ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

វេទិកាសាធារណៈ «រួមគ្នាទប់ស្កាត់ការជួញដូរនិងការរំលោភផ្លូវភេទលើក្មេងប្រុស​»

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:២១

រាជធានីភ្នំពេញ ៖ ការសម្តែងសិល្បៈ​កម្ពុជា​​ដែល​រួម​មាន​ល្ខោន​ស្កុប​ សៀករហស្ស​​កម្ម​ និង​ការ​បញ្ចាំង​ខ្សែ​ភាព​យន្ត​នឹង​រៀបចំ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​នូវ​តម្លៃ​សិល្បៈ​ដ៏​ល្អ​ផូរផង់ ហើយ​ជាមួយ​គ្នា​នេះ​ផង​ដែរ​គឺ​ដើម្បី​បញ្ជូន​សារ​ទៅ​កាន់​ទស្សនិកជន​ទាំង​អស់​ឱ្យបាន​ជ្រាប​ថា យើងទាំង​អស់​គ្នា​ជាតួអង្គ​ដ៏​សំខាន់​ក្នុង​ការការ​ពារ​ក្មេង​ប្រុស​ចាក​ផុត​ពីការ​រំលោភ​បំពាន​ផ្លូវ​ភេទ ។​ វេទិកា​សាធារណៈ «រួមគ្នា​ទប់​ស្កាត់​ការជួញ​ដូរ​និង​ការ​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស» នឹង​  ​​ប្រ​ព្រឹត្ត​ធ្វើ​ឡើង​នៅថ្ងៃសៅរ៍​ទី១១ ខែ​កញ្ញា ចាប់​ពី​​ម៉ោង​៤​រសៀល​តទៅ​​នៅ​សួន​ច្បារ​​សាធារណៈ​នាគ​បាញ់​ទឹក«ស្ថិត​នៅ​ទល់​មុខ​អគ្គិសនី​ខេត្ត​»​ក្នុង​ខេត្ត​បាត់​ដំបង ​។

វេទិកា​សាធារណៈ​នេះ​រៀប​ចំ​ឡើង​ដោយ​គម្រោង​កូន​ប្រុស​ខ្ញុំ​របស់​អង្គការ​ទស្សនៈពិភព​លោក​កម្ពុជា សហការ​ជាមួយ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធ​នាការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​ ការ​រត់ពន្ធ​ ការធ្វើ​អាជីវកម្ម​លើ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ខេត្ត​បាត់​ដំបង​ ក្នុង​គោល​បំណង​ដើម្បី​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បញ្ហា​នៃការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស មធ្យោបាយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ និង​គាំទ្រ​ក្មេង​ប្រុស​ពីការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ចំពោះ​ឧប្បត្តិ​ហេតុ​កើត​ឡើង​ភ្លាមៗ ព្រមទាំង​អំពាវ​នាវ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ក្នុង​ក្រុង​បាត់​ដំបង ​ដើម្បី​បង្កើត​បរិយាកាស​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព​​សម្រាប់​កុមារ ។

លោក​ស្រី​ ម៉ន បូរីណា ប្រធាន​គម្រោង​កូន​ប្រុស​ខ្ញុំ​បាន​មាន​ប្រសាសន៍​ថា វេទិកា​នេះ​នឹង​មិន​ត្រឹម​តែ​ផ្តល់​ការ​កំសាន្ត​ដល់​ទស្សនិកជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​និង​ផ្តល់​ព័ត៌មាន​ដល់​ពួក​គាត់​ថា ការ​កេង​ប្រវ័ញ្ច​ និង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស​ពិតជា​កើត​មាន​មែន​ក្នុង​ប្រទេស​កម្ពុជា ។ ករណី​រំលោភ​បំពាន​លើ​ក្មេង​ប្រុស​ភាគ​ច្រើន​កើត​ឡើង​ទៅ​លើ​ក្មេង​ប្រុស​អនា​ថា​ ឬក្មេង​ប្រុស​រស់​នៅ​តាម​ផ្លូវ​ ក្មេង​ប្រុស​ដែល​អាណា​ព្យាបាល​មិនអើពើ និង​ក្មេង​ប្រុស​ដែល​មាន​តួនាទី​ជា​អ្នក​ចំណូល​ចិញ្ចឹម​គ្រួសារ​ជាដើម ។ ថ្មីៗ​នេះ មាន​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស​ចំនួន​៣ ត្រូវ​បាន​រកឃើញ​ក្នុង​ខេត្ត​បាត់​ដំបង​ដែល​ជន​ល្មើស​សុទ្ធតែ​​ជា​ជនជាតិ​ខ្មែរ ។

អំពើ​ហិង្សា​លើ​កុមារ​ជាពិសេស​ការ​រំលោភ​​បំពាន​ផ្លូវ​ភេទ ការជួញដូរ​លើ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​របស់​កុមារ​មាន​លក្ខណៈ​ទូទៅ​នៅ​ឡើយ​នៅ​កម្ពុជា ។ នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ មាន​ករណី​រំលោភ​ផ្លូវ​ភេទ​លើកុមារីចំនួន​៥៧ ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់​ប្រតិបត្តិ​ការ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​កម្ពុជា​ ។ គ្រប់​ករណី​ដែល​រាយ​ការណ៍​ទៅ​អង្គការ​ទស្សនៈពិភព​លោក​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​កុមារី ។ ទោះ​ជាយ៉ាងនេះ​ក្តី គេ​រក​ឃើញ​ថា​ ក្មេង​ប្រុស​និង​បុរស​ក៏​ជាជន​រង​គ្រោះ​​ដោយ​សារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ផងដែរ ។ ក្មេង​ប្រុស​ចំនួន​១១​នាក់​ត្រូវ​បាន​គេ​រកឃើញ​ថា ជាជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ «ក្នុង​ឆ្នាំ​២០០៩-២០១០»។

នៅ​ក្នុង​កិច្ច​ខំប្រឹង​ប្រែង​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​របស់​កុមារ​ គម្រោង​កូន​ប្រុស​ខ្ញុំ​របស់​អង្គការ​ទស្សនៈពិភព​លោក​កម្ពុជា​សហការ​ជាមួយ​រដ្ឋា​ភិបាល​ និង​សហគមន៍​ក្នុង​ខេត្ត​បាត់​ដំបង និង​រាជធានីភ្នំពេញ ដើម្បី​ធានា​ការ​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស​។ អង្គការ​ទស្សនៈ​ពិភព​លោក​ផ្តល់​សេវា​ថែទាំ និង​គាំទ្រ​ផ្នែក​រាង​កាយ​ និង​ផ្លូវ​ចិត្ត​ដល់​ក្មេង​ប្រុស​ដែល​ត្រូវ​បាន​រំលោភបំពាន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd