ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​យុវជននិងកីឡាផ្សព្វ​ផ្សាយ​​គំរោង​លើ​កកំពស់​គុណភាព​អប់រំ​សំរាប់វិស័យសាធារណៈនិងឯកជន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​អប់រំ​ យុវជន និង​កីឡា បានរៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គំរោង​លើក​កំពស់​​គុណភាព​និង​សមត្ថភាព​ ឧត្តម​សិក្សា ​កាលពីថ្ងៃទី​១១ វិច្ឆិកា នៅសណ្ឋាគារ​​សាន់​វេ ​ក្រោម​អធិបតី​ភាពលោក​អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន​ និង​កីឡា ។​ គំរោង​​នេះត្រូវបាន​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក​ចុះហត្ថលេខា​​រួច​ហើយ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ​កន្លងមក ដោយ​មានទឹក​ប្រាក់​​​ចំនួន​២៣​លាន​ដុល្លារអាមេរិក ក្នុងគោល​បំណង

រាជធានីភ្នំពេញ ៖ ក្រសួង​អប់រំ​ យុវជន និង​កីឡា បានរៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គំរោង​លើក​កំពស់​​គុណភាព​និង​សមត្ថភាព​ឧត្តម​សិក្សា ​កាលពីថ្ងៃទី​១១ វិច្ឆិកា នៅសណ្ឋាគារ​​សាន់​វេ ​ក្រោម​អធិបតី​ភាពលោក​អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន​ និង​កីឡា ។​ គំរោង​​នេះត្រូវបាន​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក​ចុះហត្ថលេខា​​រួច​ហើយ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ​កន្លងមក ដោយ​មានទឹក​ប្រាក់​​​ចំនួន​២៣​លាន​ដុល្លារអាមេរិក ក្នុងគោល​បំណង​​ជួយ​លើក​កំពស់​គុណភាពបង្រៀន សមត្ថ​ភាព​គ្រប់គ្រង​ និង​ការសិក្សា​​ស្រាវជ្រាវ និង​ផ្តល់​អាហារូបករណ៍​​ដល់និស្សិត​ដែល​ជួបការ​លំបាក ។ លោកស្រី​អាណែត ឌីកសុន នាយិកា​​​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បា​ន​ថ្លែង​​ថា គំរោង​ថ្មីនេះ​នឹង​​ជួយប្រទេស​កម្ពុជាឱ្យពង្រឹង​ស្តង់​ដា​​គុណភាព​អប់រំ និងការ​កសាង​សមត្ថ​ភាព​ជំនាញ​ដែល​ជា​តំរូវ​ការ​របស់​វិស័យ​សាធារណៈ​​ និង​វិស័យ​​ឯកជន ។​ សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែលជា​ផ្នែក​មួយនៃ​​ធនាគារពិភពលោក ក្នុងការ​ជួយ​ប្រទេស​ក្រី​ក្រ​បំផុត នឹង​ផ្តល់​ជា​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​​១១,៥លាន​ដុល្លារ​អាមេរិក និង​កម្ចី​ឥត​ការ​ប្រាក់​ដែល​មាន​ទឹក​ប្រាក់​​១១,៥លានដុល្លារ​អាមេរិកដូច​គ្នា​សំរាប់​គំរោង​នេះ ។ គំរោង​រយៈ​ពេល​​៥ឆ្នាំ​នេះ នឹង​ផ្តោត​លើ​សមា​សភាព​សំខាន់​៤រួម​មាន ៖

១-​​ការពង្រឹង​​សមត្ថ​ភាព​ប្រព័ន្ធ​អប់រំ​ឧត្តម​​សិក្សា​កម្ពុជា តាម​រយៈ​ការ​លើក​កំពស់​ការ​អភិ​វឌ្ឍ ការគ្រប់គ្រង និងអភិបាល​កិច្ចនៃ​គ្រឹះស្ថាន​​ឧត្តម​សិក្សា ។ កិច្ច​ការ​ទាំងនោះ​រួមមាន ការ​ពង្រឹង​​សមត្ថ​ភាព​នាយកដ្ឋាន​​ឧត្តមសិក្សា នាយក​ដ្ឋាន​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំនៃ​កម្ពុជា និង​គ្រឹះ​ស្ថាន​​ឧត្តមសិក្សា ។​
២-​ការ​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​​សំរាប់​នវា​នុវត្តន៍ និងការអភិវឌ្ឍ​ក្នុងលក្ខណៈ​ប្រកួត​ប្រជែង ដែលអាច​ជួយ​លើក​កំពស់​ការ​បង្រៀន ​និងការ​គ្រប់គ្រង ក៏ដូចជា​ការ​ផ្តល់​នូវដំណោះ​ស្រាយ​​ល្អៗ​ទៅលើ​បញ្ហាក្នុង​ការអភិវឌ្ឍ​​នៅ​ក្នុងប្រទេស​កម្ពុជា នេះ​សំដៅ​ដល់ការ​ពង្រឹង​សមត្ថ​ភាព​ស្រាវ​ជ្រាវ​របស់​​គ្រឹះស្ថាន​ឧត្តម​សិក្សា។
៣-​ការផ្តល់​នូវអាហារូបករណ៍​ដល់​និស្សិត​​ជួប​ការ​​លំបាក ដោយផ្អែក​​លើគោល​ដៅ​ជួយ​ជន​ក្រីក្រ និង​លក្ខខណ្ឌ​​អប់រំ ។​
៤-​ការ​គ្រប់​គ្រង តាម​ដាន និង​វាយតំលៃ​គំរោង ។

លោកអ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន​​និងកីឡា ​បាន​បញ្ជាក់​ថា «គំរោង​​លើក​កំពស់​គុណ​ភាព​ និង​សមត្ថ​ភាព​ឧត្តម​សិក្សា មាន​គោល​បំណង​​​លើក​កំពស់​គុណភាព ប្រសិទ្ធភាព ភាព​ស័ក្តិ​សិទ្ធិ​នៃ​ប្រព័ន្ធ​​ឧត្តម​​សិក្សា​កម្ពុជា ។ គំរោង​នេះ​ក៏នឹងបង្កើន​នូវឥទ្ធិពល​​នៃប្រព័ន្ធ​ឧត្តម​សិក្សា​​ទៅលើ​​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គម​​កម្ពុជា តាម​រយៈ​ការ​បង្កើន​​ជំនាញលើ​ធនធាន​​មនុស្ស ។ គំរោង​នេះ​នឹង​ត្រួស​ត្រាយ​ឱ្យ​មាន​គំនិត​ថ្មីៗ​ក្នុង​ប្រព័ន្ធ​​គ្រប់គ្រង​ ការចូលរៀន​របស់និស្សិត ការ​គ្រប់គ្រង​​ស្ថាប័ន ការរៀន និង​បង្រៀន និង​ការ​ស្រាវជ្រាវ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា» ។​ លោក​រដ្ឋ​មន្ត្រី​​បានបន្ត​ថា «ខ្ញុំ​ជឿ​ជាក់ថា គំរោង​ឧត្តម​​សិក្សា​ដំបូង​បំផុតនេះ នឹង​កសាង​មូលដ្ឋាន​​គ្រឹះ​​សំរាប់​ការ​​អភិវឌ្ឍនា​ពេល​អនាគត​នៃអនុ​វិស័យ​ឧត្តមសិក្សា​​កម្ពុជា ។ ជា​លទ្ធ​ផល នឹង​នាំ​មក​នូវ​ការ​រីកចំរើន​​ស្ថានភាពសង្គមដល់​​ប្រជា​ជន​កម្ពុជា និង​បង្កើន​​ផលិត​ភាព​ជាតិ​ដូច​ដែល​មាន​ចែង​​ក្នុងគោល​ដៅ​យុទ្ធ​សាស្ត្រ​​ជាតិ»៕