Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

អុជ​ចង្កៀង​លើ​ក្បាល​ដំណេក​ធ្លាក់​ដី​ឆាប​ឆេះ​ជា​អគ្គី​ភ័យ​សន្ធោ​សន្ធៅ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:៤៥

លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​

សេសាន

លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​ស្ទឹង​ត្រែង ៖ ​​លំនៅ​ឋាន​មួយ​ខ្នង​មាន​២គ្រួសារ​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​​ រស់​នៅ​​ដោយ​​ខណ្ឌ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​ត្រូវ​ភ្លើង​ឆេះ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨​ កញ្ញា ក្នុង​ភូមិ​ថ្ម​លាត ឃុំ​ស្រះ​ប្ញស្សី ក្រុង​ស្ទឹង​ត្រែង ។
ម្ចាស់​ផ្ទះ​​ទី១-​ឈ្មោះ​​សា រឿន អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សាវ៉ាត អាយុ​២៨​ឆ្នាំ ​ប្រកប​របរ​លក់​គ្រឿង​ទេស​នៅ​ផ្ទះ និង​ទី២-​ឈ្មោះ​នៅ នុយ អាយុ​២៨​ឆ្នាំ ​ជា​អ្នក​កាត់​ស្មៅ និង​ប្រពន្ធ​ឈ្មោះ​សេង លាប អាយុ​២៣​ឆ្នាំ ។

លោក​នៅ នុយ និង​ប្រពន្ធ​ឈ្មោះ​សេង លាប ​ឱ្យ​ដឹង​ថា អគ្គី​ភ័យ​​កើត​ឡើង​​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ដោយ​សារ​​លោក​ និង​ប្រពន្ធ​​ដុត​ចង្កៀង​ប្រេង​កាត​ដាក់​នៅ​លើ​ក្បាល​ដំណេក​ ​ហើយ​ប៉ះ​ដៃ​​បណ្តាល​ឱ្យ​​ធ្លាក់​​មក​ដី​​ឆាប​ឆេះ​រាល​ដាល​ដល់​ម៉ាស៊ីន​កាត់​ស្មៅ​ដែល​នៅ​ក្បែរ​នោះ​ចំនួន​២​គ្រឿង ​រួច​ឆាប​ឆេះ​ដល់​ម៉ូតូ​បន្ថែម​ទៀត ។ ​ដោយ​ភ័យ​ស្រឡាំង​​កាំង​ពេក​រក​អ្វី​មក​ពន្លត់​ពុំ​បាន ភ្លើង​បន្ត​ឆាប​ឆេះ​ដល់​​ប្រេង​សាំង​ដែល​នៅ​ក្បែរ​នោះ​​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ដោយ​សារ​តែ​អណ្តាត​ភ្លើង​ឆាប​ឆេះ​​ដោយ​សារ​ប្រេង​សាំង​សន្ធោ​សន្ធៅ​ខ្លាំង​ពេក​ពុំ​បាន​យក​ទ្រព្យ​សម្បត្តិ​​ចេញ​ទាន់​​ទេ ។ ក្រោយ​ពេល​ភ្លើង​ឆេះ​​ប្រហែល​ជាង​១០​​នាទី​​មក រថយន្ត​ពន្លត់​អគ្គី​ភ័យ​ចំនួន​២​គ្រឿង​ទៅ​​ជួយ​​បាញ់​ពន្លត់ ។ ប៉ុន្តែ​​ភ្លើង​​ឆាប​ឆេះ​​លឿន​​​តាម​អំណាច​ប្រេង​​សាំង​ ទើប​ការ​ជួយ​អន្តរា​គមន៍​​ពុំ​បាន​ជោគ​ជ័យ ។

ម្ចាស់​ផ្ទះ​ទី​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌​​មាន​យើង​ថា សំភារ​​ដែល​បាត់​បង់​​រួម​មាន​ម៉ូតូ C125 ស៊េរី​២០០៦ ពណ៌​ខ្មៅ​មួយ​គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ​របស់​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ចំនួន​២​គ្រឿង ប្រាក់​​​ចំនួន​១​លាន​រៀល និង​សំភារ​​ប្រើ​ប្រាស់​ដទៃ​​​ទៀត ។ តែ​អគ្គី​ភ័យ​នេះ​មិន​បាន​បង្ក​ឱ្យ​មាន​របួស​ស្នាម​ដល់​មនុស្ស​ណា​ម្នាក់​ទេ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd