ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ម៉ី សុភាព បែក​ចិញ្ចើម​ឆ្វេង ចាញ់ ពេជ្រ សម្បត្ដិ ខណៈ ម៉​ន សា​ម៉េ​ត ឈ្នះ លាភ សំណាង ដោយ​ពិន្ទុ​នៅ TV3

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:១៥

លោក​អាជ្ញាកណ្ដាល​លើកដៃ ម៉​ន សា​ម៉េ​ត ឈ្នះ លាភ សំណាង នៅ​រេញ  TV3

សំអូន

លោក​អាជ្ញាកណ្ដាល​លើកដៃ ម៉​ន សា​ម៉េ​ត ឈ្នះ លាភ សំណាង នៅ​រេញ TV3

រាជធានី​ភ្នំពេញ: បើ​ទោះជា​ម៉ី សុភាព ព្យាយាម​យក​អស់ កំលាំងកាយ និង​ប្រើប្រាស់​ល្បិច​ប្រយុទ្ធ​រារាំង មិន​ឱ្យ​ពេជ្រ សម្បត្ដិ បន្សល់​ទុក​ស្នាម​របួសលើ​ផ្ទៃមុខ​របស់​គេ​យ៉ាងណា​ក៏​ដោយ ក៏ទីបំផុត​នៅ​តែ​មិន​អាច​ធ្វើ​បាន​ឡើយ ក្នុង​ការប្រកួត​គ្នា​នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៣ កាលពី រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ឧសភា កន្លង​មកនេះ ដោយ​សុភាព មិន​ត្រឹមតែ​ប្រកួត​ចាញ់​ពិន្ទុ សម្បត្ដិ ម្ដងទៀត​នោះ​ទេ គឺ​គេ​ថែម​ទាំង​ត្រូវ សម្បត្ដិ វាយ​១​កែង​បណ្ដាល​ឱ្យ​មាន​របួស​នៅ លើ​ចិញ្ចើម​ឆ្វេង​ដេរ​អស់​៣​ថ្នេរ​ថែម​ទៀត ។


ម៉ី សុភាព មក​ពី​ក្លឹ​ប​ព្រះខ័នរាជ្យ រីឯ ពេជ្រ សម្បត្ដិ មក​ពី​ក្លឹ​ប​កីឡាប្រដាល់​ក្រសួងការពារ​ជាតិ ។ រវាង​គូ​នេះ​ធ្លាប់​បាន​ប្រកួត​គ្នា ច្រើន​លើក​មក​ហើយ ដោយ​មាន​ចាញ់ មាន ឈ្នះ​ទៅ​វិញ​ទៅ​មក។ ប៉ុន្ដែ​អ្វី​ដែល​ជា​ការ សំខាន់​នោះ គឺ​សុភាព រាល់​ការ​ប្រកួត​ម្ដង​ៗ តែងតែ​រង​របួស​នៅ​លើ​ផ្ទៃ​មុខជា​និច្ច​។ ចំណែកឯ​ការ​ប្រកួត​គ្នា​លើក​នេះ​ទៀត សុភាព ដែល​ទើបតែ​ទទួល​ការ​បរាជ័យ កាលពី​ពេល ថ្មី​ៗ​មកនេះ​គេ​មិន​ចង់បាន​ស្នាម​របួស​ពី​សម្បត្ដិ​ទៀត​ទេ ដូច្នេះ​ហើយ​ទើប​គេ​ព្យាយាម​វាយ សំរុក​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​សម្បត្ដិ តាំងពី​ទឹក​ទី ១​នោះ ។ ជា​ពិសេស​ស្នៀត​ជើង​ដ៏​គួរ​ជាទី ទុកចិត្ដ​របស់​គេ​បាន​ទាត់​សំរុក​ទៅ​លើ​សម្បត្ដិ មិន​បង្អង់​ឡើយ ។

ប៉ុន្ដែ​មិន​ងាយស្រួល​ដូច ជា​ការ​ស្មាន​របស់​គេ​នោះ​ទេ ពីព្រោះ​អ្នក ជំនាញ​ខាង​ប្រើ​កណ្ដាប់ដៃ ពេជ្រ សម្បត្ដិ គេ​មិន​ញញើត​សុភាព​បន្ដិច​ណា​ឡើយ គឺ​គេ លោត​គេច​បណ្ដើរ និង​វាយ​សង​ទៅ​វិញ បណ្ដើរ ។ នៅ​ក្នុង​ទឹក​ទី​១ និង​ទី​២ ស្ថានភាព ប្រយុទ្ធ​រវាង​គេ​ទាំង​២​មាន​ភាព​តានតឹង​យ៉ាង ខ្លាំង ពីព្រោះ​គេ​ទាំង​២​បាន​ប្ដូរ​ស្នៀត​កណ្ដាប់ ដៃ និង​ស្នៀត​ជើង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឥត ឈប់​ឈរ ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា ស្នៀត កណ្ដាប់ដៃ​របស់​សម្បត្ដិ ធ្វើ​បាន​ល្អ​ជាង ចំណែក​សុភាព ក្រៅ​តែ​ពី​ប្រើ​ស្នៀត​កណ្ដាប់ ដៃ​វាយ​ទៅ​លើ​សម្បត្ដិ មិន​បាន​ជោគជ័យ នោះ គឺ​គេ​ព្យាយាម​ប្រើ​កែង​ទាំង​ប្រថុយ ប្រថាន​បន្ថែម ។

ចាប់ពី​ទឹក​ទី​៤ ទៅ​កំលាំង សុភាព បាន​ស្រុត​ចុះ​បន្ដិច​ម្ដង​ៗ មិន​ដូច សម្បត្ដិ ដែល​គេ​បាន​រក្សា​ជំហរ​វាយលុក​យ៉ាង រឹង​មាំ​ដដែល ។ ដូច្នេះ​សម្បត្ដិ មានឱកាស​ប្ដូរ ស្នៀត​កែង​វាយ​ទៅ​លើ​សុភាព​បាន​យ៉ាង​ល្អ ហើយ​គេ​ធ្វើ​ឱ្យ​សុភាព មាន​របួស​ចិញ្ចើម​ឆ្វេង ទាល់តែ​បាន ។ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង ក្រោយ​នៃ​ទឹក​ទី​៤ និង​ទី​៥​នោះ ស្ថានភាព របស់​សុភាព បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង គេ អាច​ដឹង​មុន​បាន​ថា សុភាព នឹង​ត្រូវ​ចាញ់ សម្បត្ដិ ចៀស​មិន​ផុត​ឡើយ ។


ម៉​ន សា​ម៉េ​ត មក​ពី​ក្លឹ​ប​ព្រៃ​ក​ឯង​កីឡា បាន​ប្រកួត​ឈ្នះ​លាភ សំណាង មក​ពី​ក្លឹ​ប កងពលតូច​លេខ​៧០ បាន​ដោយ​ពិន្ទុ ។ ការប្រកួត​នៅ​ទឹក​ទី​១​ដំបូង សា​ម៉េ​ត ដូច​ជា​មិនទាន់​រវល់​ចង់​បញ្ចេញ​កំលាំង​ប៉ុន្មាន​ឡើយ គេ ធ្វើ​ដូច​ជា​របៀប​ប្រឡែង​គ្នា​លេង​អ៊ីចឹង​។ សំណាង​ដែល​មាន​បំណង​ចង់​យកឈ្នះ​លើ​ការប្រកួត​នេះ​ស្រាប់​នោះ គេ​មិន​ទុក​ឱកាស​ឱ្យ កន្លង​ផុត​ទៅ​ដោយ​ឥតប្រយោជន៍​នោះ​ទេ គឺ គេ​បាន​ចាប់ផ្ដើម​សំរុក​ទៅ​លើ​សា​ម៉េ​ត​មុន ភ្លាម​តែ​ម្ដង ទាំង​ស្នៀត​ជើង និង​ស្នៀត កណ្ដាប់ដៃ​បាន​បញ្ចេញ​ព្រម​គ្នា​វាយ​ស្រោច ទៅ​លើ​សា​ម៉េ​ត តែ​សា​ម៉េ​ត នៅ​តែ​លោត​គេច ចេញ​ទាំង​មុខ​ញញឹម ។

ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ សា​ម៉េ​ត ក្ដៅស្លឹកត្រចៀក​ខ្លាំង​នោះ គឺ​ចាប់ពី ទឹក​ទី​២ និង​ទី​៣ ឡើង​ទៅ នៅ​ពេល​ដែល សំណាង បាន​ធ្វើ​ឱ្យ​គេ​ឈឺ​សាច់។ ម្ដងនេះ សា​ម៉េ​ត លែង​បន្ធូរ​ដៃ​ដូច​លើក​មុន​ទៀត ហើយ ស្នៀត​ជើង​របស់​គេ​បាន​ទាត់​សំរុក​ទៅ លើ​សំណាង យ៉ាង​រន្ថើន និង​បាន​រុញច្រាន សំណាង​ផ្ទប់​ទៅ​នឹង​ខ្សែ​រេញ​ជា​ច្រើន​លើក ។ ទឹក​ទី​៤ និង​ទី​៥ សា​ម៉េ​ត មិន​ខុស​ពី​ខ្លា​ត្រូវ របួស​ប៉ុន្មាន​ឡើយ ក្នុង​ខ្លួន​របស់​គេ​ដូច​ជា ឡើង​កំ​ដៅ​យ៉ាង​ខ្លាំង ពីព្រោះ​ថា គេ​បានបង្កើន​ការ​វាយលុក​ទៅ​លើ​សំណាង រហូត ទាល់តែ​សំលេង​ជួង​បញ្ចប់​ទឹក​ទី​៥​បន្លឺ​ឡើង ទើប​គេ​ឈប់ ។ លាភ សំណាង ចាញ់​ម៉​ន សា​ម៉េ​ត ដោយ​ពិន្ទុ​យ៉ាង​អស់ចិត្ដ​បំផុត ។


រីឯ​ការ​ប្រកួត​គ្នា​រវាង​គង់ សុ​ភ័​ក្ដ្រា មក​ពី ក្លឹ​ប​បឹង​ទំពុន និង​សូ​យ សុ​ភ័​ណ្ឌ មក​ពី​ក្លឹ​ប​អូ ដឹ​ម​កីឡា​វិញ ក៏​មិនធម្មតា​ដែរ គឺ​មាន​សភាព ស្វិតស្វាញ​ខ្លាំង​ណាស់ ចាប់តាំងពី​ទឹក​ទី​១ រហូត​ដល់​ទឹក​ទី​៥ គង់ សុ​ភ័​ក្ដ្រា មានឱកាស យកឈ្នះ​ពិន្ទុ​សូ​យ សោ​ភ័​ណ្ឌ ទាំង​វេទនាបំផុត ។ ឆាយ ម៉េ​ត មក​ពី​ក្លឹ​ប​វី​អាយ​ភី​ចំការ មន បាន​វាយ​កែវ មុន្នី មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ កីឡា រហូត​ដល់​អ្នក​ឱ្យ​ទឹក​ខាង​កែវ មុន្នី បោះ កន្សែង​សុំ​ចុះចាញ់​នៅ​ក្នុង​ទឹក​ទី​៤ ។ ឈិ​ន សុខ​គា មក​ពី​ក្លឹ​ប​អន្លង់​វែង ចំណាយពេល​តែ ២​ទឹក​ប៉ុណ្ណោះ អាច​ធ្វើ​ឱ្យ​ហេង ប៊ុ​ន​ណាត មក ពី​ក្លឹ​ប​កងទ័ពជើងគោក ចាញ់​ដោយ​សន្លប់​នៅ ក្នុង​ទឹក​ទី​២​បាន​យ៉ាង​ងាយ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd