ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ស្ដ្រី​ឈឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដែល​ប្ដី​ចង.ក​ធ្វើ​អត្ដឃាត​ទទួល​អំណោយ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៦:១៩

តាមរយៈ​កោះសន្ដិភាព​ភ្នាក់ងារ​យើង​ប្រចាំខេត្ដ​បាន​នាំ​យក​ទៅ​ជូនផ្ទាល់​ដល់លំនៅ​ឋាន

ស្ទឹងសែន

តាមរយៈ​កោះសន្ដិភាព​ភ្នាក់ងារ​យើង​ប្រចាំខេត្ដ​បាន​នាំ​យក​ទៅ​ជូនផ្ទាល់​ដល់លំនៅ​ឋាន

សប្បុរសធម៌ ជា​ច្រើន​ទៀត

ខេត្ដកំពង់ធំ ៖ បន្ទាប់​ពី​កោះសន្ដិភាពបាន​ចុះ​ផ្សាយ​ព័ត៌មាន​ក្រោម​ចំណងជើង​ថា “​បុរស​ម្នាក់​ដែល​អស់សង្ឃឹម​ខ្វះ​ការ​តស៊ូ សំរេចចិត្ដ​ចង​.​ក​ធ្វើ​អត្ដឃាត​” កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១០ មកធ្វើ​ឱ្យ​សប្បុរសជន​មាន ក្ដី​អាណិតអាសូរ​ជួយ​ឧបត្ថម្ភ​ចំពោះ​ស្ដ្រី​ជាប្រពន្ធ​ដែល​ឈឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​តាមរយៈ​កោះសន្ដិភាព ហើយ​ភ្នាក់ងារ​យើង​ប្រចាំខេត្ដ​បាន​នាំ​យក​ទៅ​ជូន​ដោយ​ផ្ទាល់​ដល់លំនៅ​ឋាន​កាលពី​រសៀល​ថ្ងៃ​ទី​៨ កក្កដា ២០១០ នៅ​ភូមិ​ស្នោ ឃុំ​ត្រ​ញំ​ង​ឫស្សី ស្រុក កំពង់ស្វាយ​។ ស្ដ្រី​រូប​នោះ​ឈ្មោះ​បេង ផល អាយុ​៤២​ឆ្នាំ មានកូន​៤​នាក់​ក្នុង​បន្ទុក ។ ចំពោះ​អំណោយជូន​គាត់ គឺ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ជា របស់​លោក​លឹ​ម កៅ លក់​គ្រឿងសំណង់មាន​អាសយដ្ឋាន​លេខ​១១២ មហាវិថី​ម៉ៅសេ​ទុង សង្កាត់​ទួល​ទំ​ពូ​ងី ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​បាន​ទទួល​អំណោយ ស្ដ្រី​ពិការ និង​កូន​ៗ​បាន​លើកដៃ​ប្រណម្យ​បួងសួង​ជូនពរ​ដល់​សប្បុរសជន​សូម​ឱ្យ​ជួប​តែ​សេចក្ដីសុខ និង​សូម​ប្រកបការងារ​ជួញដូរ​អ្វី​មានការ​រីកចំរើន ។ ឆ្លៀត​ក្នុង​ឱកាស​នោះ ស្ដ្រី​ពិការ​រូប​នេះ បាន​រំលឹក​ទាំង​ទឹកភ្នែក​ឱ្យ​ដឹង​ថា ប្ដី​គាត់ ឈ្មោះ​ប៉ន ជា អាយុ​៤៤​ឆ្នាំ ។ ចាប់តាំងពី​ពួក គាត់​បាន​គ្នា ជា​ប្ដី ប្រពន្ធ​មក ទោះបី​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​យ៉ាងណា​ក្ដី​ក៏​ពុំដែល ឈ្លោះប្រកែក​គ្នា​ដែរ​។ បន្ទាប់​ពី​គាត់​សំរាលកូន​ទី​៤​បាន​៥​ទៅ​៦​ខែ​មក គាត់​កើត​ជំងឺ​រ៉ាំរ៉ៃ រហូត​ស្លាប់​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង​ពុំ​អាចជួយ​ធ្វើ​ការងារ​សំរាប់​ដោះស្រាយ​ជីវភាព គ្រួសារ​ឡើយ គឺ​ធ្លាក់​ទៅ​លើ​បន្ទុក​ប្ដី​គាត់​ទាំងស្រុង​ដែល​ប្រកប​របរ​លក់​កំលាំង​ពលកម្មតាមតែ​គេ​ជួល គឺ​រកបាន​ព្រឹក ខ្វះ​ល្ងាច រកបានល្ងាច ខ្វះ​ព្រឹក រស់នៅ​យ៉ាង​ក្រីក្រ​លំបាកវេទនា ហើយ​មាន​ជំងឺ​ទៀត ។

ស្ដ្រី​ពិការ​រូប​នេះ​បន្ដ​ឱ្យ​ដឹង​ថា កាលពី​២ ទៅ​៣​ថ្ងៃមុន​ពេល​ធ្វើ​អត្ដឃាត​ប្ដី​គាត់​បាន​ទៅ​ស៊ីឈ្នួល​លើកភ្លឺស្រែ​ឱ្យ​គេ ហើយ​ពេល​មក ដល់​ផ្ទះ​តែង​មាន​អាកប្បកិរិយា​ចំលែក​គឺ ពេល​អុជ​ធូប​បាន​បួងសួង​ឱ្យ​ឪពុក ម្ដាយ​គាត់ ដែល​ចែក​ឋាន​ទៅ​យក​គាត់​ទៅ​ជាមួយ​ផង ។ នៅ​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃត្រង់ រួច​ហើយ កូន​ៗ​បាន​ដើរ​លេង​អស់​នៅ​សល់​តែគាត់ និង​ប្ដី ។ ខណៈ​ពេល​គាត់​ដេក​លក់​មួយភាំង ភ្ញាក់​ឡើង​ស្រាប់តែ​ឃើញ​ប្ដី​ចង​.​ក នឹង​ក្រមា​លែង​កំរើក​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១ និង៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ មិថុនា ២០១០ ។ ស្ដ្រី​ដដែល​បន្ដ​ថា ការ​ស្លាប់​នេះ​បន្សល់​ទុក កូន​ៗ​ចំនួន​៤​នាក់ ក្នុង​នោះ​កូន​ទី​១​ឈ្មោះ ជា ភួង ភេទ​ស្រី អាយុ​១៧​ឆ្នាំ កូន​ទី​២ ឈ្មោះ ជា កុសល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ កូន​ទី​៣ ឈ្មោះ ជា ជឹ​ម ភេទ​ប្រុស អាយុ​១១​ឆ្នាំ ត្រូវបងប្អូន​ខាង​ឪពុក​ដែល​រស់នៅ​ស្រុក​អន្លង់​វែង ខេត្ដឧត្ដរមានជ័យ​យក​ទៅ​នៅ​ជាមួយបន្ទាប់ ពី​ធ្វើ​បុណ្យសព​ហើយ និង​កូន​ទី​៤ ឈ្មោះ​ជា សំ​អូន ភេទ​ប្រុស អាយុ​៦​ឆ្នាំ ។

ដោយសារ តែ​ផ្ទះ​គាត់​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​ម្ដាយ បន្ទាប់​ពីបុណ្យសព​ប្ដី​ហើយ គាត់​បាន​នាំ​កូន​ៗ​ចំនួន​៣ នាក់​ដែល​នៅ​សល់​ទៅ​រស់នៅ​ក្នុង​ខ្ទម​ជាមួយ ម្ដាយ​ឈ្មោះ​ច ផ​ន អាយុ​៦០​ឆ្នាំ នៅ​ជាប់​ដង ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ស្នោ ឃុំ​ត្រ​ញំ​ង​ឫស្សី ស្រុក​កំពង់ស្វាយ ដែល​បច្ចុប្បន្ន ពួក​គាត់​រស់ នៅ​យ៉ាង​លំបាកលំបិន​ពឹងផ្អែក​លើ​អ្នក​ភូមិ​ដាក់​ទាន​ជា​អង្ករ​១​កំប៉ុង ឬ​២​កំប៉ុង ចំណែក​កូន តូច​ៗ​ពុំ​មានការ​ងារ​ធ្វើ​ឡើយ​។ ស្ដ្រី​ពិការ​ឱ្យ​ដឹង​ថា អំណោយ​ដែល​គាត់ ទទួល​បាន​ពេល​នេះ គឺជា​លើក​ដំបូង​ហើយ ។ គាត់​អំពាវនាវ​ដល់​សមាគម​ជាតិ​កាកបាទ ក្រហម​កម្ពុជា​ដែល​មាន​លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន និង​សប្បុរស ជន​នានា​ឱ្យ​ដាក់​ទាន​ជា​អំណោយ​ផ្សេង​ៗ​ដល់ គ្រួសារ​គាត់​ផង​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd