ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ចិន​ស្លាប់​១០៧​នាក់​បាត់​ខ្លួន​៥៩​នាក់

15 ឆ្នាំ មុន

តុល្យការ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ កក្កដា ដោយ​ក្រសួង​កិច្ចការ​ស៊ី​វិល​ចិនគូសបញ្ជាក់​ថា ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹកជំនន់​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១០៧​នាក់ និងបាត់​ខ្លួន​៥៩​នាក់ ក្នុង​ខេត្ដ និង​ក្រុង​១០ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ស្ថិត​នៅ​តាមបណ្ដោយ​ទន្លេ​យ៉ង់​សេ ។ តួលេខ​ចុង​ក្រោយ​របស់​ក្រសួង​នេះ​គូសបញ្ជាក់​ថា មនុស្ស​២៩​លាន​នាក់ រង​ការ​ប៉ះ ពាល់​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នេះនិង​ថា មនុស្ស​៩៩៧.០០០​នាក់ ត្រូវ​ជំលៀស​ចេញ ។ ការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ទាក់ទិន​ដល់​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​មាន​ដល់​១៩,៧៥​ពាន់លាន​យន់ (២,៨៩​ពាន់​លាន​ដុល្លារ​) ។ គេហដ្ឋាន​៩៣.០០០​ខ្នង​រង​ការ​បំផ្លាញ ហើយ​ផ្ទៃដីដាំ​ដុះ​២៥២.៨០០​ហិ​កតារង​ការ​លិចលង់ ។

ខាង​ឧតុនិយម​ចិន​ព្យាករណ៍​ថា រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​ភ្លៀង​នឹង​បន្ដ​ធ្លាក់​ខ្លាំង​លើតំបន់​ដែល​រង​ការ​ប៉ះពាល់​រួច​ហើយ ក្នុង​ខេត្ដ​ហ្គី​ហ្សូ ស៊ី​ឈួ​ន ហ៊ូ​បី យ៉ាង​ស៊ូ ហ្សេ​យ៉ាង និងអាន​ហ្វី ព្រមទាំង​ទីក្រុង​ចុង​គិញ ។ ចំណែក​សារព័ត៌មាន​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣ កក្កដា ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅភាគ​និរតី​បណ្ដាល​ឱ្យ​មានការ​បាក់​ដី​ជា​ប្រភព​នៃ​ការ​ស្លាប់​មនុស្ស​១៧​នាក់ និង​បាត់​ខ្លួន​៤៤នាក់ ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​នហួ គូសបញ្ជាក់​ថា ក្រុម​ជួយសង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់តំបន់​មួយ​នា​ភាគ​ខាងជើង​ក្រុង​គុន​មិ​ញ ខេត្ដ​យុន​ណា​ន់ ព្រមទាំង​តំបន់​៣​ទៀត នៃ​ខេត្ដ​ស៊ីឈួ​ន ៕