ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​លើ​អ្នក​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៧:៥៨

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​រួមរបស់​សាលា​ខណ្ឌមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី ២១ កក្កដា ឆ្នាំ​២០១០ លោក​គួ​ច ចំរើន អភិបាល​ខណ្ឌ​បាន​ដឹកនាំ​អង្គប្រជុំ​ដោយ​ផ្ដោត​លើ​ការ​ដាក់​បទបញ្ជា​តឹងរ៉ឹង​ដល់​ភ្នាក់ងារ​ផាកពិន័យ​ក្នុង​ការ​ផាកពិន័យ​បុគ្គល​ដែល​បោះ សំរាម​ចោល​លើ​ទីធ្លា​សាធារណៈ និង​តំបន់ហាមឃាត់​ផ្សេង​ៗ​គ្មាន​សណ្ដាប់ធ្នាប់ ។ កិច្ចប្រជុំ​នោះ​មានការ​ចូលរួម​ពី​តំណាង មក​ពី​បណ្ដា​ផ្សារ​នានា​ទូ​ទាំង​ខណ្ឌមាន​ជ័យ និង​លោក​ចៅសង្កាត់​ទាំង​៨​នៅ​ទូ​ទាំង​ខណ្ឌ ។លោក​គួ​ច ចំរើន មាន​ប្រសាសន៍​ថា មន្ដ្រីដែល​មាន​ភារកិច្ច​ចុះ​ប្រតិបត្ដិការ​ចាប់​ផាកពិន័យ​ជន​ដែល​បោះ​សំរាម​ចោល​ពាស​វាលពាស​កាលនោះ ត្រូវ​អនុវត្ដ​ដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់​បំផុត​ទើប​មាន​ប្រសិទ្ធភាព​ ។

មន្ដ្រី​ជា​ភ្នាក់ងារ​ផាកពិន័យ​មិន​ត្រូវមាន​មនោសញ្ចេតនា​លើ​បុគ្គល​ដែល​មានកំហុស​ទេ ។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឆាប់​ជ្រួតជ្រាប​លើ​ការ​ចូលរួម​ថែ រក្សា​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​តាម​រយៈ ពួក​គាត់​ធ្លាប់​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ ដោយសារ​ការ​បោះ​សំរាម​ចោល​គ្មាន​សណ្ដាប់ធ្នាប់ ។ ចំពោះ​កំរិត​នៃ​ការ​ផាកពិន័យ គឺ​ចាប់ពី​មួយ​ម៉ឺន​រៀល​ឡើង​ទៅ ។ លោក​គួ​ច ចំរើន មាន​ប្រសា​សាន៍​ថា នៅទីក្រុង​សាំង​ហ្គា​ពួរ​អ្នក​ដែល​បោះ​ស្ករ​កៅស៊ូ ចោល​ក្រៅពី​ធុងសំរាម ត្រូវ​ផាកពិន័យ​ម្ដង៥០០​ដុល្លារ ។ ចំពោះ​ជន​ដែល​បោះចោលកន្ទុយបារី​ពាស​វាល​ពាស​កាល គឺ​ត្រូវ​ផាកពិន័យ​១០០​ដុល្លារ​ក្នុង​កន្ទុយបារី​មួយ​ដើម ។

ការ​អនុវត្ដ​វិធានការ​នេះ​​គឺ​ធ្វើ​ឱ្យ​ទីក្រុង របស់​គេ​មាន​សោភ័ណ​ភាព​គ្រប់​ទីកន្លែង ។ ដោយឡែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ បើ​មន្ដ្រីតាម​មូលដ្ឋាន​នាំ​គ្នា​អនុវត្ដ​វិធានការ​ផាកពិន័យ​លើ​បុគ្គល​ដែល​មានការ​ធ្វេសប្រហែស ភ្លេចខ្លួន​បោះចោល​សំរាម​ប៉ាត​ណា ប៉ាត​ណី​ ឱ្យបាន​តឹងរ៉ឹង​តាម​គោលការណ៍​កំណត់​នោះ ថ្ងៃ​អនាគត​ទីក្រុង​របស់​យើង​នឹង​ស្អាត​ដូច បណ្ដា​ប្រទេស​ជឿនលឿន​ដែរ ។ នៅ​ព្រឹក​ដដែល​នោះ លោក​អភិបាល​ខណ្ឌមាន​ជ័យ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​សង្កាត់ ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ​ដែល​ជា​គំរោង របស់​មូលនិធិ​សង្កាត់ រួម​ជាមួយ​ប្រជា​ពលរដ្ឋ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd