គេហទំព័របរទេស
អ្នកបោះឆ្នោតម៉ុលដាវីម្នាក់
ការបោះប្រជាមតិរើសប្រធានាធិបតីប្រទេសម៉ុលដាវី ត្រូវបរាជ័យទៀត ដោយពុំមានបេក្ខជនណាមួយទទួលបានសំលេងឆ្នោតដែលត្រូវការ៦០ភាគរយឡើយ ។ នាយករដ្ឋមន្ត្រីម៉ុលដាវី លោក Vlad Filat បានទទួលស្គាល់ថា ការបោះប្រជាមតិដើម្បីជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ត្រូវបរាជ័យ ទោះបីជាការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់នៅឡើយក៏ដោយ ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា ចំនួនអ្នកចេញទៅបោះឆ្នោតគឺមានចំនួនមិនដល់៣០ភាគរយផង ។ ការបោះប្រជាមតិជ្រើសរើសប្រធានាធិបតីរបស់ប្រទេសម៉ុលដាវី ត្រូវបានប្រឆាំងដោយសម្ព័ន្ធភាពចំរុះដែលគាំទ្រប្រទេសលោកខាងលិច ។
ប្រទេសម៉ុលដាវី ពុំមានប្រធានាធិបតីតាំងពីសម្ព័ន្ធភាពចំរុះមាន៤គណបក្សទទួលបានសំលេងឆ្នោតតិចនៅក្នុងការបោះឆ្នោតជាទូទៅកាលពីខែកក្កដា ឆ្នាំ២០០៩ កន្លងមក ៕