ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

នយោបាយ​អន្ដរជាតិ​មាន​វិសាលភាព​គ្របដណ្ដប់​លើ​រដ្ឋ​អធិបតេយ្យ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៧:១៤

​វេទិកា​បណ្ឌិតសភា​បើកចំហ​លើក​ទី​៤ ​វេទិកា​បណ្ឌិតសភា​បើកចំហ​លើក​ទី​៤

អ៊ុយសុង

​វេទិកា​បណ្ឌិតសភា​បើកចំហ​លើក​ទី​៤

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន បាន​វាយតំលៃ​ខ្ពស់​ចំពោះការ​រៀបចំ​ឱ្យ​មាន​វេទិកា​បណ្ឌិតសភា​បើកចំហ​លើក​ទី​៤ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​កម្ពុជា នៅ​ស​ណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​រយៈពេល​២​ថ្ងៃនេះ​ថា ពិតជា​មាន​សារ​ប្រយោជន៍​ណាស់​ដល់ការ​សិក្សា​ស្វែង​យល់​អំពី​ទំនាក់ទំនង​អន្ដរជាតិ សំដៅ​រួម​គ្នា​កសាង​សន្ដិភាព ដោះស្រាយជម្លោះ​ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​ទស្សនាទាន​ពី​សំណាក់ វាគ្មិន​ឆ្នើម​ៗ​ជា​អ្នកនយោបាយ វិទ្យាសាស្ដ្រ និង​អ្នក​ស្រាវជ្រាវ ។

លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​ថ្លែង​បែបនេះ ខណៈ​ពេល​ដែល​លោក​បាន​អញ្ជើញ​ចូល រួម​នៅ​ក្នុង​ពិធី​បិទ​វេទិកា​បណ្ឌិតសភា​បើក ចំហ​នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ កាលពី​ថ្ងៃ​ទី​៦ កក្កដា ហើយ​លោក​បាន​បន្ដ​ថា នយោបាយ​អន្ដរជាតិ​មាន​វិសាលភាព​គ្រប ដណ្ដប់​លើ​ទំនាក់ទំនង​នៃ​បណ្ដា​រដ្ឋ​អធិបតេ​យ្យ​ទាំងអស់ ក្នុង​គោលបំណង​ស្វែងរក សន្ដិភាព ស្ថិរភាព និង​វិបុលភាព​ជូន​មនុស្សជាតិ និង​ពិភពលោក​ទាំងមូល​តាម​រយៈ​ការរៀបចំ​សណ្ដាប់ធ្នាប់ ការ​ពង្រឹង​សន្ដិសុខការ ធានា​សុវត្ថិភាព និង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម​គ្រប់​រូបភាព ជា​ពិសេស​ការ​ទប់ស្កាត់​រាល់សកម្មភាព​ញុះញង់​នាំ​ទៅ​រក​ភ្លើងសង្គ្រាម និង​វិនាសកម្ម ។ ទន្ទឹម​នឹង​នេះ “​អង្គការ​អន្ដរជាតិ​” ដែល​យើង​សំដៅ​ពិសេស​ទៅ​លើប្រភេទ​អង្គការ​ប្រមូលផ្ដុំ​រដ្ឋ​អធិបតេយ្យ​ដូចជា អង្គការសហប្រជាជាតិ អង្គការ​ណា​តូ អាស៊ាន​ជាដើម គឺជា​ប្រភេទ​យន្ដការ ឬ​តួអង្គ សំខាន់​នៅ​ក្នុង​កិច្ចការ​អន្ដរជាតិ ។

ជា​ទូទៅ អង្គការ​អន្ដរជាតិ​ទាំងនេះ​មានមុខ​ងារ​រៀបចំ ចាត់ចែង គ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតំលៃ និង​ដោះស្រាយ​បញ្ហា​អន្ដរ​រដ្ឋ​ទាំង ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​សាកលលោក ក្នុងគោលបំណង​ថែរក្សា ការពារ និង​ធានា​ឱ្យ បាន​នូវ​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ​ស្បៀង សុខុមាលភាព វិបុលភាព និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ដរភាព ។ យន្ដការ​នេះ​អាច​ដំណើរការ​បាន​ល្អ ដោយឈរ​លើ​មូលដ្ឋាន​ស្មារតី​នៃ​ច្បាប់​អន្ដរជាតិនានា ដែល​ជា​ប្រព័ន្ធ​នៃ​វិធាន​ស្ដី​ពី​សិទ្ធិ និងសកម្មភាព​របស់​រដ្ឋ​ក្នុង​ការ​ទំនាក់ទំនង​អន្ដរជាតិ​។លោក​ឧបនាយករដ្ឋមន្ដ្រី​បន្ដ​ថា នៅ​ទសវត្ស​៦០ សង្គ្រាម​ឥណ្ឌូចិន​បាន​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ដែល​បាន​រាលដាល​មក​ដល់ប្រទេស​កម្ពុជា​អស់​ជាង​បី​ទស​វត្ស និង​បានផ្ដាច់ផ្ដិល​ជីវិត​ប្រជាជន​ស្លូតត្រង់​អស់​ជា​ច្រើនលាន​នាក់ ។

មូលហេតុ​ចំបង​នៃ​សង្គ្រាម​នេះ គឺ​បណ្ដាល​មក​ពី​ភូមិសាស្ដ្រ​នយោបាយ និងទំនាស់​មនោ​គម​វិជ្ជា​នៃ​ប្លុក​ទាំង​ពីរ គឺ​សង្គមនិយម និង​មូលធននិយម ។ ដោយសារទំនាស់​មនោ​គម​វិជ្ជា​នេះ បាន​នាំ​ឱ្យ​មានការ បែងចែក​វណ្ណៈ និង​ឈាន​ដល់​ចលនា​តស៊ូ រំដោះជាតិ ដែល​ផុស​ចេញពី​ស្រទាប់​ពលករ និង​កសិករ​ប្រកបដោយ​ឆន្ទៈ​ចង់ឱ្យ​មានការ ប្រែប្រួល​ដ៏​ពុះកញ្ជ្រោល ។ ការ​តស៊ូ​នេះ បានធ្វើ​ឡើង​ដោយ​មាន​កិច្ចសហការ​យ៉ាង​ស្អិត រ​មួ​ត​ពី​ប្រទេស​ទាំង​បី​នៅ​ឥណ្ឌូចិន ហើយ​ជាទី​បញ្ចប់​ប្រទេស​ទាំង​បី​បាន​ទទួល​ជោគជ័យ ជា​ស្ថាពរ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ ។ តែអកុសល​នៅ​កម្ពុជា ជោគជ័យ​នេះ​ត្រូវ​បានមេដឹកនាំ​ខ្មែរក្រហម​ប៉ុ​ល ពត ឆក់​ប្លន់​អំណាច ហើយ​បាន​ដឹកនាំ​ប្រទេស​ទៅ​រក​វិនាសកម្ម និង​ឈាន​ដល់​ការ​សម្លាប់​រង្គាល​លើ​ប្រជាជនស្លូតត្រង់​អស់​ជាង​បី​លាន​នាក់ ។ ក្នុង​ពេលនោះ មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជា​មេឃាតក​សម្លាប់​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រជា ជាតិ ។

ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី ប្រទេស​ជា​មិត្ដ ជា​ពិសេស​ប្រទេស​វៀតណាម កម្ពុជា​បាន​រំដោះខ្លួន​ចេញពី​របប​ប្រល័យ​ពូជ សាសន៍​ប៉ុ​ល ពត នៅ​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ ១៩៧៩ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​សា​ធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ។ រយៈពេល​ជាង ដប់​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស ប្រជាជន​កម្ពុជា រដ្ឋាភិបាល​បាន​ដឹកនាំ​ប្រទេស ក្នុង​ដំណាក់កាល​មួយ​ដ៏​លំបាក ដោយ​កសាង ប្រទេស​ចេញពី​ចំណុចសូន្យ និង​ត្រូវ​ខិតខំ​ប្រឹង ប្រែង​ការពារ ទប់ស្កាត់​ការ​វិល​ត្រឡប់​នៃ របប​ពិឃាត​ប៉ុ​ល ពត ផង ។ នៅ​ពេល​នោះ រដ្ឋាភិបាល​បាន​កាន់កាប់​ប្រទេស​ស្ទើរតែ​ទាំងស្រុង ចំណែក​ពួក​ឧទ្ទាម ដែល​រួម​មាន​ខ្មែរ​ក្រហម​ផង​នោះ បាន​កាន់កាប់​ទឹកដី​តែ​មួយចំណែក​តូច​តាម​បណ្ដោយ​ព្រំដែន តែ​បែរជាត្រូវ​បាន​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្របច្បាប់ នៅ​អង្គការសហប្រជាជាតិ​ទៅ​វិញ ។

នៅ​ពេល​ដែល​និន្នាការ​នយោបាយ​ពិភពលោក​បាន​ផ្លាស់​ប្ដូរ ជា​ពិសេស​ការ​បើកចំហ និង​កំណែទំរង់​របស់​សហភាព​សូ​វៀតបាន​ចាប់ផ្ដើម​នៅ​ចុង​ទស​វត្ស​៨០ បាន​ជះ​ឥទ្ធិពល​មក លើ​សភាពការណ៍​ផ្ទៃក្នុង​របស់​កម្ពុជា ។ រ​ដ្ឋាភិ​បាល​កម្ពុជា បាន​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់នយោបាយ និង​សេដ្ឋកិច្ច ដើម្បី​ឆ្លើយ​តប​ទៅ នឹង​និន្នាការ​ផ្លាស់​ប្ដូរ​នយោបាយ​តំបន់ និងពិភពលោក ។ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ដែល​ពេល​នោះ​ជានា​យក រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ផ្ដួចផ្ដើម​គំនិត​ចរចា​ស្វែងរក​សន្ដិភាព​ជូន ជាតិ​មាតុភូមិ ក្នុង​គោលបំណង​ធ្វើការ​បង្រួបបង្រួម​ជាតិ និង​ពន្លត់ភ្លើង​សង្គ្រាម​ដែល​មាន រយៈពេល​ជាង​បី​ទស​វត្ស ។តាម​រយៈ​ការ​ចរចា​ជា​ច្រើន​លើក ដោយ មានការ​សម្របសម្រួល​ពី​សហគមន៍​អន្ដរជាតិ ភាគី​ទាំងអស់​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម ព្រៀង​ទី​ក្រុងប៉ារីស នៅ​ខែតុលា ឆ្នាំ ១៩៩១​។

កិច្ចព្រមព្រៀង​នេះ បាន​នាំ​ទៅ ដល់​ការ​បោះ​ឆ្នោត​ជា​ទូទៅ ក្រោម​ការ​ចាត់ ចែង​របស់​អង្គការសហប្រជាជាតិ ដែល​ហៅ កាត់​ថា អ៊ុ​ន​តាក់ នៅ​ឆ្នាំ​១៩៩៣ ។ បេស​ក កម្ម​របស់ អ​.​ស​.​ប ក្នុង​ការ​នាំ​មក​នូវ​សន្ដិភាព ជូន​កម្ពុជា ពិតជា​មិន​បាន​ទទួល​ជោគជ័យ ១០០​ភាគរយ​នោះ​ទេ ដោយហេតុ​ថា ភាគី ខ្មែរក្រហម​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង ដំណើរការ​បោះ​ឆ្នោត ដោយ​ក្រុម​នេះ​នៅ​តែ បន្ដ​ជា​ឧទ្ទាម​ក្រៅច្បាប់ ។  ពេល​នោះ​តំបន់ មួយ​ចំនួន​នៅ​តែ​ត្រូវ​រង​ការ​គំរាមកំហែង​ផ្នែក សន្ដិសុខ ហើយ​ប្រទេស​កម្ពុជា​នៅ​តែ​មាន តំបន់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ខ្មែរក្រហម​។ ប៉ុន្ដែ​ដោយសារ​នយោបាយ​ឈ្នះ​=​ឈ្នះ របស់សម្ដេច​តេ​ជោ ហ៊ុន សែន សង្គ្រាម និង​ជម្លោះ ក្នុង​ប្រទេស​ត្រូវ​បាន​បញ្ចប់៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd