ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ៉ាយ​សមុទ្រ​ជា​អាហារ​ម្យ៉ាង​ជួយ​ដល់​រា​ងកាយ

15 ឆ្នាំ មុន

សារ៉ាយ​សមុទ្រ​ជា​ប្រភេទ​​អាហារ​ម្យ៉ាង​មាន​គុណ​ប្រយោជន៍​ដល់​រាង​កាយ និងជួយធ្វើ​ឱ្យ​មាន​សុខ​ភាព​ល្អ​ប្រសើរ​ផងដែរ ។ ខាង​ក្រោមនេះ​ជា​ប្រភេទ​សារ​ធាតុ​នីមួយៗ​ដែល​មាន​នៅ​ក្នុង​បន្លែ​សារ៉ាយ​សមុទ្រ​ ៖
-សារធាតុ «អាយ​អូឌីន» ៖ ជា​ធម្ម​តា​មនុស្ស​មាន​តំរូវ​ការ​ «អាយអូឌីន» ប្រហែល​ពី​០,១-០,៣មីល្លីក្រាម ​ក្នុងមួយថ្ងៃ ។ ​តាមការ​ស្រាវ​ជ្រាវ​បញ្ជាក់​ថា ការ​ទទួល​ទាន​សារ៉ាយ​សមុទ្រ​ដែល​មាន​​បន្ទះ​ស្តើង​ទំហំ​២​សង្ទីម៉ែត្រ​៤ជ្រុង នឹង​​ជួយ​បំរុង​​ដល់​តំរូវ​ការ​នៃ​រាង​កាយ​ក្នុង​១ថ្ងៃ​ និងជួយ​ការ​ពារ​ជំងឺ​ពក.ក​បាន ។
-សារធាតុ​ដែក ៖ សារ៉ាយ​សមុទ្រ​ជា​ប្រភេទ​អាហារ​សំបូរ​ដោយ​សារ​ធាតុដែក ជួយទ្រទ្រង់​ពណ៌​សម្បុរ​ឱ្យ​មាន​សភាព​ស្រស់​ស្អាត​ រួម​ទាំង​ជួយ​សក់​​ឱ្យ​មាន​ពណ៌​ខ្មៅ និង​រលើប​រលោង​កាន់តែ​ខ្លាំង ។​
-សារ​ធាតុ​ទង់ដែង ៖ សារធាតុ​ទង់​ដែង​មាន​តួនាទី​ស្រូប​យក​សារ​ធាតុ​ដែក និង​ផលិត​សារ​ធាតុ «អ៊ី​ម៉ូ​គ្លូ​ប៊ីន» នៅ​តាម​ឆ្អឹង ប្រសិនបើ​រាង​កាយ​មាន​កង្វះ​​សារធាតុ​នេះ​នឹង​ធ្វើ​ឱ្យ​មានជំងឺ​កោ​សិកា​ឈាម ឬ​ឈាម​.ស​ស៊ី​ឈាម​​ក្រហម និង​សក់​ជ្រុះ​យ៉ាង​ងាយ​ស្រួល ។
-សា​រធាតុ​ស័ង្កសី ៖ ​ជា​ប្រភេទ​សារ​ធាតុ​​ម្យ៉ាង​មាន​ក្នុង​សារ៉ាយ​សមុទ្រ ជួយធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ពារ​មេ​រោគ​ក្នុង​រាង​កាយ​រឹង​មាំ ។ សារ​ធាតុ​​សរសៃ​ក្នុង​​អាហារជួយ​បង្កើន​បរិមាណ​លាមក ធ្វើ​​មិន​ឱ្យ​​​ហើម​ពោះ និង​ជំនួយ​ដល់​ការ​បណ្តេញ​សារ​ធាតុ​ពុល​ផ្សេងៗ​នៅ​ក្នុង​ផ្លូវ​រំលាយអាហារ ៕