ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ចំនួន​អ្នកស្លាប់​ដោយ​សារ​ការ​បាក់​ដី​នៅ​ហ្គា​តេម៉ាឡា កើន​ឡើង​ដល់​ជាង១០០នាក់

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៣៦

ក្រុមជួយសង្រ្គោះសែងសាកសពអ្នកស្លាប់ដោយការបាក់ដី

គេហទំព័របរទេស

ក្រុមជួយសង្រ្គោះសែងសាកសពអ្នកស្លាប់ដោយការបាក់ដី

យោង​តាម​តុល្យ​ការ​ចុងក្រោយ​ថ្មីមួយ​ថា គិត​ត្រឹម​ព្រឹកថ្ងៃទី​៦ កញ្ញា ចំនួន​មនុស្ស​ដែល​ស្លាប់​ក្នុង​ការ​បាក់ដី​ និងទឹក​ជំនន់​នៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​ហ្គា​តេម៉ាឡា បាន​កើនឡើង​ដល់​​ជាង​១០០​​នាក់​ហើយ ។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ក្រោយ​ពី​​ក្រុម​អ្នកជួយ​សង្គ្រោះ​​បាន​រកឃើញ​សាក​សព​មនុស្ស​១៨​នាក់​ទៀត ដោយធ្វើ​ឱ្យ​ចំនួន​អ្នក​​ស្លាប់​កើន​ឡើង​ដល់​១០០​នាក់ ។ ​ការ​បាក់ដី​នៅ​ក្នុង​ប្រទេស​ហ្គាតេម៉ាឡា កើត​ឡើង​ដោយសារ​ធ្លាក់​ភ្លៀង​ខ្លាំងច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ។ ជាមួយ​គ្នានេះ កាល​ពី​ល្ងាចថ្ងៃទី​៤ កញ្ញា កន្លង​មក​ ការ​បាក់​ដី​ទ្រង់ទ្រាយ​ធំ​មួយ​បាន​កើត​ឡើង​នៅ​ក្បែរ​ផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ប្រទេសនេះ​ ដោយ​ដី​ដែល​បាក់​បាន​កប់​រថយន្ត​៦​គ្រឿង ក្នុងនោះ​​មាន​រថយន្ត​បឺស​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់ ។

តាមប្រភព​ព័ត៌​មាន​មួយ​រាយ​ការណ៍​ថា ក្រុម​អ្នកជួយ​សង្គ្រោះ​១៥០​នាក់ បាន​ប្រើ​ប្រាស់​ត្រាក់​ទ័រ​ និង​គ្រឿង​ចក្រ​ដើម្បីជួយ​សង្គ្រោះ​ជនរង​គ្រោះ​ ប៉ុន្តែ​ដំណើរ​ការ​ជួយសង្គ្រោះ​របស់​ពួក​គេ​ត្រូវ​បាន​ផ្អាក​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​
ទៀត​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd