ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

តារា​ភាពយន្ត​ហុងកុង​ Sandra Ng ​ប្រកែក​ពីព័ត៌មាន​ថាមានគភ៌

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:០៨

នាង​ Sandra Ng តារា​ភាពយន្ត​ហុងកុង

គេហទំព័របរទេស

នាង​ Sandra Ng តារា​ភាពយន្ត​ហុងកុង

តារាភាពយន្ត​ស្ត្រី​នាង​Sandra Ng ​បាន​ចេញ​មុខ​ប្រកែក​ក្នុង​រឿង​លេច​ឮ​ថា​នាង​មាន​ផ្ទៃ​ពោះ​ដែល​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​​តួនាទី​ជាតារា​សំដែង​ ក្រោម​ការ​ដឹកនាំ​រឿង​ថ្មី​របស់​លោក​ Kam Kwok Leung ​ដែល​មាន​ចំណង​ជើង​ថា  Love island ​ព្រោះពាក្យចចាមអារ៉ាមនេះ​។ នេះ​បើ​តាម​សារព័ត៌​មាន​ហុងកុង បាន​ផ្សព្វ​ផ្សាយ ។ នាង​បាន​ឱ្យ​ដឹង​ថា នាង​មាន​ហេតុ​ផល​ផ្ទាល់​ខ្លួន​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ថត​ក្នុង​រយៈពេល​២​ថ្ងៃ​មុន​ពេល​ចាប់​ផ្តើម​ថត  គឺលោក​ភីទ័រ​ចាន បាន​សុំ​នាង​មិន​ឱ្យ​សំដែង​ ព្រោះ​គាត់​ត្រូវ​ទៅ​ទីក្រុង​ហុង​កុង​ដើម្បី​ថត​រឿង​នេះ ។

នាង​ចង់​​ឈប់​​សំរាក​ពីការ​សំដែង​រយៈពេល​៣​ខែ​ដើម្បី​សំរាក​រដូវ​​ក្តៅ​ជាមួយ​កូន​ស្រី​ផង ។ ក្រៅ​ពី​រឿង​នេះ​មាន​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ចង់​ឱ្យនាង​ថត​នៅ​ក្រៅ​ប្រទេស​។ វាជា​កំហុស​របស់​នាង​ដែល​​ស្ទាក់​ស្ទើរ​​ក្នុង​ការ​សំដែង​ឬយ៉ាង​ណា ។​ បើ​ទោះ​ជា​តារា​ភាព​យន្ត​រូប​នេះ​បាន​បក​ស្រាយ​បញ្ជាក់​យ៉ាង​នេះ​ក្តី​ក៏​អ្នក​សារព័ត៌​មាន​យល់​ថា​នាង​ព្យាយាម​រក្សា​ការ​សំងាត់​នៃ​ការ​មាន​ផ្ទៃ​ពោះ​របស់​នាងថែម​ទាំង​​និយាយ​ថាគឺ​មកពី​នាង​ឡើង​ទម្ងន់​​។ មួយ​វិញ​ទៀត​ នាង​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​មានជុំរិញ​ការ​មាន​ផ្ទៃ​ពោះ​របស់​នាង​ទេ ដោយ​អះអាង​​​ថា​នេះ​ជា​ជីវិត​ឯក​ជន​របស់​នាង​ ។ តែ​នាង​ក៏​បាន​បង្ហើប​ថា បាន​ត្រៀម​ខ្លួន​នឹង​ការ​មាន​កូន​ទី​២​របស់​នាង​ហើយ​​។

គេ​យល់​ថា​ នេះជាការ​​លាក់​លៀម​ការ​មាន​ផ្ទៃ​ពោះ​​ដូច​លើក​មុន​ដែរ​ ចំពោះ​តារា​វ័យ​៤៥​ឆ្នាំរូបនេះ​។ នាង​បន្ត​ថា​ វាមាន​ន័យ​ជាច្រើន​តាម​សំដី​របស់​នាង​​គ្រាន់​តែ​​​ចាំមើល​ទៅ​បាន​ហើយ ។ រឿង​រ៉ាវ​ដែលលេច​ឮ​នេះ​បាន​ចាប់​ផ្តើម​ពេល​ដែល​នាង​ប្រកាស​ថា​មិន​ចូល​រួម​សំដែង​ក្នុង​រឿង​Love island ​តែ២ថ្ងៃ​មុន​ពេល​ថត ​ហើយ​ឃើញ​នាង​ស្លៀក​ពាក់​រលុង​ក្នុង​ពេល​ចូលរួម​កម្ម​វិធី​តារានានា៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd