Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្រុម​អ្នកគាំទ្រ​ស្ដ្រី​ក្នុង​ឆាកនយោបាយ បើក​ការ​ពិភាក្សា​ស្ដី​ពី​ការ​រៃ​អង្គាសប្រាក់ ជួយ​លោកស្រី​មូរ សុខ​ហួរ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៦:៣៩

.

កោះសន្តិភាព

.

​នយោបាយ ជា​ច្រើន​ទៀត

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មួយ​ក្រុម​តូច ដែល​គេ​មិនសូវ​ស្គាល់​ដោយ​ហៅ​ខ្លួនឯង​ថា “​ចលនា​ស្ដ្រី​គាំទ្រ​ស្ដ្រី​ក្នុង​ឆាកនយោបាយ​” មក​ពី​ក្រុម​ផ្សេង​ៗ​គ្នា រួម​មានកម្ម​ការិនី​កាត់ដេរ ស្ដ្រី​លក់​ស្រា​បៀរ និស្សិត អ្នក​រត់​ម៉ូតូឌុប កសិករ គ្រូបង្រៀន បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១០ បើក​ការ​ពិភាក្សា លើ​បញ្ហា​ស្ម័គ្រចិត្ដ​ធ្វើការ​រៃ​អង្គាសប្រាក់​តាម លទ្ធភាព​ដើម្បី​ជួយ​ដល់​លោកស្រី​មូរ សុខ​ហួរ ក្នុង​ការ​បង់ប្រាក់​ពិន័យ និង​សំណង​ជំងឺ​ចិត្ដ ទៅ​ឱ្យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បន្ទាប់​ពី​ចាញ់ក្ដី​ពី​បទ​បរិហារកេរ្ដិ៍ ។ក្រុម​ស្ដ្រី​ដែល​មាន​ឆន្ទៈ​ចង់​ជួយ​ដល់​អ្នកនយោបាយ​ស្ដ្រី ជា​ពិសេស​លោកស្រី មូរ សុខហួរ បានឱ្យ​ដឹង​ទៀត​ថា ពួក​គេ​បាន​រក​លុយបាន​ចំនួន​ជាង​២,៦​លាន​រៀល ពី​អ្នកគាំទ្រ ប្រមាណ​ជាង​១.០០០​នាក់​ដែល​បាន​បរិច្ចាគ​។

តំណាង​ចលនា​ស្ដ្រី​បាន​ថ្លែង​ថា គេ​មិន​ចង់ឃើញ​លោកស្រី​មូរ សុខ​ហួរ ជាប់គុក​ទេ​។ ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ ក្រុមស្ដ្រី​ដែល​គាំទ្រ​ស្ដ្រី​ឱ្យ​ប្រឡូក​ក្នុង​វិស័យ​ន​យោបាយ​បាន​ហៅ​ករណី​ប្ដឹងប្ដល់​រវាង​លោកស្រី មូរ សុខ​ហួរ និង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ជា ករណី​លើក​ទី​១​សំរាប់​ស្ដ្រី​ខ្មែរ ។ កញ្ញា​នាង សុ​វ៉ា​ត​នា អាយុ​២៣​ឆ្នាំ ដែល​អះអាង​ថា ជានិស្សិត​មួយ​រូប​បាន​និយាយ​ថា ក្រុម​ស្ដ្រី​ដែលមាន​បំណង​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នា ពេល​អនាគត​កំពុង​តែ​យកចិត្ដទុកដាក់​ចំពោះ ករណី​លោកស្រី មូរ សុខ​ហួរ ។ ព័ត៌មានលំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅលើ​ទំព័រ​កាសែត​កោះសន្ដិភាព .

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd