ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កំពង់ឆ្នាំង​ថា បើ​អាជីវករ​ណា​លក់ដូរ​ហួស​គំនូស​.​ស នឹង​ចាប់​ផាកពិន័យ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​០២ ​កុម្ភៈ ​២០១៦ អាជ្ញាធរ​ក្រុង​​កំពង់​ឆ្នាំង​​ជាង​​៣០​​នាក់ បានគូស​គូសប​ន្ទាត់​.ស​នៅ​តាម​មុខ​​ផ្ទះ​ល្វែង​​ជុំវិញ​ផ្សារ និង​ចំណត​រថយន្ត​ផ្សា​រលើ ដើម្បី​ហាម​​មិន​ឱ្យ​​បើក​លក់ដូរ​​​​លយ​ផុត​​គំនូស​​.ស ហើយ​​​​បើ​​​នៅ​តែ​រឹង​ទទឹងទៀត ​នឹង​​​ធ្វើ​ការ​​ផាកពិន័យ​ជា​ពុំខាន ព្រោះ​កន្លង​មក អាជ្ញាធរ​ធ្លាប់​បាន​ជូន​ដំណឹង​៣​-​៤​ដងមក​ហើយ តែ​​​អាជីវករ​ពុំ​ព្រម​​អនុវត្ត​តាម ។

​វិធានការ​របស់អាជ្ញាធរក្រុង​កំពង់ឆ្នាំងធ្វើ​បែប​បេះ ក៏​ព្រោះតែ​មានកា​ររិះ​គន់​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដែល​លើក​ឡើង​ពី​បញ្ហា​អាជីវករ​តាម​ផ្ទះល្វែង​យក​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ ដាក់​លក់​​ដល់​ថ្នល់​រក​កន្លែង​ថ្មើ​រ​ជើង​មិន​បាន ។ ទោះបីជា​មាន​សេចក្តី​ជូន​ដំណឹង​ច្រើន​លើក​ច្រើន​សា​ក្តី ក៏​ពួក​គាត់​ហាក់​​មិន​យកចិត្តទុកដាក់ ។

ជុំវិញ​ចំណាត់ការ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ​កុម្ភៈ ​អភិបាលរង​ក្រុង​កំពង់ឆ្នាំង លោក​បេ សា​រុំ បាន​លើក​ឡើងថា សាលាក្រុង​​កំពង់ឆ្នាំង បាន​ជូនដំណឹង​ពួក​​គាត់​៣-៤​ដង​ហើយ ហាម​មិន​ឱ្យ​​លក់​លើ​ឥដ្ឋ​ក្រាល​ការ៉ូឡា​មុខ​ផ្ទះ លាន​មក​ដល់​ថ្នល់​នោះ​ទេ ព្រោះ​ជា​ផ្លូវ​​សម្រាប់​មនុស្ស​ដើរ តែ​ពួក​គាត់​មិន​ស្តាប់ ។ ប៉ុន្តែ​លើក​នេះ គឺ​បាន​ប្រើ​វិធី​គូស​គំនូស​ដាក់​កំណត់​ឱ្យ​​លក់​ត្រឹម​គំនូស ផ្ទះ​ណា​រឹងទទឹង​នឹង​ត្រូវ​ផាក​ពិន័យ​ជា​មិន​ខាន ​។ ​