ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

នាយទាហាន​ម្នាក់​បាញ់បោះ​សេរី​ត្រូវអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៤:២២

បុរស​បាញ់បោះ​សេរី​ដែល​ត្រូវកងរាជអាវុធហត្ថ​ឃាត់ខ្លួន

ប៊ុនរី

បុរស​បាញ់បោះ​សេរី​ដែល​ត្រូវកងរាជអាវុធហត្ថ​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​នាយ ទាហាន​ម្នាក់​ដែល​បំរើ​ការងារ​នៅ​ក្រសួងការពារជាតិ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី ១៣ កក្កដា បន្ទាប់​ពី​នាយទាហាន​រូប​នោះ បាញ់បោះ​សេរី​នៅ​ផ្សារ​សូ​រិ​យា​ម៉​ល ស្ថិត​នៅ កែង​ផ្លូវ​លេខ​១៥៤ និង​៥១ ក្នុង​សង្កាត់​ផ្សារ ថ្មី​ទី​៣ ខណ្ឌដូនពេញ ដែល​បង្ក​ឱ្យ​មានការ ភ័យ​ខ្លាច និង​ប៉ះពាល់​ដល់​សន្ដិសុខ​សា​ធារណៈ ។លោក​វរសេនីយ៍ត្រី ថោ​ង ពិសិដ្ឋ មេ​បញ្ជាការកងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យដឹង​ថា ជន​បាញ់បោះ​សេរី​ដែល​ត្រូវ​កង​រាជអាវុធហត្ថ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​កើត ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​នាយទាហាន​បំរើ​ការងារ​នៅ​ក្រសួងការពារជាតិ មាន​ឋានន្ដរស័ក្ដិ​ជា​អនុសេនីយ៍ទោ​។ ខណៈ ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង ខ្លី​មួយ​ដើម​ម៉ាក​កា​៥៤ លេខ​៥៥០០២៥២៧ បង់​មួយ និង​មាន​គ្រាប់​ចំនួន​បី​គ្រាប់ ។

នាយទាហាន​រូប​នេះ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ រូបគេ និង​មិត្ដភក្ដិ​បី​នាក់ ទៀត​បាន​ជិះ​ម៉ូតូ​យក​មក​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល រួច​នាំ​គ្នា​អង្គុយ​ផឹក ស៊ី​នៅ​ហាង​សូ​រិ​យា​ម៉​ល ។ បន្ទាប់​ពី​ផឹកស៊ី ជជែក​គ្នា​លេង និង​ស្រវឹង​រៀង​ៗ​ខ្លួន​រួច​មក​រូប គេ​បាន​គិតលុយ ហើយ​នាំ​គ្នា​ទៅ​យក​ម៉ូតូ ដើម្បី​ជិះ​ទៅ​ផ្ទះ លុះ​ទៅ​ដល់​កន្លែង​ផ្ញើ​ម៉ូតូ ទើប​ដឹង​ថា បាត់​សំបុត្រ​ផ្ញើ ពេល​នោះ​រូបគេ ក៏​បាន​ព្យាយាម​សុំ​ការ​សំរួល​ពី​អ្នក​ទទួលខុស ត្រូវ​នៅ​ទីនោះ និង​មាន​អ្នក​ធានា​ដើម្បី​យក ម៉ូតូ​ជិះ​ទៅ​ផ្ទះ ប៉ុន្ដែ​ត្រូវ​បាន​អ្នកយាម​ម៉ូតូ បដិសេធ​ក៏​កើតជា​រឿង​ខឹងសម្បា និង​ទប់ ចិត្ដ​មិន​បាន​រូបគេ​ក៏​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ ឡើង​ទៅ​លើ​។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ដូន ពេញ​បាន​បញ្ជាក់​ថា ខណៈ​ដែល​ឈ្មោះ​កើត ស៊ី​ដេ​ត (​ជនជាប់ចោទ​) កំពុង​បាញ់បោះ​សេរី នោះ គឺ​ស្រប​ពេល​ដែល​កំលាំង​កង​រាជ​អាវុធ ហត្ថ​កំពុង​ជិះ​ម៉ូតូ​ល្បាត​ទៅ​ដល់​ក៏​ឃាត់ខ្លួន​នាំ ទៅ​ទីបញ្ជាការ​ដើម្បី​សាកសួរ ។នៅ​ព្រឹក​ថ្ងៃ​ដដែល នាយទាហាន​រូប​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទី​បញ្ជា ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685