ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ស្រូវ​ជាង​១ម៉ឺន​តោន​ក្នុង​មួយ​ខែ​ត្រូវ​បាន​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:០២

​រថយន្ត​ដឹក​ស្រូវ​តាម​ស្រុក​គីរី​វង់

គោកធ្លក

​រថយន្ត​ដឹក​ស្រូវ​តាម​ស្រុក​គីរី​វង់

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​តាកែវ ៖ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ខែ​​មាន​ស្រូវ​​ប្រមាណ​ជាង​១​ម៉ឺន​​តោន ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន ធ្វើ​ឱ្យ​​អ្នក​រក​ស៊ី​ទិញ​ស្រូវ​ក្នុង​ស្រុក​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង ព្រោះ​​នៅ​ពេល​ប្រមូល​ផល​បាន​ហើយ​មាន​ទី​ផ្សារ​ប្រមូល​ទិញ ហើយ​ការ​ប្រមូល​ទិញ​ស្រូវ​ដឹក​ទាំង​រថយន្តៗ​ទៅ​លក់​នៅ​ស្រុក​យួន​រាល់​ថ្ងៃ​នេះ គឺ​លក់​ចេញ​តាម​ច្រក​២ មាន​ស្រុក​បុរី​ជល​សា និង​ស្រុក​គីរី​វង់ ។ មន្ត្រី​សាលា​ខេត្ត​តាកែវ​​មួយ​រូប​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​នេះ ឈ្មួញ​កំពុង​តែ​ប្រមូល​ទិញ​ស្រូវ​ក្នុង​ខេត្ត​ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​​ផ្សេង​ទៀត ពី​ប្រជា​កសិ​ករ​ដោយ​១​តោន​ឈ្មួញ​ទិញ​​​​ពី​ពល​រដ្ឋ​តំលៃ​៨០​​ម៉ឺន​រៀល និង​​​លក់​ទៅ​ឱ្យ​ឈ្មួញ​វៀត​ណា​ម​១​តោន​១​លាន​រៀល ហើយ​​ច្រក​ស្រុក​បុរី​ជល​សា នៅ​ពេល​ដឹក​ស្រូវ​ទៅ​ដល់​​​កំពង់​ទូក​កំពង់​អំពិល​ត្រូវ​ផ្ទេរ​ពី​រថយន្ត​​ដាក់​ទូក​ដឹក​តាម​ស្ទឹង​ឆ្លង​ទៅ​វៀត​ណាម​តែម្តង ។ ដោយ​សារ​តែ​មាន​សកម្ម​ភាព​​ដឹក​ស្រូវ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម​នេះ គេ​ក៏​សង្កេត​ឃើញ​កុង​ត្រូល​ជជុះ​ចាំ​ស្ទាក់​ទូក​ដឹក​ទំនិញ​ ឬ​ទូក​ដឹក​ស្រូវ​យក​លុយ​ក៏​មិន​ប្រណី​ដៃ​ដែរ គឺ​គ្រាន់​តែ​ទូក​ទទេ​ចូល​មក​ដឹក​ស្រូវ​ត្រូវ​យក​លុយ​មួយ​សា លុះ​ទូក​ដឹក​ស្រូវ​ចេញ​ពី​កំពង់​ត្រូវ​គេ​ជាន់​ក្បាល​ទូក​យក​លុយ​មួយ​សា​ទៀត ។

មន្ត្រី​សាលា​ខេត្ត​ដដែល​បាន​បន្ត​ទៀត​ថា ​សំរាប់​​ទូក​ដឹក​ស្រូវ​ពី​កំពង់​ទូក​​កំពង់​អំពិល​​ចំណុះ​៥០​តោន​ គឺ​តាម​ផ្លូវ​អស់​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​​សំរាប់​ទូក​១​គ្រឿង លុះ​ទូក​ស្រូវ​ចូល​តាម​ប្រឡាយ​ឆៃ១ ត្រូវ​បង់​អស់​​៤០​ម៉ឺន​រៀល​ទៀត ។ នេះ​ជា​ការ​ប្រាប់​ឱ្យ​ដឹង​ពី​អ្នក​រត់​ទូក ។​ ដោយ​ឡែក​រថយន្ត​ដឹក​ស្រូវ​តាម​ស្រុក​គីរី​វង់ វិញ ពេល​នេះ​ទឹក​ឡើង ​រថយន្ត​​ដឹក​ស្រូវ​ត្រូវ​ចូល​ផ្ទេរ​ដាក់​ទូក​នៅប្រឡាយ​ព្រៃ​តា​​ម៉ៅ ​ស្ថិត​ក្នុង​ឃុំ​គិរី​ចុង​កោះ​ ។ ទី​នោះ​ក៏​សំបូរ​កុង​ត្រូល​ជជុះ​​​ណាស់​ដែរ មាន​ទាំង​កំលាំង​​ចំរុះ​ស្រុក និង​ប៉ូលិស​សេដ្ឋ​កិច្ច​រាប់​ក្បាល​​រថយន្ត​យក​លុយ​១​សា​ ពេល​ទូក​ដាក់​ស្រូវ​​​ចេញ​ដំណើរ​ជាន់​ក្បាល​ទូក​​យក​លុយ​មួយ​សា​ទៀត ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​នេះ​ស្រូវ​កំពុង​តែ​ត្រូវ​ប៉ាន់​​ដឹក​ទៅ​ស្រុក​យួន​ដែល​​ក្នុង​១​​ខែៗ ​​តាម​ច្រក​ស្រុក​ទាំង​ពីរ​ខាង​លើ​នេះ ​មាន​ស្រូវ​ជាង​១​ម៉ឺន​តោន ត្រូវ​បាន​លក់​​ចេញ ហើយ​នៅ​ខែ​ខាង​មុខ​​នេះ​គេ​ជឿ​ថា ស្រូវ​​​​លក់​​ទៅ​ស្រុក​យួន​តាម​ច្រក​ស្រុក​២​នេះ នឹង​កើន​ពី​១៥.០០០​តោន​ទៅ​២​ម៉ឺន​តោន ជាក់​ជា​មិន​ខាន​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd