ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្រុមSo Nyeo Shi Dae ទទួលបាន​ភាព​ជោគជ័យ​ក្នុង​ការ​សំដែង​នៅ​ជប៉ុន

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:១២

ក្រុម So Nyeo Shi Dae

គេហទំព័របរទេស

ក្រុម So Nyeo Shi Dae

ក្រុមតារាចំរៀង​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​កូរ៉េ​ So Nyeo Shi Dae ​បាន​ទទួល​ភាព​ជោគ​ជ័យ​ក្នុង​ការ​ផ្សាយ​អាល់​ប៊ុម​ចំរៀង​ថ្មី​របស់​គេ​ជាភាសា​ជប៉ុន​​ និង​ចាប់​ផ្តើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាច្រើន​ផងដែរ​​ នេះ​បើ​តាមការឱ្យ​ដឹង​ពី​​អ្នក​តំណាង​របស់​ក្រុម​នេះ ។ ការ​ប្រគំតន្ត្រីរបស់​គេ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៥ សីហា ចាប់​ពីម៉ោង​២​រសៀ​ល​នៅ​ឯមហោ​ស្រព​ Ariake Colosseum ​នាទីក្រុង​តូក្យូ​ដែល​មាន​ទស្សនិកជន​ប្រហែល​៧.០០០នាក់ បាន​ចូល​រួម​ជាមួយ​នឹង​​អាល់​ប៊ុម​ចំរៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា Genie ​ដែល​មាន​ពី​រភាសា​គឺ​ភាសា​​ជប៉ុន ​និង​កូរ៉េ ។

បទ​ចំរៀង​ដែល​ទទួល​បាន​​ការ​គាំទ្រ​បំផុត​គឺ​បទ​ Tell Me Your Wish ក៏បាន​​ច្រៀង​ក្នុង​ពេល​នៃ​ការ​ប្រគំ​តន្ត្រី​នេះ​ផង ដែរ។ ពួក​គេ​ម្នាក់ៗ​បាន​បង្ហាញ​ពី​មន្តស្នេហ៍​របស់​គេ​​ចំនួន​៣០​នាទី​។ ក្នុង​ពេល​សំដែង​នេះ ​ពួកគេ​បាន​ច្រៀង​​បទ​ល្បី​ៗ​របស់​ខ្លួន​ចំនួន​៥បទ ​ដូច​ជា​បទ Oh ! បទ Run  devil Run ​បទ​Into The new world បទGee ជាដើម ។ ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​យុវនារី​ក្នុង​ប្រទេស​​ជប៉ុន​ក្នុង​ពេល​សំដែង​នេះ ។ ក្រុម​តារា​ចំរៀង​កូរ៉េ​បាន​ទទួលកាដូ​ ជាច្រើន​ពីអ្នក​គាំទ្រ​របស់​ពួក​នាង​ក្នុង​ប្រទេស​ជប៉ុន ។ អ្នក​តំណាង​របស់​ក្រុម​នេះ បាន​និយាយ​ថា ក្រុម​របស់​គេ​​ក៏ទទួលបាន​​ការ​ស្វាគមន៍​ពី​ប្រិយមិត្ត​យ៉ាង​កក់​ក្តៅ​ដែរ ហើយ​​ក៏​សប្បាយ​ចិត្ត​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​​ស្ត្រី​ក្នុង​ប្រទេស​ជប៉ុន​ដែរ ។

អ្នក​ដែល​ចូល​ទស្សនា​នាពេល​នោះ​មានទស្ស​និកជន​ជាស្ត្រី​​​ប្រហែល​៨០​ភាគរយ។ ជាមួយ​គ្នា​នេះដែរ ក្រុម​​តារា​ចំរៀង​ស្រី​កូរ៉េនេះ​នឹង​ទៅ​សហ​រដ្ឋ​អាមេ​រិក​សំរាប់​ទេសចរណ៍​​តន្ត្រី​ដែល​មាន​ឈ្មោះ​ថា 10 World Tour ​ដែល​នឹង​ចាប់​សំដែង​នៅ​ថ្ងៃទី​៤ កញ្ញា ខែ​ក្រោយទៅ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd