ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

តាមប្រមាញ់ក្រុមឧក្រិដ្ឋជន ចាប់និស្សិតកូនស្រីមន្ត្រីប្លន់អលង្ការ និងរថយន្តទៅលាក់នៅខេត្តតាកែវ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៨:៤៧

ក្រុមគ្រួសារជួយសង្គ្រោះនារីរងគ្រោះពេលនាំដល់មន្ទីរពេទ្យ ក្រុមគ្រួសារបីនាងដាក់ក្នុងរថយន្ត​នាំទៅមន្ទីរពេទ្យ

ចោមចៅ

ក្រុមគ្រួសារជួយសង្គ្រោះនារីរងគ្រោះពេលនាំដល់មន្ទីរពេទ្យ

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​សមត្ថ​កិច្ច​នគ​របាល​រាជ​ធានី​ភ្នំពេញ​ និង​នគរបាល​ខេត្ត​តាកែវ លើ​ក្រុម​ឧក្រិដ្ឋ​ជន​ប្លន់​កូន​មន្ត្រី​រាជ​ការ​ម្នាក់​​ ពេលនេះ​ត្រូវ​បាន​ស្គាល់អត្តសញ្ញាណ​ហើយ​គឺ​ជា​ក្រុម​ចោរ​ជើង​ចាស់ ។ ក្រុម​ចោរ​ប្លន់​កូន​មន្ត្រី​រាជ​ការ​ម្នាក់នោះ​ ត្រូវ​បានសមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​រាជធានី​ភ្នំពេញ​​ធ្វើ​របាយ​ការណ៍​ដាក់​ទៅ​ស្ថាប័ន​​អយ្យការសាលា​ដំបូង​រាជធានី​ ដើម្បី​សុំ​ដីកា​ស្វែង​រក​ចាប់ខ្លួន ​ដែល​ពេល​មានដីកា​ចាប់​ខ្លួន​ហើយ​មិនអាច​គេ​ចខ្លួន​ទៅណា​រួចទេ ហើយ​ក្រុម​នោះ​ក៏​កំពុងស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​ដែរ ។ រថយន្ត​​របស់​ជន​រងគ្រោះ​ត្រូវ​បាន​នាំ​មក​រក្សាទុក​នៅ​​ស្នង​ការ​​ដ្ឋាននគរ​បាល​​រាជធានី​ភ្នំពេញ ដោយ​ឡែក​​ម្ចាស់​ផ្ទះ​ដែល​ក្រុម​ចោរ​យក​រថយន្ត​ទៅ​ផ្ញើ មិន​ត្រូវ​បាន​ឃាត់​ខ្លួន​​ទេ ។

ប្រភព​ដ​ដែល​បន្ត​ថា បានជា​មានការអះអាង​ថា ស្គាល់​អត្តសញ្ញាណ​ជន​ល្មើស​នេះ​ព្រោះ​ ១-តាម​រយៈ​កាម៉េរ៉ាស្ថានី​យប្រេង​​ចាប់​បាន និង​២-​តាម​រយៈ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​បានទាក់​ទង​គ្នា ។ ចំណែក​​​សមត្ថ​កិច្ច​វិញ​មិនធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​អះ​អាង​ថា ​កំពុងធ្វើ​ការ​ស្រាវជ្រាវ ។ ព័ត៌​​មាន​ជុំ​វិញអំពើ​ប្លន់​និស្សិត​ស្រី​យក​រថ​យន្ត​ស៊េរី​ទំនើប​១​គ្រឿង និង​គ្រឿង​អលង្ការ​ ព្រម​ទាំង​​លុយ គិត​​​មក​ដល់​ត្រឹម​ថ្ងៃទី​៥ កញ្ញា ឆ្នាំ​២០១០ ក្រុមចោរ​ប្លន់​ប្រដាប់​អាវុធ​​នៅ​ពុំ​ទាន់​ត្រូ​​វ​បាន​ចាប់ខ្លួន​នៅឡើយទេ ប៉ុន្តែ​សមត្ថ​កិច្ច​បាន​ស្គាល់​អត្ត​សញ្ញាណ​អស់​ហើយ​ ហើយ​កំពុង​តែ​តាម​ប្រមាញ់​តែពុំ​ដឹង​ថា​ចាប់​បាន​នៅ​ពេល​ណា​​​ឡើយ ។ ក្រុមចោរ​ប្លន់​​ខាងលើពុំ​ត្រូវ​បាន​សមត​្ថ​កិច្ច​បង្ហើប​ឱ្យ​ដឹង​ឈ្មោះ​​ទេ គ្រាន់​តែ​​​ប្រាប់​ថា បាន​ស្គាល់​អត្ត​សញ្ញាណ​អស់​ហើយ ប៉ុន្តែ​ប្រភព​​ព័ត៌​មាន​ខ្លះ​បាន​បង្ហើប​ថា ក្រុមចោរ​នោះ​ជា​​អតីត​អ្នក​រត់​តាក់ស៊ី «ក្រុម​អា​ផ្តាច់​ព្រលឹង»។ ទាក់​ទិន​ទៅនឹង​សកម្ម​ភាព​ប្លន់នោះ ក្រោយ​ពេល​ប្លន់​បាន ក្រុម​ចោរ​បាន​បើក​រថយន្ត​យកទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះ​មន្ត្រីរាជ​ការ​​​ម្នាក់​​ក្នុងស្រុក​គិរី​វង់ ខេត្ត​​តាកែវ ហើយ​ឮ​ថា ជា​មន្ត្រី​យោធា​ការ​ពារ​ព្រំដែន​ទៀត​ផង ។

គេនៅ​ចាំ​បាន​ថា ហេតុ​ការណ៍​ប្លន់​ប្រដាប់ អាវុធ​នោះ​បានកើត​ឡើង​កាលពីវេលាម៉ោង​៨​និង​៣០​នាទី​យប់ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១០ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​ស្តុប​អំបាសាឌ័រ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​ ។ ក្រុម​ចោរ​ប្លន់​មាន​គ្នា​២នាក់ស្លៀក​ពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​១ដើម វិទ្យុ​ទាក់​ទង​១គ្រឿង និង​ដំបង​ឆក់​ផងដែរ បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​គំរាម​បាញ់​សម្លាប់​និស្សិត​ស្រីម្នាក់​ប្លន់​យក​លុយ​ គ្រឿង​អលង្ការ​ និង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ។ និស្សិត​ស្រី​រងគ្រោះ​​ឈ្មោះ​អ៊ិត សុជា​តា អាយុ​១៩​ឆ្នាំ ជា​និស្សិត​នៅ​វិទ្យា​ស្ថាន​​ជាតិ​គ្រប់​គ្រង មានទីលំនៅ​ផ្ទះ​លេខ​​២៣C ផ្លូវ​លេខ៦១៦ សង្កាត់​បឹង​កក់២ ខណ្ឌ​ទូល​គោក ។ សំភារ​ដែល​ត្រូវ​ក្រុម​ចោរ​ប្លន់​នា​ពេលនោះ​​មាន​រថយន្ត​​មួយគ្រឿង​ម៉ាកកាមរី​បាឡែន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹក​មាស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-9228 ក្រវិល​ពេជ្រ មាន​តំលៃ​​១.០០០​ដុល្លារ​មួយគូ ចិញ្ចៀន​ពេជ្រ​១​វង់ លុយ​ខ្មែរ និង​លុយ​ដុល្លារ សរុប​៥០​ដុល្លារ និង​​ទូរស័ព្ទ​ដៃ​២​គ្រឿង​ ។

តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ និស្សិត​ស្រី​​រូប​នេះ​​បានបើក​​​រថ​យន្ត​ចេញ​ពី​វិទ្យា​ស្ថាន​ជាតិគ្រប់​គ្រង​ឆ្ពោះ​ទៅ​ផ្ទះ​តែម្នាក់ឯង លុះ​ដល់​ចំណុច​​​ខាងលើ​ក៏​បានឈប់​ចូល​ផ្សារ​រក​ទិញ​ចំណី​ហូប ។ បន្ទាប់​ពី​ទិញ​បាន​​ហើយ​នាង​ក៏​បាន​ដើរ​ចេញ​ពីផ្សារ​ក្នុង​បំណង​ឡើង​រថយន្ត​​បើក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ពេល​នោះ​ស្រាប់តែ​​​មាន​ជន​​២នាក់ដើរ​ទៅ​ជិត​​ដក​កាំ​ភ្លើង​ខ្លី​ភ្ជង់​គំរាម​បាញ់​សម្លាប់​ និង​រុញ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ចាប់​វាយ​ខ្នោះ​ជើង​រួច​វាយ​ខ្នោះដៃ​ស្លាប​សេក ទៅ​ក្រោយ និង​យកខ្សែ​ចង​ដៃ និង​ជើង​ជាប់​គ្នា ​ព្រមទាំង​​ដាក់​ឱ្យ​នាង​ដេក​ផ្កាប់​មុខ​ក្នុង​រថ​យន្ត​ថែមទៀត ។ ប្រភពដដែល​បាន​បន្ត​ថា បន្ទាប់​​មក​​ជន​​ម្នាក់​បាន​បើក​រថយន្ត​ចេញ​ដំណើរ ឯម្នាក់ទៀត​បាន​យក​ដំបងឆក់​មិន​ឱ្យ​ស្ត្រីរង​គ្រោះស្រែក ដែល​ពេលនោះ​នាង​ពុំ​ដឹង​ថា ក្រុម​ចោរ​នាំយកនាង​ទៅណា​​ឡើយ ប៉ុន្តែ​បាន​ឮ​ពួក​គេ​និយាយ​​ទូរស័ព្ទ​ទៅ​កាន់​ខ្សែ​ម្ខាង​ទៀត​​ដែល​ម្តង​ថា ស្រុកអង្គស្នួល ខេត្ត​កណ្តាល ម្តង​ថា​ទៅ​កាន់​ក្រុងតាខ្មៅ ខេត្ត​កណ្តាល ។

លុះ​ក្រោយ​មក​ក្រុមចោរ​បានដឹក​ម្ចាស់​រថ​យន្ត​យកទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ផ្លូវ​ត្រង់​ចំណុច​ទួលតា​ឯក ខាង​ត្បូង​​ភូមិ​ប្រាសាទ​ ឃុំស្នោ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ទាំង​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ផង ។ ប្រភពដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទម្លាក់​និស្សិត​រង​គ្រោះ​ចុះ​​ហើយ ក្រុម​ចោរ​បាន​បើក​រថយន្ត​ចេញទៅបាត់ ហើយ​នារីរងគ្រោះ​បាន​ខំ​ប្រឹង​ក្រោក​អង្គុយ​ទាំង​ដៃ​ជើង​ជាប់ខ្នោះ និង​ចំណង​រួច​រំកិលខ្លួន​បន្តិ​ចម្តងៗ ទៅ​ក្បែរ​ផ្លូវបាន​ចំងាយ​ប្រមាណ​២០០ម៉ែត្រពី​កន្លែង​ ដែល​ចោរ​ទម្លាក់​​ចេញ​ពី​រថយន្ត ។ ​ពេល​នោះ ទើប​ជួប​​រថយន្ត​ដឹក​កម្មករ​រោង​ចក្រ ហើយ​ស្រែក​ឱ្យ​គេ​ជួយ ​ឯ​​អ្នក​​បើកបរ​រថយន្ត​ក៏​ទូរស័ព្ទ​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ឱ្យ​ទៅ​ពិនិត្យ​មើល ។ មន្ត្រី​ប៉ូលិស​និយាយ​ថា ពេល​ទៅ​ដល់​បាន​ឃើញ​​នារី​រង​គ្រោះ​រូបនេះ​ជាប់ខ្នោះ​ដៃ​ជើង​ ឯ​ខ្លួន​​ប្រាណ​ទទឹក​ជោក​ និង​​ប្រឡាក់​ដី ហើយ​យំ​យ៉ាង​ខ្លាំង​ទៀត​ផង ។ ពេលនោះ​កំលាំង​ប៉ូលិស​ក៏​បានដោះ​ខ្នោះ​ដៃ ខ្នោះ​ជើង​ចេញ និង​បា​ននាំ​នាង​ទៅ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ដែល​បាន​ទៅចាំ​ទទួល​​យក​នៅឯអធិការ​ដ្ឋាន​ស្រុក​អង្គ​ស្នួល ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd