ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពួកនេះ ​ចូលចិត្តបំផ្លាញមុខមាត់​​ប្រទេសជាតិ​​ណាស់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ នារី​បរទេស​ម្នាក់​ ត្រូវ​ចោរ​ដៃ​ស្អិត​​ឆក់​យក​កាបូបស្ពាយ​ពេល​កំពុង​ជិះ​​កង់ ដែលហេតុការណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី​០២ ​សីហា ២០១៦ ស្ថិតនៅ​ខាង​មុខ​អង្គការ​ «​ហ្វា​ពន្លឺ​សិ​ល្បៈ​​» ​​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ពលរ​ដ្ឋ ជួយ​ដេញ​តាម​រក​ឃើញ​កាបូប​នោះ​វិញ តែ​​ជន​សង្ស័យ​​ជិះ​ម៉ូតូ​​គេច​ខ្លួន​បាត់​​

ខេត្តបាត់ដំបង ​៖ នារី​បរទេស​ម្នាក់​ ត្រូវ​ចោរ​ដៃ​ស្អិត​​ឆក់​យក​កាបូបស្ពាយ​ពេល​កំពុង​ជិះ​​កង់ ដែលហេតុការណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី​០២ ​សីហា ២០១៦ ស្ថិតនៅ​ខាង​មុខ​អង្គការ​ «​ហ្វា​ពន្លឺ​សិ​ល្បៈ​​» ​​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ពលរ​ដ្ឋ ជួយ​ដេញ​តាម​រក​ឃើញ​កាបូប​នោះ​វិញ តែ​​ជន​សង្ស័យ​​ជិះ​ម៉ូតូ​​គេច​ខ្លួន​បាត់​​ដោយ​សុវត្ថិភាព​។

ប្រធាន​ក្រុម​បង្ការ​បង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា នារី​បរទេស​ដែល​ត្រូវ​ចោរ​ឆក់​កាបូប​នោះ​ឈ្មោះ​ MAYA SOPHIA ​​អាយុ​២២​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​​​ជនជាតិ​អា​ល្លឺ​ម៉​ង់​ ។ លោកបន្ត​​ថា ​នារី​រូប​នោះ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ ជិះ​ម៉ូតូ​ម៉ាក​ MSX ឆក់​យក​កាបូបស្ពាយ ពេល​ដែល​នាង​ជិះ​កង់​ចេញពី​អង្គការ ​«​ហ្វា​ពន្លឺ​សិ​ល្បះ​»​ខាងលើ​ ​ប៉ុន្តែ​ភ្លាម​ៗ​នោះ​ កម្លាំង​សមត្ថកិច្ច និង​ប្រជា​ពលរ​ដ្ឋ ​ជួយ​ដេញ​តាម និង​រក​ឃើញ​កាបូបស្ពាយ​នោះ​វិញ​ភ្លាម​​ៗ​ដែរ​។

បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​បាន​និយាយ​ថា នារី​​បរទេស​នោះ​​ជិះ​កង់​ចេញពី​ក្នុង​អង្គការ ​«​ហ្វា​ពន្លឺ​សិ​ល្បះ​» និង​ឡើង​លើ​ផ្លូវ​បេតុង មិន​ទាន់​បាន​ប៉ុន្មាន​ម៉ែត្រ​ផង ក៏​ត្រូវ​ចោរ​ជិះ​ម៉ូតូ​មក​ពីក្រោយ​ ឆក់​យក​កាបូបស្ពាយ​ ។ សាក្សី​បន្ត​ថា ចោរ​ដៃ​ស្អិត​នោះ​ ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ទេ គឺ​ជិះ​មក​ពី​​ទិស​ខាងជើង ហើយ​បាន​ឆក់​យក​កាបូប​ជន​រង​គ្រោះ ខណៈ​នាង​កំពុង​ជិះ​កង់​ ។ ប្រភព​ដដែល​បញ្ជាក់​ថា ខណៈ​នោះ​មាន​ ប្រជា​ពលរដ្ឋ​​បាន​ដេញ​តាម លុះ​បន្តិច​ក្រោយមក ​សមត្ថកិច្ច​ក៏​មក​ដល់​ជួយ​អន្តរា​គម​ន៍ ​។ ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​ប្រផាប់​ប្រ​ភីង​យ៉ាង​ប្រ​កិត​​បែប​នេះ ក្រុម​ចោរ​​​នោះ​​បោះ​កាបូប​ចោល ហើយ​ពលរ​ដ្ឋ​ម្នាក់​បាន​រើស​យក​ទៅ​ទុក ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ។

​ក្រោយ​ពី​រក​ឃើញ​កាបូប​នោះ​វិញ លោកស្នងការ​ខេត្ត ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​យក​ទៅ​ប្រគល់​ជូន​ស្ត្រី​បរទេស​នោះ​វិញ​ភ្លាម​ៗ
​ដែរ​។ ​នារី​​រង​គ្រោះ​បាន​ប្រាប់​ថា លុយ​ចំនួន​១០០​ដុល្លា​រ ​​នៅ​ក្នុង​កាបូប​នោះ​​បាន​​បាត់ រួម​ទាំង​ឯកសារ​ខ្លះ​​ផង ។ រីឯ​ទូរស័ព្ទ​ដៃ និង​ឯកសារ​ឆ្លង​ដែន​មួយ​ចំនួន​ទៀត ​មិន​​បាត់​​ទេ ​។ លោក​ឈឿ​ង គឹ​ម​សុង ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​មិនដឹង​ថា លុយ​១០០​ដុល្លា​នោះ​បាត់​ដោយសារ​ចោរ​យក ឬ​បាត់​នៅ​ពេល​ចោរ​បោះ​កាបូប​ចោល​នោះ​ទេ ​។ ទោះជា​យ៉ាងណា មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​ជន​ដៃដល់​នោះ​ហើយ​ ៕