ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាច​រណ៍​​រយៈពេល​១៤ថ្ងៃ ​១៣៣លើក, ស្លា.ប់៥៧ របួសធ្ងន់-ស្រាល២១៦​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​រយៈ​​ពេល​១៤​ថ្ងៃ ​គិត​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១៤ មីនា ​២១០៦ ​កើតឡើង​ចំនួន​​១៣៣​លើក បណ្តាល​ឱ្យ​​មនុស្ស​ស្លា.ប់​ចំនួន​៥៧​នាក់, របួសធ្ងន់​-ស្រាល​ចំនួន​២១៦​នាក់​ ​​ប្រៀបធៀបរយៈ​​ពេល​១៤​ថ្ងៃ ក្នុងខែ​កុម្ភៈ ​​​គឺ​​មា​នការ​ថយ​ចុះ ។

រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​រយៈ​​ពេល​១៤​ថ្ងៃ ​គិត​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១៤ មីនា ​២១០៦ ​កើតឡើង​ចំនួន​​១៣៣​លើក បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ចំនួន​៥៧​នាក់, របួសធ្ងន់​-ស្រាល​ចំនួន​២១៦​នាក់​ ​​ប្រៀបធៀបរយៈ​​ពេល​១៤​ថ្ងៃ ក្នុងខែ​កុម្ភៈ ​​​គឺ​​មា​នការ​ថយ​ចុះ ។

យោង​​តាម​របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​បានឱ្យ​​ដឹងថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ​ក្នុងរយៈ​​ពេល​១៤​ថ្ងៃ​ ​គ្រោះថ្នាក់​កើតឡើង​ចំនួន​១៣៣​លើក ធៀប​និង​ខែ​កុ​ម្ភៈ ​ថយ​ចុះ​៥៦​លើក ​ស្មើ​៣០%, ស្លាប់​៥៧​នាក់ ​(​ស្រី​៩​នាក់​) ​ថយ​ចុះ​៤៤​នាក់​ ស្មើ​៤៤% (​ជិះ​ម៉ូ​តូ​ស្លាប់​៣៦​នាក់​)​ មិន​ពាក់មួក​២៥​នាក់​, ​របួស​សរុប​២១៦​នាក់​ថយ​ចុះ​៨៨​នាក់ ​ស្មើ​៣១% (​ជិះ​រថយន្ត​តូច​ស្លាប់​២​នាក់​), ​របួសធ្ងន់​១៣០​នាក់ ​ថយ​ចុះ​៥៧​នាក់​ ស្មើ​៣០% (​ជិះ​រថយន្ត​ធំ​ស្លាប់​៤​
នាក់​),​ របួសស្រាល​៨៦​នាក់​ ថយ​ចុះ​៣១​នាក់ ​ស្មើ​២៦% (​ជិះ​កង់​ស្លាប់​២​នាក់​)​, (​ថ្មើ​រជើង​​ស្លាប់​១២​នាក់​) (​យាន​ផ្សេង​ៗ​ស្លាប់​១
​នាក់​) ។ 

ចំពោះ​មូលហេតុ​ដែល​បណ្តាល​​ឱ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​បើកបរ​ក្នុង​ល្បឿ​ង​លឿន​ចំនួន​៥៤​លើក ​ថយ​១១​លើក​ស្មើ​១៧%
(​ស្លាប់​២៦​នាក់​), បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន​១៦​លើក​ ថយ​ចុះ​១៥​លើក​ស្មើ​៤៨%​(​ស្លាប់​០៥​នាក់​), បើកបរ​ប្រជែង​គ្រោះថ្នាក់​ចំនួន​១៨​លើក​ កើន​១​លើក ​ស្មើ​០៦% (​ស្លាប់​៩​នាក់​), មិន​គោរព​សិទ្ធិ​១៦​លើក​ ថយ​៥​លើក​ស្មើ​២៤% (​ស្លាប់​៧​នាក់​), មិន​ប្រកាន់​ស្តាំ ១៥​លើក​ ថយ​ចុះ​១៤​លើក​ ស្មើ​៤៨% (​ស្លាប់​៥​នាក់​), បត់​គ្រោះថ្នាក់​៨​លើក​ ថយ​ចុះ​១១​លើ​ក​​​ ស្មើ​៥៨% (​ស្លាប់​២​នាក់​) និង​កត្តា​យាន​យន្ត​ចំនួន​២​លើក​ ថយ​ចុះ​២​លើក​ស្មើ​៥០% (​ស្លាប់​១​នាក់​) ​និង​ងងុយដេក​៣​លើក​ (​ស្លាប់​១​នាក់ ។

​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កើតឡើង​ច្រើន ​គឺ​១-​រាជធានី​ភ្នំពេញ កើតឡើង​ចំនួន​៨​លើក​, ស្លាប់​៦​នាក់​, ២-​ខេត្តកំពង់ធំ​៧​លើក​, ស្លាប់​៣​នាក់ និង​របួស​៧​នាក់​, ៣-​ខេត្តកណ្តាល​៦​លើក​, ស្លាប់៤​នាក់ របួស​១៣​នាក់​, ៤-​ខេត្តព្រៃវែង ៤​លើក​, ស្លាប់​៣​នាក់ របួស ១​នាក់, ៥-​ខេត្ត​ព្រះ​សីហ​នុ​១៦​លើក ស្លាប់​៤​នាក់ របួស​៤៩​នាក់​, ៦-​ខេត្តតាកែវ​៨​លើក ស្លាប់​៤​នាក់ របួស​៩​នាក់​, ៧-​ខេត្តសៀមរាប
​៦​លើក ស្លាប់​៤​នាក់ របួស​៣​នាក់​, ៨-​ខេត្តកំពង់ស្ពឺ​៧​លើក ស្លាប់​៣​នាក់ របួស​១១​នាក់, ៩-​ខេត្ត​ត​ឧត្ត​មាន​ជ័យ ៤​លើក ស្លាប់​៣​នាក់ របួស​១៩​នាក់, ១០-​ខេត្តស្វាយរៀង​២​លើក​ ស្លាប់​៣​នាក់ របួស​២​នាក់​ និង​១១-​ខេត្ត​កំពត​៦​​លើក ស្លាប់​២​នាក់ របួស​១១​នាក់​ ។